Saturday, May 4, 2024
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ៖អត់ត្រូវការប្រុសផិតក្បត់

ស្រីស្អាតសឹម ស្រីនិច្ច ៖អត់ត្រូវការប្រុសផិតក្បត់

ភ្នំពេញ៖តារាភាពយន្ដនិងMV ដ៍លេចធ្លោស្រីស្រស់សឹម ស្រីនិច្ច ដែលកាលពីចុងខែមីនា នាងបានប្រកាសថាចែកផ្លូវសង្សារជាបុរសអ្នកជំនួញម្នាក់នោះពេលនេះស្រីស្អាតបង្ហាញសញ្ញាបើក​បេះដូងទទួលយកស្នេហ៍ថ្មី ហើយនាងថាមិនប្រាថ្នាជីវិតគូខ្ពង់ខ្ពស់ពេកនោះទេ ប៉ុន្ដែ​នាងសូមគេចឲ្យឆ្ងាយមិនចង់ឲ្យជួបឬប៉ះជាដាច់ខាតចំពោះប្រុសណាដែលក្បត់ចិត្ត ពោលគឺ​ចង់បានប្រុសស្មោះស្នេហ៍ ។ស្រីនិច្ច វាចាថាថាអ្វីដែលនាងប្រាថ្នាខ្ពស់បំផុត​នោះគឺភាព​ស្មោះ​ត្រង់ សច្ចធ័ម យុត្តិធ័ម មេត្តាធ័ម និងមិនមានឡើយ ការកុហក់ ក្បត់ ភាពអាត្មានិយម។នាង​បន្ថែមថាមនុស្សទាំងឡាយសុទ្ធតែមានជម្រើស ហេតុនេះសូមជ្រើសនូវអ្វីដែលខ្លួនពេញចិត្ត ដោយនាងថារ៉ូបរៀបការនាងអាចពាក់បានជាច្រើនដងតែក្នុងភាពយន្ដប៉ុណ្ណោះ តែ​ជីវិត​ពិត​នាងចង់បានមនុស្សប្រុសម្នាក់ស្មោះ ហើយនាងនឹងប្រតិបត្តិបុរសនោះឲ្យតែគេមានមេត្តាធ័ម សច្ចធ័ម យុត្តិ​ធ័ម នឹងភាពស្មោះត្រង់ឲ្យនាង។ស្រីនិច្ច បន្ថែមទៀតថាបុរសនោះក្រៅពីមិនផិត​ក្បត់ និង​អវិជ្ជមានច្រើន ហើយអាចផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារជូននាងបានយ៉ាងល្អ នាង​នឹង​អោន​លំទោន​ចំពោះបុរស​នោះដែរ ។ស្រីនិច្ច ព្រមានថាបើគ្មានល័ក្ខខណ្ឌដូចអ្វី​ដែលនាង​ចង់​បានខាង​​លើនោះ​ទេ សូម”ចែក​ជើងគ្នា “ទៅ ។

 យ៉ាងណាការលើកឡើងរបស់សឹម ស្រីនិច្ច ខាងលើនេះទោះជានាងថាមិន​មែនជា​ការប្រាថ្នាខ្ពស់ក្ដី ប៉ុន្ដែបុរសប្រភេទនេះក៍មិនសូវមានច្រើនដែរ ព្រោះស្រី្ដផ្សេងៗទៀតក៍ប្រាថ្នា​ចង់បានគូស្នេហ៍ជាបុរសមានល័ក្ខខណ្ឌស្រ ដៀងនិងស្រីនិច្ច ដែរ តែចុងក្រោយពួកគេខ្លះបែ​ជាជ្រើសផ្លូវសាងស្នេហ៍ដោយលួចលាក់ជាមួយប្រុសចាស់ទ្រព្យស្ដុក និងខ្លះក្លាយទៅជា​ភរិយា​មន្រ្ដីធំដោយមិនបើកចំហជាដើម ។ចំពោះស្រីនិច្ច វិញនាងមិនធ្លាប់ប៉ះរឿងអា​ស្រូវស្នេ​ហាទេ តែកាលពីចុងឆ្នាំ២០២១ នាងបានសារភាពថាបានពិសោធន៍ស្នេហ៍​ជាមួយបុរសអ្នក​ជំនួញម្នាក់។ប៉ុន្ដែរំលងបានតែជាង២ឆ្នាំពោលគឺនៅចុងខែមីនា ឆ្នាំ២០២៤ ស្រីស្រស់បាន​វាចា​ថានាងនិងបុ​រសនោះបានចែកផ្លូវគ្នាទៅហើយ ។ទោះជាយ៉ាងណាស្រីនិច្ច និងអតីត​សង្សារ​មិន​​បាន​ហែក​ហួរគ្នាពេលចំណងស្នេហាបានដើរដល់ទីបញ្ចប់នោះទេ ពោលគឺរក្សារ​ភាព​ស្ងៀម​ស្ងាត់ ហើយស្រីនិច្ច បានសរសើរបុរសនោះថាជាមនុស្សល្អទៀតផង ប៉ុន្ដែមូល​ហេតុ​ដែលមិនអាចបន្ដស្នេ​ហាតទៅមុខទៀតបាននោះគឺដោយសារតែ​ទាំងនាងនិងសង្សារ​ចាស់​មានភាពរវល់រៀងៗខ្លួន ។យ៉ាងណាគេចាំមើលថាក្រោយបង្ហើបពីបុរសក្នុងក្តីស្រម៉ៃ ជា​ជម្រើសស្នេហ៍ថ្មីដែលមានល័ក្ខខណ្ឌសំខាន់ជាងគេតែពីចំណុចគឺទី១៖មិនក្បត់ និងទី២៖​ស្មោះត្រង់តែ​ចំ​ពោះរូបនាងម្នាក់នោះ តើបុរ​ស​​ណាទៅដែលនឹងស្ម័គ្រខ្លួនចូលមក​ស្អំរបួស​បេះដូងស្រី​ស្អាតនេះ​មុនគេ ?

