Monday, May 6, 2024
Homeតារាខ្មែរលោកលី សុខជុន ៖ហៅហ៊ិន ច័ន្ទនីរ័ត្ន ថាជំទាវមិនចេះឆ្មើងឆ្មៃ ហើយមាន​មានបំ​ណង​ធំចង់ថតរូបផ្ទាល់ជាមួយសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន​សែន

លោកលី សុខជុន ៖ហៅហ៊ិន ច័ន្ទនីរ័ត្ន ថាជំទាវមិនចេះឆ្មើងឆ្មៃ ហើយមាន​មានបំ​ណង​ធំចង់ថតរូបផ្ទាល់ជាមួយសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន​សែន

ភ្នំពេញ៖លោកលី សុខជុន ដែលជាឪពុកតារាសម្ដែងលី ច័ន្ទសីហា កាលពីរ​សៀល​ថ្ងៃ​ទី២៥ មេសា លោកក៍បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងពិសាអាហារសាម​គ្គីជាមួយលោកគ្រូអ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអអិបតីភាពសម្ដេចបវរធិបតីហ៊ុន ម៉ា​ណែត និងលោកជំទាវនោះ ដោយបានលោកអះអាងថាពិតជារីករាយព្រោះ​ទទួលបានការ​លើក​ទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលតាមរយៈការទទួលបានគ្រឿងឥស្សរិយយស មុនីសារា​ភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ។

 លោកលី សុខជុន បានប្រាប់អ្នកយកព័តមាន”នគរធំ” តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ មេសា ថាលោកមានមោទនភាពចំពោះការទទួលបានគ្រឿងឥស្សរិយយស មួយនេះពីអ្នក​តំ​ណាង​ឲ្យថ្នាក់ដឹកនាំកំពូល។លោកសុខជុន ថ្លែង​ថា”លោកនិងកូនស្រីលី ច័ន្ទសីហា ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​អស្ស​ឬទ្ធិ ពីអ្នកតំណាំង​ដ៍ខ្ពង់ខ្ពស់ពី​សម្ដេច​បវរធិ​បតី និងលោកជំទាវ ដែលនេះជាមហាកិត្តិយស​សម្រាប់ក្រុម​គ្រួសារលោកដែលបានតស៊ូ ប្រ​ឡូក​ក្នុងសិល្បៈរយៈពេលជាង២០ឆ្នាំមក​ហើយ។លោកសន្យា​ថា​និងថែរក្សារគ្រឿង​ឥស្សរិ​យយស មិនអាចកាត់ថ្លៃមួយនេះឲ្យបានគង់វង្សជារៀងរហូតតទៅ” ។

 លោកលី សុខជុន ត្រូវបានអ្នកសិល្បករជាច្រើនគោរពនិងឲ្យតម្លៃលោក​ព្រោះលោក​តែងតែរាប់អានចំពោះអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យសិល្បៈទូទៅដោយមិនប្រកាន់ឬបែងចែកថាទាល់តែជាតួល្បី ឬមិនល្បីនោះទេ។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ​នៅពេលសិល្បកររូប​ណាមាន​ទុក្ខសោកលោកតែងតែលេចមុខទៅជួយតាមលទ្ធភាពជានិច្ច ទាំងនេះហើយដែល​ធ្វើឲ្យ​តារា​ទូទៅស្រលាញ់និងរាប់អានលោកក៍ដូចជាកូនស្រីលោកអ្នកនាងលី ច័ន្ទសីហា ដែរ។អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ផងដែរនៅថ្ងៃដែលលោកសុខជុន ទៅទទួលគ្រឿងឥស្សរិយយស នោះលោក​បាន​ជួបតារាសម្ដែងអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន  និង​បានថតរូបជាមួយគ្នាទៀត​ផង។​លោក​លោក​សុខជន់ ក៍បានលើកសរសើរពីច័ន្ទនីរ័ត្ន ថាជា​តារាអត់ចេះឆ្មើងឆ្មៃ ហើយលោកថែម​ទាំងបានហៅ​នាងថាជា”ជំទាវ”ទៀតផង។

 តើហេតុអ្វីបានជាលោកលី សុខជុន ពេញចិត្តនិងសរសើរហ៊ិន ច័ន្ទនីរ័ត្ន ពេញៗមាត់ ព្រមទាំងបានហៅនាងថាជំទាវបែបនេះ ?

