Wednesday, May 8, 2024
Homeតារាខ្មែរសុគន្ធ និសា ៖បន្ដគ្មានជំនួយ

សុគន្ធ និសា ៖បន្ដគ្មានជំនួយ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា មានជំនួយ២ច្រកគឺស្វាមីនាងលោកអ៊ឹង សុខលី អគ្គនាយកទូរ​ទស្សន៍​ហង្សមាស និងអ្នកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយកផលិតកម្មរស្មីហង្សមាសដែលមាន​ន័យថា​សុគន្ធកញ្ញា ចង់ឡើងឆាកតន្ត្រី និងចេញបទចម្រៀងពេលណាក៍បានដែរ  ខណៈដែលពេជ្រ សោភា វិញចេះនិពន្ធនិងចេញបទចម្រៀងដោយខ្លួនឯងបន្ថែមពី​លើបទផលិតកម្ម​ទម្លាក់ឲ្យ​ច្រៀង ស្របពេលដែលសួស វីសា វិញពេលខ្លះធ្វើបទចម្រៀងពីខាងក្រៅបន្ថែមពីបទ​នៅ​ផលិ​ត​​កម្មឲ្យដែរ ។ប៉ុន្ដែសម្រាប់សុគន្ធ និសា វិញក្រៅពីបានបង្ហាញក្ដីបារម្ភពីទីផ្សារចម្រៀង​របស់​ខ្លួន​ធ្លាក់ចុះប្រាប់អ្នកកាសែតតាំងពីថ្ងៃទី២០ ខែមករា នោះពេលនេះនាងនៅតែគ្មានអន្ដរាគមន៍​ពី​អ្នក​ជំនាញសិល្បៈនៅក្រោយខ្នងដូចគេក្នុងការផលិតបទ​ចម្រៀងវាយលុកទីផ្សារសារជាថ្មី​ឡើយ​ ពោលគឺបន្ដច្រៀងសម្ដែងដែលជាការរៀបចំពី​ផលិតកម្មទាំងស្រុងដូចមុន​។ចំណែក​មហាជនបានលើកឡើងថាសុគន្ធ និសា ហាក់ដូចជាបាត់ដៃស្ដាំក្រោយពីចែកផ្លូវ​ពី​លោកសុខ ជំនោរ ជាង១០ឆ្នាំមកនេះនាងគ្មានអ្នកនិពន្ធបទចម្រៀងផ្ទាល់​ខ្លួនឲ្យច្រៀងដូចមុន​នោះ​ទេ ហេតុ​នេះការរងចាំផលិតកម្មទម្លាក់បទចម្រៀងឲ្យច្រៀងដែលបច្ចុប្បន្នតារាហង្សមាសច្រើន​នាក់គឺត្រូវ​វិល​ជុំទម្រាំធ្លាក់ដល់បទនាងមានការយឺតយ៉ាវមិន​អាចសម្រុកទីផ្សារចម្រៀង​បាន​ឡើយ ។ប៉ុន្ដែ​ថៅកែហង្សមាសក៍មិនមើលរំលងនិសា ដែរព្រោះបានប្រគល់​តួនាទីធំ២​ឲ្យនាង​អង្គុយនោះគឺ​ធ្វើ​​ជា​គ្រូបង្វឹគThe Voice Kids Cambodia និងគណៈកម្មការ Cambodian Idol Junior ដែលការ​ចេញមុខពីកម្មវិធីធំៗទាំងនេះអាចជួយដល់នាងមិនឲ្យធ្លាក់ចុះ​ខ្លាំងពេកបាន​ខ្លះៗ ។តែក្នុងនាម​ជា​តារាចម្រៀងនិសា បើនៅតែគ្មានបទផ្ទុះបែបនេះតទៅទៀតនោះពិបាក​ប្រជែងទីផ្សារ​ចម្រៀ​ង​ ឬប្រឈមបាត់បង់ក្នុងការក្សារតំណែងតារា​លំដាប់ជូរ​មុខតទៅ​ទៀត​ជា​មិនខាន ដែលចំណុចនេះនាង​ខ្លួនឯង​ផ្ទាល់ក៍បានដឹងច្បាស់ តែបានព្យាយាមលួងចិត្ត​ថាពេល​នេះតារាចម្រៀងដែលស្ងប់​ស្ងា​ត់​​មិនមែនតែរូបនាងម្នាក់ទេ ប៉ុន្ដែជាទូទៅ ព្រោះអ្នកសិល្បៈ​លែង​​ពឹងលើអាជីពចម្រៀង​តែមួយ​ច្រកទៀតហើយគឺសឹងគ្រប់គ្នា​ងាកទៅរកស៊ីលក់តាម​អ៊ឺវ៉ាន់​តាមOnline បន្ថែមពីលើការ​ច្រៀង​។