 ប្រភពបានឲ្យដឹងថាក្រោយសឹម ស្រីនិច្ច និងប្រុសអ្នកជំនួញអស់និស្ស័យស្នេហ៍កណ្ដា​ល​ទីនោះពេលនេះស្រីនិច្ច ងាកទៅស្និតស្នេហ៍ជាមួយប្រុសរូប​សង្ហារជាពិធីករនិង​តារា​សម្ដែ​ងគឺលោកសាន់នី ដោយអ្នកទាំងពីរធ្លាប់ទៅដើរកម្សាន្ដជាមួយគ្នានៅ​បរទេសទៀត​ផង​។ប៉ុន្ដែ​ស្រីនិច្ច ថានាងគ្មានភាពចាំបាច់ក្នុងការឆ្លើយថាទំនាក់ទំនងរវាងនាងនិងលោកសាន់នី ស្ថិតក្នុង​​ស្ថានភាពកម្រិតណានាពេលនេះទៅវិញ ។

 សឹម ស្រីនិច្ច ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេល​ថ្មីៗនេះថា”ខ្ញុំ​បច្ចុប្បន្ន​អត់គិតអីច្រើន ក្រៅពី តែប្រឹងធ្វើការសិល្បៈនិងរកលុយទេ ។រឿងខ្ញុំនិងគាត់(សាន់នី)ខ្ញុំសូម​មិន​ឆ្លើយនៅពេលហ្នឹងទេ គ្រាន់តែអាចនិយាយបានថាគាត់ជាមនុស្សល្អម្នាក់ដែលគូរ​មាន​ក្នុងជី​វិតនា​ពេល​បច្ចុប្បន្ន មិនថាជាមិត្តភក្ដិ ឬដៃគូធ្វើការ “។

ប្រភពបានឲ្យដឹងថាសឹម ស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន ហើយបើនាងប្ដូរចិត្តពីចំ​ណុច​បុរសដែលអាចធ្វើជាគូស្នេហ៍នាងទាល់តែមានគុណ​សម្បត្តិដូចខាងលើទើបអាច​ទទួល​យកបានតែផាត់ចោលល័ក្ខខណ្ឌមិនត្រូវការប្រុសក្បត់ និងទាល់តែស្មោះ ប៉ុន្ដែមកជាស្រវ៉ា​ទ្រព្យ​គឺប្រាកដជាមានអ្នកបំពេញក្ដីស្រម៉ៃជូននាងបានភ្លាម ។យ៉ាងណាគេចាំមើលថាម្ចាស់​ស្នេហា​ថ្មីរបស់ស្រីនិច្ច នឹង​បង្ហា​ញ​ខ្លួននៅពេលណាហើយប្រុសដែលនឹងក្លាយទៅជាម្ចាស់​បេះដូងនាងទាល់តែបានដូច​ចិត្ត​នាង​ចង់បានមែន ទើបនាងព្រមយកសង្សារថ្មីឬយ៉ាងណា?

RELATED ARTICLES