Saturday, May 18, 2024
Homeតារាខ្មែរសឹម ស្រីនិច្ច “ស្នេហ៍ មិនឈ្នះស្និទ្ធ “

សឹម ស្រីនិច្ច “ស្នេហ៍ មិនឈ្នះស្និទ្ធ “

ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថានាងបាន​ចែកផ្លូវអតី​តសង្សារ​ជាអ្នកជំនួញម្នាក់ ដែលធ្វើឲ្យស្រីស្រស់នៅដើមឆ្នាំ២០២៤ បេះ​ដូង​នៅទំនេរស្អាត ។​យ៉ាងណាដូចពាក្យគេថាស្រីស្អាតនៅទំនេមិន​បានយូនោះគឺពិតជាមិន​ខុស​មែន ព្រោះ​ពេល​នេះ​ស្រីនិច្ច បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំង​ជាមួយពិធីករនិង​តារា​​សម្ដែង​លោក​សុខ សាន់នី ទាំងនៅក្នុងនិងក្រៅស្រុក ដែលសកម្មភាពនោះគឺជា​”គូស្នេហ៍”​។ចំណែកកាលពី​ថ្ងៃទី៣០ មេសា នោះដែរប្រុស​រូបសង្ហារលោកសាន់នី ក៍បានបង្ហាញកាយវិការយកចិត្តទុក​ដាក់​​លើស្រី​ស្អាត​តាមរយៈការទិញអាវឲ្យនាងជាកាដូទៀតផង ហើយស្រីនិច្ច យល់ថាកាដូ​នោះ​ប្រៀប​បាន​ជាអាវក្រោះ ពាក់ទៅការពារបេះដូងកុំឲ្យឆ្វេចឆ្វាច។

 យ៉ាងណាជុំវិញទំនាក់ទំនងរបស់សឹម ស្រីនិច្ច ជាមួយលោកសុខ សាន់នី នេះអ្នកយក​ព័ត​មានយើងធ្លាប់សួរនាងថាតើជាស្នេហា ឬជាមិត្តភក្ដិនោះស្រីនិច្ច បានឆ្លើយយ៉ាងខ្លីថា​ទោះ​ជា​ពេលនេះនឹងទៅថ្ងៃមុខយ៉ាងណាក៍នាងមិនចាំបាច់ឆ្លើយសំណួរមួយនេះដែរ ។បញ្ហានេះ​គេអាច​សន្និដ្ឋានបានថាស្រីនិច្ច មិនទាន់ច្បាស់លាស់១០០% ពីរឿងស៊ីជម្រៅជាមួយលោក​សុខ សានី នោះទេ ពោលគឺអាចស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ បើចិត្តគំនិត​ចុះ​សម្រុង​គ្នា​នោះនឹងកាន់ដៃគ្នាទៅមុខដោយរលូន តែបើខ្វែងគំនិតគ្នានឹងមិនអាចបន្ដតំណើរ​ជាមួយគ្នា​បាននោះទេ ។យ៉ាងណាលោកសុខ សាន់នី គួរតែបានឃើញពីខ្លឹមសារសំខាន់​ដែល​ស្រីនិច្ច បញ្ចេញ​ពីបុរសក្នុងក្ដីស្រម៉ៃរបស់នាងនោះគឺចំណុចពិសេសបំផុត​នាងចង់បាន​បុរស​មាន​ចិត្ត​ស្មោះ​ត្រង់ជាមួយនាងមិនផិតក្បត់ ហើយនាងគ្មានដាក់ល័ក្ខខណ្ឌធំ​ដែលមនុស្ស​ស្រី​ភាគ​ច្រើន​ប្រាថ្នាចង់បានបំផុតនោះគឺចង់បានសង្សារជាប្រុសសម្បូរទ្រព្យ និងមានអំណាច​ទើប​ព្រមផ្ញើរខ្លួននោះឡើយ ។

សឹម ស្រីនិច្ច ជាតារាសម្ដែងភាពយន្ដនិងMV ដ៍លេចធ្លោម្នាក់នារយៈពេលចុង​ក្រោយ​នេះដែលនាងឆក់បានតំណែងតួឯករហូតដល់ទៅជាង៥០រឿងមកហើយក្នុងអាជីព ហើយការ​ផ្អាក​ថត​សម្ដែងរឿង​ពេញ​១ឆ្នាំ២០២២ នោះនាងខាតអស់ដល់ទៅ៧រឿងឯណ្ណោះ ។តារា​សម្ដែ​ង​រូប​សម្រស់សោភា នេះនឹងអាចឡើងកូដថែមមួយក្រឺតទៀតនៅពេលដែលភាពយន្ដ​រឿង​”អប្សរា មហាអង្គរ “ដែល​ដឹក​នាំដោយលោកហ្វៃ សំអាង នោះដាក់បញ្ចាំងនាពេលខាងមុខនេះ ព្រោះរឿងនេះនាង​សម្ដែ​ង​ជាតួអង្គសំខាន់ម្នាក់ហើយក៍ជាលើកទី១ផងដែរ ដែលនាងលេងជា​តួ​អង្គដល់ទៅ៣ផ្សេង​គ្នា​ឯណ្ណោះក្នុងរឿងតែមួយ។យ៉ាងណាគេចាំមើលថាស្រីនិច្ច នឹងប្រាកដ​ជាជ្រើស​ផ្លូវសាង​ស្នេហ៍​”ជួញជិត ប្រសើរជាងជួញឆ្ងាយ “តាមរយៈការយកប្ដីមានអាជីពជា​តារា​​ដូចគ្នា​ដូច​តារាមួយ​ចំនួនដែរឬ​យ៉ាង​ណា?

ក្រៅពីសឹម ស្រីនិច្ច តារាសម្ដែងដែលលេចធ្លោនៅឆ្នាំ២០២៤ នេះមានដូចជាស៊ីន យូ​ប៊ីន​ ,សិទ្ធី នីកា និងហ្វា ហ្វា ជាដើម ។អ្នកជំនាញសិល្បៈបានលើកឡើងថាស្រីនិច្ច អាច​សម្ដែ​ង​​បានល្អទាំងរឿងសម័យនិងបុរាណ ហេតុនេះហើយបានជាផលិតករតែងតែផ្ដល់តំ​ណែងជា​តួឯកដល់នាងជាបន្ដបន្ទាប់ ។ប៉ុន្ដែស្រីនិច្ច ថាភាពយន្ដដែលនាងបានលះបង់និង​ចំណាយ​ពេល​​​ហ្វឹកហាត់ច្រើនបំផុតក្នុងអាជីពគឺមានតែរឿង”អប្សរា មហាអង្គរ “នេះឯង ព្រោះរឿងនេះ​គ្រាន់តែហ្វឹកហាត់រាំរបាំ នាងហាត់ដល់ទៅជាង១ឆ្នាំ ។គេចាំមើលថាតើតើទំនាក់ទំនងរវាង​ស្រីស្អាតស្រីនិច្ច នឹង​អាច​​ឈានទៅ​ភ្ជាប់ពាក្យ ឬរៀបការជាមួយប្រុសសង្ហារសុខ សាន់នី ដែរ​ឬអត់ ?

RELATED ARTICLES