  មជ្ឈដ្ឋានមហាជនមើលឃើញថាក្រៅពីសុគន្ធ និសា តារាចម្រៀងនិងសម្ដែងផ្សេង​ទៀត​​​​ដែល​មានស្វាមីហើយ​ក៍ពិបាកនឹងអាចរក្សារទីផ្សារសិល្បៈ​ឲ្យដូចកាលនៅលីវបាន​ណា​ស់ ព្រោះ”រលកក្រោយ ច្រានរលកមុន “ហេតុនេះទោះជានិសា ចង់ចេញបុកបទស្ទួនៗ​វាយ​លុកឡើងវិញក៍មិនប្រាកដថាអាចនាំមុខតារាវ័យក្មេងៗដែលមិនទាន់មានគ្រួសារដែរ ។ប៉ុន្ដែ​គេ​មើល​ឃើញថានិសា នៅឆ្នាំ២០២៤ នេះនាងនាងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្ដថ្មីក្នុងការធ្វើឲ្យទីផ្សារ​ចម្រៀងប្រែប្រួលដូចជានាងងាកទៅសាកល្បងច្រៀងជាមួយតារាដែលមានវ័យក្មេងជាងខ្លួននោះគឺលោក​សំ សុវណ្ណារ៉ាក់ ជាដើម ខណៈដែលជាទម្លាប់និសា មិនចង់ច្រៀងជាមួយតារា​ដែលមាន​អាយុតិចជាងខ្លួននោះទេ ។ប៉ុន្ដែក្រោយព្រាប សុវត្ថិ ចាកចេញពីហង្សមាសជាង​៣​ឆ្នាំ​នោះ​និ​សា រកដៃគូច្រៀងឆ្លងឆ្លើយដែលសាកសមជាមួយ​ខ្លួនអត់បានពិសេសគឺពេលចេញ​បទ​មរតក​ដើម។

 អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា នឹងមិនចេញពីហង្សមាសជាលើក​ទី២​នោះទេ ទោះជាពេលនេះអាជីពរបស់នាងកំពុងប្រឈមហានិភ័យក្ដី ព្រោះថៅកែ​ហង្ស​មាសអាចនឹងឲ្យតំណែងធំថែមទៀតទៅនាងដើម្បីចងជើងតារាវ័យ៤១ឆ្នាំរូបនេះ ក្រោយ​ផលិតកម្មធំនេះថ្លោះធ្លោយបណ្ដោយឲ្យតារាស្នូលសំខាន់របស់ខ្លួន២ដួងគឺព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ ធ្លាក់ទៅកណ្ដាប់ដៃGalaxy ។សម្រាប់និសា វិញនៅតែអាចរកប្រាក់ចំ​ណូលពី​អាជីព​សិល្បៈបានច្រើននៅឡើយតាមរយៈការច្រៀងពីបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency ទាំងឡាយ និងស្ពតពាណិជ្ជកម្ម រួមទាំងConcerts របស់ហង្សមាសហេតុនេះហើយបាន​ជា​គ្មាន​​ដំណឹងនាងចង់ទៅរស់នៅអាមេរិកឆាប់ៗឡើយ ។

 គួរបញ្ជាក់ថាក្រៅពីពិបាកស្ដារទីផ្សារចម្រៀងឲ្យដូចដើមនោះអ្នកនាងប៊ុន សុគន្ធា ហៅ​សុគន្ធ និសា ក៍មិនទាន់សម្រេចផែនការណ៍ធំមួយទៀតដែរនោះគឺការពពោះ​យកកូនដំបូង​បន្ទា​ប់​ពី​បានដឹកដៃលោកចៅ សម្បត្តិ អាណិក​​នខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក រៀប​ការ​កាល​ពីឆ្នាំ២០១៧ និងបានរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ តែនៅអត់​បានដូច​ចិត្ត​នោះ។ប្រ​សិនបើនិសា បរាជ័យពពោះក្នុងឆ្នាំ២០២៤ នេះទៀតនោះអាចធ្វើឲ្យចំណង​ស្នេហា​នាង​លែង​សូវ​មានភាពកក់ក្ដៅ នឹងប្រឈមដូចមាស សុខសោភា រៀបការប្ដី១៦ឆ្នាំ អត់កូនដែរ​ជា​​មិន​​ខាន ៕

RELATED ARTICLES