Saturday, May 4, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖សង្សារចេញមុខការពារកិត្តិយស

អ៊ីវ៉ា ៖សង្សារចេញមុខការពារកិត្តិយស

ភ្នំពេញ៖បទ”មុខប៉ោងបានCute “ ត្រូវបានក្រុមMMO ច្នៃទៅជាបទ”ក្ដិ…ត ប៉ោងបានCute “នោះ​ម្ចាស់បទតារាចម្រៀងសាន់ដេនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ធ្លាប់បានធ្វើការព្រមានផេក​ដល់​ទៅ​៣ដែលយកបទនាងទៅបំភ្លៃទាំងចំណងជើងនិងអត្ថន័យនាំឲ្យអ្នកដែលមិនបានសា្ដប់អត្ថន័យបទដើមនាងមានការយល់ច្រឡំ ដោយស្រីនាថ ថាបើសិនជាផេក ទាំងនោះមិនលុប​ចេញ​ទេ​នាងនឹងចាត់ការទៅតាមផ្លូវច្បាប់។ផេកទាំង៣ដែលយកបទអ៊ីវ៉ា ទៅច្នៃជាចំ​ណងជើងនិងខ្លឹម​សារបទចម្រៀងទៅជាពាក្យអសុរសនិងអាសអាភាសនោះមានឈ្មោះ Be Lucky ,Zenly និង​Ritth ហើយពេលនេះផេកខ្លះគេឆែកមើលនៅឃើញនៅ​ឡើយបើទោះជា​ស្រីនាថ បានព្រមាន​ផង ជូនដំណឹងផងថាបើមិនលុបចោលការច្នៃបទ​នាងមួយនេះទេនឹងចាត់​ការតាមប្រព័ន្ធ​ច្បាប់​តាំងពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៤ ក្ដី ។

 ទាក់ទងរឿងខាងលើថ្មីៗនេះលោកលី សេងហួរ សង្សារអ៊ីវ៉ា និងជាម្ចាស់ក្លិបបាល់ទាត់​សៀមរាប​យូ​ណាយ​ធីត វិញក៍នៅមិនសុខពេលឃើញគេធ្វើបាបសង្សាររបស់ខ្លួនដែរ ហើយ​លោក​បាន​សំ​ណូមពរ​ឲ្យអ្នកលេងបណ្ដាញសង្គមកុំយកបទដែលគេច្នៃខុសពីខ្លឹមសារ​ដើមនេះ​ទៅShare និងផុស​បន្ដ​ទៀត​​អី ។លោកសេងហួរ ថ្លែងថា”សូមបងប្អូនកុំមានការយល់ច្រ​ឡំបទ​ដើមមានចំណងជើង​ថា”មុខប៉ោងបានCute “ ហើយវីដេអូនេះមានការកាត់ត និងបញ្ចូល​សម្លេង​​ថែមថយ ធ្វើឲ្យខុស ពីបទដើមទាំងស្រុង។ហេតុនេះសូមបងប្អូនកុំធ្វើការShare និង​Post នេះឲ្យសោះ”។

 ជាមួយគ្នានេះដែរលោកលី សេងហួរ បានធ្វើការរំលឹកនិងដាស់តឿនថាការដែលបង​ប្អូន​ចែកចាយ បទត្រូវគេកែច្នៃនេះទើបលោកដឹងថាបងប្អូនទាំងនោះខ្វះការពិចារណា ស្វែង​យល់ ឆាប់ជឿរ  ឲ្យគេកុហក់បោសប្រាសបានដោយងាយ ព្រោះគ្រាន់តែវីដេអូ កាត់ត បន្ថែម​បន្ថយអក្សរ បញ្ចូលសម្លេងខ្លះ ក៍មិនស្វែងយល់ឲ្យបានច្បា​ស់ប្រភពដើមជាមុនទេ ចាំធ្វើការ​ចែក​រំលែក ហេតុនេះលោកថាពិតជាអាសូរបងប្អូនទាំង​នោះណាស់។លោកថាអ្នកកាត់​តទៅវា​ខុស តែអ្នកចែករំលែកទាំងអស់នោះខ្វះចំណេះដឹងខ្លាំងណាស់ ។គូដណ្ដឹងអ៊ីវ៉ា រូបនេះបន្ថែម​ទៀតថាសូមឲ្យបងប្អូនចែករំលែកអ្វីមួយគួរស្វែងរកប្រភពឲ្យបានច្បាស់លាស់ និងគិតពីផល​ប៉ះ​ពាល់​អ្នកដ៍ទៃ និងសង្គមជាតិយើងផង។

