Saturday, May 4, 2024
Homeតារាខ្មែរមាស សុខសោភា ៖បងប្រុសអន់ចិត្ត

មាស សុខសោភា ៖បងប្រុសអន់ចិត្ត

ភ្នំពេញ៖បងប្រុសរបស់មាស សុខសោភា គឺលោកមាស សុខរតនៈ បានបង្ហាញអារម្មណ៍ខក​ចិត្តផង តូចចិត្តផង ខណៈដែលកម្មវិធីពិសារអាហារសាមគ្គី និងផ្ដល់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅថ្ងៃទី២៥ ខែមសា ឆ្នាំ២០២៤ នោះមិនមាន​ឈ្មោះ​លោកឡើយ ។លោកមាស សុខរតនៈ អតីតតារា​ចម្រៀងK.H ដែលបានប្រឡូកសិល្បៈ​តាំងពីឆ្នាំ១៩៩៧ ពោលគឺរយៈពេល២៧ឆ្នាំមកហើយ តែមិនសូវល្បីឈ្មោះដូច​ប្អូនស្រីមាស សុខសោភា ហើយបច្ចុប្បន្នលោកជាទីប្រឹក្សាផ្ទាល់របស់សោភា រួមទាំងជាអ្នក​និពន្ធបទ​ចម្រៀ​ង​​ផង ដឹកនាំ​សម្ដែង​ផងឲ្យប្អូនស្រីនោះក្រៅពីបង្ហាញការហួសចិត្តនោះលោកក៍​ថារឿង​នោះ​ជាការអស់សំណើច​ខ្លាំង​សម្រាប់រូបលោកផងដែរ។

បងប្រុសមាស សុខសោភា លោកមាស សុខរតនៈ ថ្លែងថា”២៧ឆ្នាំដែលខ្ញុំ​ប្រឡូក​សិ​ល្បៈ ស្ទើតែគ្រប់ទម្រង់ ប៉ុន្ដែបែជាមិនមានឈ្មោះជា”សិល្បករ”គួរឲ្យអស់សំណើច​ខ្លាំងណាស់​”។

អ្នករួមអាជីពជាច្រើនបានចូលទៅបញ្ចេញយោបល់ចំពោះបងប្រុសមាស សុខសោភា ដែលត្រូវបានគេមើលរំ​លង​បែបនេះដោយខ្លះលើកឡើងថាបញ្ហាធំគឺបណ្ដាលមកពីលោកគ្មានខ្សែ ប៉ុន្ដែខ្លះទៀតក៍ថាមកពីលោកមិនសូវល្បីជាដើម។

 តារាសម្ដែងលោកស្រេន វុធថា ខមិនថា”ស្ទើខ្សែ បង”។ហ្វេសបុកឈ្មោះYa Ya Real ខមិនថា”អត់ខ្សែពួរបង “។

ទោះជាយ៉ាងណាមាស សុខសោភា មិនបានបញ្ចេញប្រតិកម្មពាក់ព័ន្ធរឿងបងប្រុស​របស់ខ្លួនអត់សប្បាយចិត្តគ្មានឈ្មោះទៅទទួលគ្រឿងឥស្សរិយយស នៅថ្ងៃទី២៥ ខែ៤ ខាងមុខនេះទេ ពោលគឺទាំងរូបនាងនិងលោកអ៊ឹត រ៉ាដា ជាស្វាមីបានរក្សារភាព​ស្ងៀមស្ងាត់​ដូចគ្នា​។