 លោកលី សុខជុន បានប្រាប់ថាហ៊ិន ច័ន្ទនីរ័ត្ន ពិតជាសាកសមជាមួយតំណែងងារជំទាវ ព្រោះទោះជាពេលនេះនាងបានខ្ពង់ខ្ពស់ និងក្លាយជាក្មួយប្រសារសម្ដេចតេជោហ៊ុន សែន ក្ដី តែនាងនៅតែរួសរាយរាក់ទាក់ដូចពីមុនដដែល អត់ចេះឆ្មើងឆ្មៃឡើយ ។លោកសុជន់ បន្ថែមថា​”ច័ន្ទនីរ័ត្ន ខ្ញុំហ៊ានហៅថាជាជំទាវ ព្រោះនីរ័ត្ន គឺជាមនុស្សដែលមានប្រជាប្រិយភាព ហើយ​គាត់បានសម្ដេចពុក សម្ដេចម៉ែ ផ្ដល់កិត្ដិនាមដ៍ខ្ពង់ខ្ពស់ ជាមនុស្សគួរឲ្យគោរពស្រលាញ់  ហើ​យ​​​ខ្ញុំសប្បាយចិត្តដែលបានថតជាមួយជំទាវច័ន្ទនីរ័ត្ន “។លោកថាទោះ​ជាមិន​បាន​ថត​រូប​ផ្ទាល់​ជាមួយសម្ដេចម៉ែប៊ុន រ៉ានី ហ៊ុន សែន តែបានថតជា​មួយតួតំណាង​ក្នុងរឿង​”កូនប្រុស​ក្រោមពន្លឺព្រះច័ន្ទបូណ័រមី “ដែលជាដោយហ៊ិន ច័ន្ទនីរ័ត្ន ក៍លោកអស់ចិត្តដែរ ។ប៉ុន្ដែលោក​សុជុន ថាក្នុងនាមជាសិល្បករម្នាក់ក្រៅពីធ្លាប់បានថតពីចម្ងាយៗជាមួយសម្ដេចបវរធិបតីនោះលោកមាន​បំណងប្រាថ្នាចង់ថតរូបដោយ​ផ្ទាល់ជាមួយ​សម្ដេចពុក សម្ដេចម៉ែ គឺសម្ដេចហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រោះទោះជាលោកធ្លាប់ចូលរួមកម្មវិធីរបស់សម្ដេចទាំង​២អញ្ជើញជាអធិបតីជាញឹក​ញាប់​យ៉ាងណាក៍លោកមិនដែលបានថតផ្ទាល់ដោយជិតស្និតជាមួយលោកទាំងពីរដែរ គឺបានត្រឹម​ថតពីចម្ងាយប៉ុណ្ណោះ ។

 លោកលី សុខជុន ថ្លែងទៀតថាក្រោយលោកទស្សនារឿង”កូនប្រុសក្រោមពន្លឺព្រះច័ន្ទ​បូណ័រ​មី”ទើបលោកដឹងច្បាស់ថាសម្ដេចទាំងពីរបានលះបងគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ នមាតុ​ភូមិ និងប្រជាជនរបស់លោក ហេតុនេះលោកព្យាយាមនិងចង់បានថតរូបជាមួយ​សម្ដេច​ទាំងពីរជា​យូ​មកហើយ តែមិនទាន់បានឱកាស គឺបានតែ ថតពីចម្ងាយៗ ។លោកសុខជុន ប្រាប់​​មូល​ហេតុចង់ថតជាមួយសម្ដេចតេជោ និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតនោះទៀតថាម្ដាយ​លោកបានផ្ដាំថាទោះជាមានអ្នកណាចង់ជេរ ឬថាអីឲ្យលោកឲ្យគេថាទៅ តែចំពោះកូនចៅម៉ែ គឺមិនឲ្យមើលងាយសម្ដេចពុក សម្ដេចម៉ែ ទេ ព្រោះលោកជាអ្នកមានបុណ្យមកសោយរាជ្យ ទឹកដីខ្មែរ ផ្ដល់ភាពត្រជាក់ត្រជុំឲ្យខ្មែរ បើអ្នកហ៊ានជេរគឺជាមនុស្សអត់កំណើត ។លោកថា​ពេលលោកទៅណាមកណាឃើញគេតាំង សម្ដេចពុក សម្ដេចម៉ែ លោកតែងតែ​លើកដៃ​សំពះជានិច្ច ចង់អ្នកណាសើច ឬថាអីឲ្យលោកថាចុះ តែលោកបានចាត់ទុកលោកទាំង​ពីរគឺ​ជាអ្នកមានបុណ្យ ។លោកថាលោកចង់ថតជាមួយសម្ដេចពុក សម្ដេចម៉ែ និងសម្ដេចធិបតី សម្រាប់យកទៅតាំងនៅផ្ទះគឺអររូប អមនុស្សចូលចូលអត់ចុះទេ ព្រោះជាមនុស្សមានបុណ្យ គឺសាក​សិទ្ធ​ខ្លាំង​ណាស់ ដែលនេះជាបណ្ដាំដែលម្ដាយលោកបានប្រាប់លោកឲ្យចងចាំ ។

 សូមបញ្ជាក់ថាលោកលី សុខជុន បានលេចមុខក្នុងភាពយន្ដរបស់ហង្សមាសជាច្រើន ដែលដឹកនាំដោយលោកកៅ សីហា ហើយនេះជាលើកទី១ ដែលោកបានទទួលគ្រឿងឥស្សរិ​យយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ  ខណៈដែលលី ច័ន្ទសីហា វិញនាងទទួលបានគ្រឿង​ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ នេះចំនួន២លើកមកហើយពីប្រមុខនិងអ្នកតំណាងរដ្ឋាភិបាល ៕

RELATED ARTICLES