Saturday, May 4, 2024
Homeតារាខ្មែរស្រីតូច ចំណាន ៖កូនឡើងជាCOO ក្រុមហ៊ុន ខណៈនាងត្រូវបានគេរំពឹងថានឹងមាន​ភាគរយខ្ពស់ក្លាយជាប្រធានសិល្បករខ្មែរអាណត្តិទី៦

ស្រីតូច ចំណាន ៖កូនឡើងជាCOO ក្រុមហ៊ុន ខណៈនាងត្រូវបានគេរំពឹងថានឹងមាន​ភាគរយខ្ពស់ក្លាយជាប្រធានសិល្បករខ្មែរអាណត្តិទី៦

ភ្នំពេញ៖កូនប្រុសរបស់អតីតតារាសម្ដែងនិងពិធីការិនីអ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន គឺលោកឧកញ៉ាគិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ក្នុងពេលដែលលោក​ស៊ូឡា ទើបតែមានវ័យត្រឹម១៩ ឆ្នាំប៉ុណ្ណោះ។មជ្ឈដ្ឋានអ្នកជំនួញធំៗ និងមហាជនមានការចាប់​អារម្មណ៍ខ្លាំងដែលពេលនេះអ្នកឧកញ៉ាគិត ម៉េង កំពុងតែរៀបជើងព្រួលឲ្យអ្នកបន្ដវេន​ក្រុម​ហ៊ុន​លក្ខណៈអន្ដរជាតិរបស់លោកទៅកូនបុ្រស ខណៈដែលភរិយារបស់លោកគឺលោក​អ្នក​ឧកញ៉ាម់ៅ ចំណាន ទើបតែដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរអាណត្តិទី៦​កាលពីពេលៗ​នេះដែរ ។ជាមួយ​គ្នានេះ​ដែរអ្នកខ្លះបានលើកឡើងថាក្រោយក្លាយ​ទៅជាអ្នក​គ្រប់​​គ្រងផ្នែក​ប្រតិ​បត្តិការក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ នេះលោកស៊ូឡា នឹង មានឥទ្ធិពល​ខ្លាំងក្នុង​មុខ​ជំនួញរបស់ឪពុកដែលមានបុគ្គលិករាប់ពាននាក់​ក្រោមឱវាទ។ប៉ុន្ដែជុំវិញកូនប្រុស​ស្រីតូច ចំណាន ឡើងតំណែងធំនេះស្រាប់តែមានការបញ្ចេញមតិជាបន្ដបន្ទាប់​នៅលើ​បណ្ដាញ​​សង្គម​កាល​ពីពេលថ្មីៗនេះ។

 ហ្វេសបុកឈ្មោះPollet Pheng ខមិនថា “ឡើងតាមជើងខោ” ។ហ្វេសបុកឈ្មោះ Phinnich Phum ខមិនថា”គាត់ប្រឹងពីអាយុ?បាន១៩ឆ្នាំ ម្ចាស់Royal “។ហ្វេសបុកឈ្មោះ​Nasika Nasika Nasika Nasika ខមិនថា”១៩ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុន មិនចម្លែកទេ ។បើម៉ែឪជាសេដ្ឋីហើយនោះ”។ហ្វេសបុកឈ្មោះHorn Vichhay ខមិនថា”របស់បានមកស្រួល អស្ចារ្យស្អី”។ហ្វេសបុកឈ្មោះជីវិតអ្នកចំការ ខមិនថា”យកល្អកុំមកផុសអីល្អជាង សម្ថភាព១% ឡើងតាមជើងខោឪ៩៩,៩៩% “។

 ជាមួយគ្នានេះដែរគេឃើញមានតារាសិល្បៈនិងអ្នកជំនាញសិល្បៈខ្លះក៍បានចូលទៅបញ្ចេញមតិជុំវិញកូនប្រុសលោកអ្នកឧកញ៉ាម៉ៅ ចំណាន ឡើងជានាយកគ្រប់គ្រងផ្នែក​ប្រតិបត្តិ​ការ​ក្រុម​ហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ នេះជា​ហូរហែផងដែរ។លោកខាំ ភូរិ ជាអ្នកនិពន្ធ អ្នកដឹក​នាំ​សម្ដែងភាពយន្ដ និងខារ៉ាអូខេ បានខមិនថា”គាត់តែងតាំងកូនក្នុងក្រុមហ៊ុនរបស់គាត់ មាន​អ្នក​ខមិន​ថាឡើងតាមជើងខោ ។ចង់សួរវិញថារាល់ថ្ងៃមានជើងខោឡើងទេ ?”។តារាសម្ដែង​សុទ្ធារ៉ា មុំ ខមិនថា”បើខ្ញុំមានដូចគាត់ ក៍ខ្ញុំឲ្យកូនខ្ញុំ បងប្អូនខ្ញុំ ឬមនុស្សដែលខ្ញុំស្រលាញ់ឲ្យ​គាត់​គ្រប់​គ្រងដែរ”។

