Tuesday, May 21, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ឡើងជំទាវ ពីពេលណា ?

ហ៊ិន ច័ន្ទនីរ័ត្ន ៖ឡើងជំទាវ ពីពេលណា ?

ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានតារារួមអាជីពមួយចំនួនក្នុងនោះមានទាំងរៀមច្បងក្នុងអាជីព​សិ​ល្បៈផងបានហៅនាងថា”ជំទាវៗ” នៅពេលដែលនាងបានលេចមុខចូលរួមពិធីបំពាក់គ្រឿង​ឥស្សរិយយស និងពិ​សារ​​អាហារ​សាម​គ្គីជាមួយលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោម​អធិប​តីភាព​សម្ដេច​បវរ​ធិបតីហ៊ុន ម៉ាណែត និងលោកជំទាវកាលពីពេលថ្មីៗនេះ។ប្រភព​បាន​ឲ្យដឹងថាច័ន្ទនីរ័ត្ន ពេលនេះគឺពិតជាខុសពីនីរ័ត្ន កាលពីមុនៗមែន ព្រោះនាងមានឥទ្ធិពលខ្លាំង​ដូចជា​តារារួមអា​ជីពចាប់ផ្ដើមគោរពនាងជាងមុន តាមរយៈកាយវិការ និយាយស្ដីនិងខ្លះបាន​ហៅ​នាងថាជំទាវ ទៀតផង បើទោះជាគេមិនទាន់ដឹងច្បាស់ពីតួនាទីរបស់ស្វាមីនាងលោកឌី ពេជ្រ ថាមានតួនាទីជាអ្វីក្នុងរដ្ឋាភិបាលក្ដី ។

លោកលី សុខជុន ឪពុករបស់តារាសម្ដែងលី ច័ន្ទសីហា បានផុសរូបជាមួយអតីត Freshie  រូបនេះដោយភ្ជាប់សំណេរនិងហៅហ៊ិន ច័ន្ទនីរ័ត្ន ថាជា”ជំទាវ” ជាចំហ និងបានសរ​សើរ​ពីនាងថាអត់ឆ្មើងឆ្មៃ ឡើយបើទោះជា​ពេលនេះក្លាយទៅជាក្មួយប្រសារសម្ដេចតេជោហ៊ុន សែន ក្ដី ។លោកសុខជុន ក៍បានប្រាប់អ្នកយកព័តមានយើង​តាមទូរស័ព្ទបន្ថែមពី​លើខ្លឹមសារ​ដែល​លោកបានបង្ហោះនោះថាហ៊ិន ច័ន្ទនីរ័ត្ន ពិតជាសាកសមខ្លាំងក្នុងតំណែងជំទាវនេះ ព្រោះ​នាងមានប្រជាប្រិយ នៅតែរួសរាយរាក់ទាក់ ជាមួយមិត្តរួមអាជីព ទោះជាពេលនេះមាន​ស្វាមី​ជា​ក្មួយសម្ដេចក៍ដោយ ។លោកថានីរ័ត្ន នៅតែមានការរាប់អានក្រុមគ្រួសារលោកដូចដើម តែ​ដោយ​សារពេលនេះនាងមានឋានៈខ្ពង់ខ្ពស់ ហេតុនេះលោកនិយាយជាមួយនីរ័ត្ន ស្ទើតែ​មិន​ចង់​ហ៊ាន​សម្លឹងមើ​ល​​​​មុខនាងផង។

 មិនមានប្រភពច្បាស់លាស់ថាស្វាមីហ៊ិន ច័ន្ទនីរ័ត្ន មានមុខតំណែងឬតួនាទីអ្វីខ្លះក្នុង​ជូររា​ជ​ការនោះទេ  ប៉ុន្ដែតាមព័តមានថាលោកឌី ពេជ្រ ដែលត្រូវជាក្មួយសម្ដេចតេជោនោះ​លោកគឺ​ជា​កូនរបស់លោកឌី ចូច ដែលជាប្អូនជីដូនមួយរបស់សម្ដេចតេជោ។លោកឌី ពេជ្រ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅស​ហរដ្ឋ​អាមេរិក វិទ្យាល័យWoodrow Wilson ទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ប្រភពបានឲ្យដឹងថានៅ​ឆ្នាំ​២០១៣ លោកឌី ពេជ្រ បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្រ្ដនយោបាយនៅសាកល​វិទ្យា​ល័យ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។លោកឌី ពេជ្រ ក៍បានបញ្ចប់វគ្គវិក្រិត្យការមន្រ្ដីជាន់​ខ្ពស់ ឯកទេសរដ្ឋបាលទូទៅ នៅសាលាភូមិន្ទដ្ឋបាលរាជធានីភ្នំពេញ ទៀតផង។ប្រភពបានឲ្យ​ដឹង​ថាបច្ចុប្បន្នស្វាមីរបស់ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអ្នកជំនួញម្នាក់ដែលក្ដាប់អាជីវកម្មជាច្រើន​ក្នុង​ដៃមានដូចជាផ្សារបឹងបៃតង ,ក្រុមហ៊ុនDDI Concrete និងក្រុមហ៊ុនDDI Company ជាដើម ។ប៉ុន្ដែមិនមានប្រភពច្បាស់ការថាលោកឌី ពេជ្រ មានឋានៈអ្វីក្នុងជូររដ្ឋាភិបាលទេ ។