 តាមរយៈការបញ្ចេញយោបល់របស់លោកលី សេងហួរ ទៅលើក្រុមយកបទរបស់អ៊ីវ៉ា ទៅកាត់ត ច្នៃទៅជាអត្ថន័យផ្ទុយពីពីខ្លឹមសារដើមនេះបញ្ជាក់ថាលោកហួរ ពិតជាយកចិត្ត​ទុក​ដាក់​ដល់សង្សារលោកខ្លាំងណាស់ ហើយលោកក៍មិនចង់ឃើញគេធ្វើបាបមនុស្សជាទី​ស្រ​លាញ់របស់លោកនាំឲ្យប៉ះពាល់កិត្តិយសនាងដែរ ។ប៉ុន្ដែលោកសេងហួរ មិនបានធ្វើការព្រ​មានក្រុមMMO តាមរយៈការចាត់ការប្ដឹងជនទាំងនោះប្រសិន​បើពួកគេមិនលុបវីដេអូនោះ​ចេញ​ទេ តែលោកបានស្នើសុំកុំឲ្យអ្នកលេងបណ្ដាញសង្គមធ្វើ​ការចែករំលែកនិងផុស​បន្ដទៀត​ប៉ុ​ណ្ណោះ​។ចំពោះតារាចម្រៀងអ៊ីវ៉ា វិញពេលនេះមិនទាន់មានចំណាត់ការថ្មីឬជូនដំណឹង​ទៅអ្នក​យកបទចម្រៀងរបស់នាងទៅកែច្នៃនោះទេ ទើបសង្សារនាងចេញមុខជំនួសនាងម្ដង។

 ម្ចាស់ស្នេហ៍របស់អ៊ីវ៉ា លោកលី សេងហួរ មិនត្រឹមតែសុំអ្នកលេងបណ្ដាញសង្គម​ឈប់​ចែក​ចាយបទរបស់បណ្ដូលចិត្តរបស់លោកខុសពីចំណងជើង និងប៉ារ៉ូលដើមនោះទេ ប៉ុន្ដែ​លោកហួរ ក៍បានដាស់តឿន សង្សារនិងជនទាំងឡាយដែលនិយម​សំញ៉ែងគ្រឿងអលង្ការ​ជ្រែក​ខ្លួននោះ​ថាបរិបទដូចរាល់ថ្ងៃនេះលោកថាមិនគួរធ្វើរឿងនេះទេ ព្រោះអាចគ្រោះថ្នាក់ដល់​ខ្លួន។ប្រតិ​កម្ម​របស់លោកលី សេងហួរ នេះបានកើតមានឡើងក្រោយកាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ស្វាមីម្ចាស់ប្រេន Lakamo លោកឈូរ ឈុនហួរ ត្រូវចោប្លន់ចាប់ជម្រិតលោកដោយ​ទារលុយ​ចំនួន២០ម៉ឺនដុល្លារ តែគ្មានលុយឲ្យចោរក៍បាញ់ចំក្បាលលោកស្លាប់ភ្លាមៗ​នៅកន្លែង​កើត​ហេតុផ្ទះ​វីឡារលេខ១៦៥ បុរីជីពម៉ុង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។

 សង្សារអ៊ីវ៉ា ថ្លែងថា”ស្ថានភាពសេដ្ឋកិច្ចកំពុងតែពិបាក ដូចបច្ចុប្បន្នពិតជាគ្រោះថ្នាក់​ណាស់ មនុស្សរកលុយមិនសូវបាន ភាគច្រើនបាត់បង់ចំណូល ជំពាក់បំណុលវណ្ឌក។តាម​ស្ថានភាពបែបនេះមនុស្សមួយចំនួនធ្វើអ្វីក៍ហ៊ានធ្វើ ឲ្យតែដោះទាល់បាន ដូចច្នេះអ្នកមានលុយ មានមាស មានពេជ្រ កែវកង សូមកុំសំញ៉ែងហ៊ឺហា ថតបង្ហោះ បង្អួតខ្លាំងពេក ក្រែងលោគ្រោះ​មើល​មិនឃើញ “។

 គួររំលឹកថាអ៊ីវ៉ា និងលោកលី សេងហួរ បានលាក់ស្នេហ៍ជិតឈឹងបានដល់ទៅ៧ឆ្នាំ ហើយពួកគេទើបហ៊ានសាសងស្នេហ៍ដោយបើកចំហកាលពីពាក់កណ្ដាលឆ្នាំ២០២៣ បន្ទា​ប់​ពីមានដំណឹងថាអ្នកទាំងពីរបានភ្ជាប់ពាក្យនិងគ្នារួចហើយ។តាមប្រភពថាអ៊ីវ៉ា នឹងលោកហួរ រៀបការនៅឆ្នាំ២០២៤  ប៉ុន្ដែរហូតមកដល់ចុងខែ៤ នេះមិន​ទាន់មានដំណឹងថ្ងៃការពួក​គេ​ជាក់​លាក់ទេ ខណៈដែលស្រីនាថ ព្យាយាមគេចវែសមិនសម្ភាសន៍ពាក់ព័ន្ធរឿងស្នេហាឬ​ថ្ងៃនាង​ដឹក​ដៃលោកហួរ ចូលរោងការពេលណាឡើយ៕

RELATED ARTICLES