គួរបញ្ជាក់ថាមាស សុខសោភា បានឈានមកដល់ចំណុចកំពូលដូចបច្ចុប្បន្នក៍មាន​ចំ​ណែក​​បងប្រុសរបស់នាងឈរនៅក្រោយខ្នងដែរ ហើយនាងនិងបងប្រុសស្រលាញ់គ្នា​ខ្លាំង​ណាស់ក្រោយពួកគេរស់នៅកំព្រាឪពុកតាំងពីតូចៗម្លេះ។ប្រភពបានឲ្យដឹងថារាល់ការសម្រេចចិត្តចាកចេញពីផលិតកម្មមួយទៅចូលផលិតកម្មមួយរបស់សុខសោភា ក៍នៅលើសញ្ញាពីបង​ប្រុស​​របស់​នាងដែរ ហេតុនេះហើយតាមប្រភពខ្លះថាបើថៅកែផលិត​កម្មមួយចង់បាន​សុខសោ​ភា ហើយភាគរយខ្ពស់ដែលទទួលបានរូបនាងនោះបើគេហ៊ាន​ឲ្យតំណែងធំនៅផលិតកម្មទៅ​បង​ប្រុស​នាងនោះមានសង្ឃឹមថាសោភា អាចនឹងទៅចូលរួម ព្រោះនាងចង់ឲ្យបងប្រុស​ខ្លួន​មាន​តួនាទី ឬធ្វើ​ការ​ងារសិល្បៈនៅអបជាមួយខ្លួនដែរ។ប៉ុន្ដែគ្រូភ្លេងម្នាក់​នៅហង្សមាស​ធ្លាប់​ប្រាប់​អ្នក​យកព័តមានយើងដោយព្រមានសុខសោភា ថាដាច់ខាតកុំយកតួនាទីបងទៅពាក់ព័ន្ធ​ជា​មួយ​សម្ថភាពរបស់ខ្លួននៅផលិតកម្មណាមួយនោះគឺអត់ត្រូវទេ ។Composer រូបនេះសង្កត់​ថាតារាចម្រៀងខ្លាំងម្នាក់ចូលផលិតកម្មមួយមិនត្រូវដាក់សម្ពាធលើថៅកែផលិតកម្មនោះដើម្បីបានតំណែងឲ្យបងប្រុសនោះទេ ហើយលោកក៍មិនជឿរថាសោភា ធ្វើបែបនោះដែរ ព្រោះ​បញ្ហា​​​នេះវាធ្វើឲ្យប៉ះពាល់ដល់អាជីពចម្រៀងរបស់ខ្លួន ព្រោះតែរឿងតំណែង​បងប្រុសរបស់​ខ្លួន​នេះឯង ។

 ក្រៅពីមាស សុខសោភា តារាដែលមានបងប្រុសជាទីប្រឹក្សា របស់ខ្លួននោះមានដូច​ជា​លោកខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ ,យឿន សូត្រអនុស្សាវរីយ៍ និងនីកូ  ជាដើម ។សម្រាប់​សុខសោភា វិញនៅឆ្នាំ២០២៤ នេះនាងមិនទាន់ទៅជ្រកទ្រនុំថ្មីឡើយ ពោលគឺបន្ដច្រៀងផលិត​កម្ម​ផ្ទាល់ខ្លួនCamtraxMusic ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុស​នាង​លោកលោកមាស សុខរតនៈ ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា បើចង់ប្រកួតប្រជែងទីផ្សារ​ចម្រៀង​សារ​ជាថ្មីទាល់តែនាងទៅជ្រកនៅផលិតកម្មធំមួយមិនមែនខ្លួនជាថៅកែ ទើបគេ​មាន​ធនធានមនុស្សគ្រប់ផ្នែក​ចាំ​ជួយ​ជម្រោម​ជ្រែងនាងអាចទៅរួច ព្រោះការច្រៀងនៅ​ផលិត​កម្ម​ខ្លួនឯងធនធានមនុស្សមាន​កំណត់ ជាក់ស្ដែងដូចជាថ្មីៗនេះនាងចេញបទ”តប់ “ឬ “កុំបាញ់​ទឹកដាក់មុខអូន “នោះទទួល​បាន​ការិះគន់ច្រើនជាងគាំទ្រ ។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាសម័យនេះ​ទៅ​ហើយទោះជាច្រៀងអត់ផលិតកម្ម ក៍នៅតែល្បីបានដែរ ។គេចាំ​មើល​ថាតើសុខសោភា បន្ដ​ច្រៀង​នៅផលិតកម្មខ្លួនឯងCamtrax Music ពេញ១ឆ្នាំ២០២៤ ឬក៍អាចប្ដូរចិត្តរត់ទៅជ្រក​ផលិត​កម្ម​ផ្សេងព្រោះតាមព័តមានថាហង្សមាស ,​Galaxy និងថោន នៅតែបើកទ្វាស្វាគមន៍​នាង ៕

RELATED ARTICLES