 សម្រាប់ហ៊ិន ច័ន្ទនីរ័ត្ន វិញតាំងពីបានប្ដីជាក្មួយសម្ដេចតេជោ មកពេលនេះខ្សែជីវិត​លោក​​មានការប្រែប្រួលច្រើនក្នុងនោះមានដូចជានាងផ្អាកការសម្ដែងទាំងភាពយន្ដនិងMV ហើយនៅបង្ហាញមុខជាធម្មតាតែអាជីពMC ប៉ុណ្ណោះ ។ច័ន្ទនីរ័ត្ន បានជិះរថយន្ដទំនើបម៉ាក Bentley ទៅធ្វើការ ហើយជាញឹកញាប់នាងនាំស្វាមីចេញទៅដើរកម្សាន្ដនៅក្រៅ​ស្រុកជា​បន្ដ​បន្ទាប់ ខណៈដែលមិត្តភក្ដិដ៍ជិតដិតរបស់នាងគឺស្រីស្រស់មាន សូនីតា បានប្រាប់អ្នក​យក​ព័ត​មាន​យើងថានីរ័ត្ន ចង់បានកូននៅឆ្នាំរោង នេះតែម្ដង ហើយរយៈពេលចុងក្រោយនេះគេឃើញ​នាង​ស្លៀករ៉ូបរលុងៗទៅចូលរួមមង្គលការមិត្តភក្ដិទើបនាំឲ្យមានការ​សង្ស័យថានាងអាចកំពុង​តែចាញ់កូនទី១ហើយ ។

អ្នកជំនាញសិល្បៈបានលើកឡើងថាហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាជំទាវមិនមែនជា​រឿងដែលចម្លែកនោះទេ ព្រោះនាងមានប្ដីជាក្មួយសម្ដេច  តែរឿងដែលគួរឲ្យបារម្ភគឺនាងអាច​នឹងបោះ​បង់អាជីពសម្ដែងទាំង​ស្រុង​​ដូចតារាសម្ដែងនាងគឹម ច័ន្ទបរមី ដែលភ្ជាប់ស្នេហា​ជាមួយ​លោកហ៊ុន បញ្ញាបុត្រ ដែលជាចៅ​របស់​បង​ប្រុសអតីត​នាយករដ្ឋមន្រ្ដី។ប៉ុន្ដែស្វាមីនីរ័ត្ន មិន​ធ្លាប់​បង្ហាញសញ្ញាហួងហែងពិធីការិនី​បា​យ័ន​រូបនេះទេ ព្រោះថាពួកគេធ្លាប់ជា​សង្សារ​ហើយ​បែកគ្នាអស់៨ឆ្នាំ ទើបជួបគ្នាម្ដងទៀត​ដឹក​ដៃគ្នាចូលរោងការតែម្ដង ហេតុនេះលោកពេជ្រ បានដឹងច្បាស់ពីអាជីពសិល្បៈរបស់ភរិយា​លោក​ដែលបាន​តស៊ូអស់រយៈពេល១៧ឆ្នាំមកនេះ។

សូមរំលឹកថាលោកហ៊ិន ច័ន្ទនីរ័ត្ន បានដឹកដៃលោកឌី ពេជ្រ រៀបការកាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ហើយពួកគេបានទៅចុះអេតាស៊ីវិល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។តាម​ប្រ​ភព​ថានីរត័្ន និងប្ដីចង់បានកូន៣នាក់តាមរយៈ​ការធ្វើតេស្ដឧបករណ៍អេឡិចត្រូនិកដ៍ទំ​នើបនោះ ៕

RELATED ARTICLES