 ប្រភពបានឲ្យដឹងថាអ្នកនាងស្រីតូច ចំណាន ក៍ដូចជាស្វាមីនាងអ្នកឧកញ៉ាគិត ម៉េង ដែរគឺតែនៅពីក្រោយ និងលើកទឹកចិត្តដល់កូនប្រុសគិត ស៊ូឡា ក្នុងតួនាទីថ្មីនេះជានិច្ច ស្រប​ពេលដែលអ្នកនាងចំណាន ត្រូវបានគេព្យា​ករណ៍ថានាងនឹងមានភាគរយខ្ពស់​ក្នុងការជាប់ជា​ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ដែលនឹងធ្វើការបោះ​ឆ្នោតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៤ ខាងមុខនេះហើយ ខណៈដែលអ្នកនាងបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាព​ប្រធាន​សិល្បករខ្មែរអាណត្តិថ្មីនេះមុនគេ បន្ទាប់ពីទទួលបានការគាំទ្រជាបេក្ខភាពម្នាក់ពី​សម្ដេចតេ​ជោ​ហ៊ុន​ សែន ។ប្រសិនបើអ្នកនាងស្រីតូច ចំណាន ក្លាយជាប្រធានសិល្បករខ្មែរ​អាណត្តិថ្មី​មែន នោះនាងនឹងកាន់តួនាទីមួយនេះដល់ឆ្នាំ២០២៩ ហើយទិសដៅធំរបស់នាងគឺការលើក​ស្ទួយ​​សិល្បករខ្មែរ​ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ បើទោះជានាងបានចាកចេញពីអាជីព​សិ​ល្បៈជាង២០ឆ្នាំទៅហើយក្ដី ។

 សូមរំលឹកថាស្រីតូច ចំណាន បានចូលប្រឡូកសិល្បៈនៅឆ្នាំ១៩៩៨ និងភ្ជាប់ស្នេហ៍​ជាមួយ​អ្នកឧកញ៉ាគិត ម៉េង ដោយទទួល​បាន​ចំណង​ដៃ​កូន៤នាក់(ស្រី២) ទើបនាងនិង​ឧក​ញ៉ាបានរៀបការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៥ ។អ្នកនាងស្រីតូច ចំណាន មាន​ឈ្មោះ​ដើមម៉ៅ ចំណាន អាយុ៤១ឆ្នាំ នាងកើតនៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ១៩៨៣ ទី​កន្លែង​កំណើត​នៅ​ខេត្តស្វាយរៀង មានឪពុកឈ្មោះម៉ៅ នី អាយុ​៧៤ឆ្នាំ ជាមន្រ្ដីកងយោធពលខេមរភូ​មិន្ទនិង​ម្ដាយ​របស់នាងឈ្មោះគង់ សោម៉ា អាយុ៦៤ឆ្នាំ មុខរបរមេផ្ទះ ។

 មហាជនបានចាត់ទុកអ្នកនាងស្រីតូច ចំណាន គឺជាសេដ្នីនីម្នាក់នាពេលបច្ចុប្បន្ន ហេតុ​នេះហើយ បានជាគ្រប់​គ្នាយល់ថានាងនឹងអាចក្លាយទៅជាប្រធាន​សមាគមសិល្បករ​ខ្មែរ​អា​ណត្តិ​ទី៧ នាដើមខែឧសភា ឆ្នាំ២០២៤ នេះជាមិនខាន បើទោះជាក្នុងចំណោមអ្នកឈរ​ឈ្មោះ​​នោះគេឃើញ​មានបេក្ខភាពម្នាក់ទៀតដែលធ្លាប់ធ្វើការក្នុងវិស័យជាង២០ឆ្នាំ​និងមានសញ្ញា​បត្រ​អនុបណ្ឌិតផ្នែកទស្សនវិជ្ជាមកពីអាមេរិកគឺលោកគួច ខេវិន ចូលរួមដែរក៍​ដោយ។ដោយ​ឡែក​ជុំវិញការខ​មិន​​ទាំងឡាយនៅលើបណ្ដាញសង្គមទាក់ទងកូនប្រុស​ច្បងរបស់អ្នកនាង​ស្រីតូច ចំណាន ឡើងតំណែងជាCOO(chief operating officer)ឬ”នាយកគ្រប់គ្រងផ្នែកប្រតិ បត្តិការ” របស់Royal Group នោះរហូតមកដល់ពេលនេះ​គេមិនទាន់​ឃើញអ្នក​នាងចំណាន មានប្រតិកម្មតបឡើយ ៕

RELATED ARTICLES