Friday, May 10, 2024
Homeតារាខ្មែរវណ្ណដា -ដេវីត ៖បន្សាបកំដៅគ្នា លើកដំបូង

វណ្ណដា -ដេវីត ៖បន្សាបកំដៅគ្នា លើកដំបូង

ភ្នំពេញ៖ទាំងFan តារារ៉េប វណ្ណដា និងងួន ចាន់ដេវីត ស្រឡាំងកាំងនៅពេលដែលឃើញIdol របស់ពួកគេធ្លាប់​តែចេញបទចម្រៀងDiss Track  ដាក់គ្នាយ៉ាងតឹងសសៃកនាំ​ឲ្យអ្នក​គាំ​ទ្រ​ម្ខាងៗឌឺដង ដៀមដាម និងមើលមុខគ្នាលែងចំជាច្រើនខែមកហើយនោះស្រាប់តែ​ពេលនេះ​តា​រា​ហ៊ីបហបទាំងពីរញញឹមនិងចាប់ដៃគ្នាបែបដូចគ្មានរឿងអីកើតឡើងទៅវិញ ។ប្រភពបាន​ឲ្យដឹងថា​វណ្ណ​ដា និងដេវីត បានជួបគ្នានៅថ្ងៃមង្គមការIfluencer លោកវិសាល និងស្រីនា កាលពីរាត្រីថ្ងៃទី​២៨ ខែមីនា ដែលពេលនោះវណ្ណដា ក៍បានបណ្ដើរកំពូលស្នេហ៍នាងLauryn ទៅជាមួយដែរ ហើយសង្សារថ្មីរបស់តារារ៉េប រូបនេះសើចពេលឃើញម្ចាស់​ស្នេហានាង​និង​ដេវីត ចាប់ដៃគ្នា ។យ៉ាងណាតាមប្រភពថាក្រៅពីសួរសុខទុកគ្នាជាធម្មតានោះវណ្ណដា និង​ដេវីត គ្មានបាននិ​យា​យ​រឿងគម្រោងចាប់ដៃគ្នាច្រៀងរាំដើម្បីឲ្យFan អស់មន្ទិល​សង្ស័យ​នោះ​ទេ ។

 លោកម៉ៃ សុគន្ធ ដែលជាFan  ផ្កាប់មុខរបស់លោកវណ្ណដា នោះពេលឃើញវណ្ណដា និង ដេវីត ចាប់ដៃគ្នាលោកបានថ្លែងសារថា”Da – Vit “ត្រូវគ្នាហើយ ចឹងហ្វេនតំរង់​ជូរ​ថើប​គ្នា​ម្ដងម្នាក់ ។ខ្លោចចិត្តជាងគេកូនជ្រូកសក់ការ៉ុត ធ្វើមុខម៉េច?”។

 លោកម៉ៃ សុគន្ធ ថែមទាំងកាត់តរូបភាពវណ្ណដា រៀបការជាមួយងួន ចាន់ដេវីត ទៀតផង ទើបធ្វើឲ្យFan  តារាទាំង២បញ្ចេញយោបល់រៀងៗខ្លួនដោយខ្លះថាតារារ៉េប ទាំង​ពីរជួបនិង​ចាប់​​ដៃគ្នានោះដោយសារចៃដន្យ ប៉ុន្ដែខ្លះថាទៀតថាបើចង់ដឹងថាវណ្ណដា-ដេវីត លែងឈ្លោះ​គ្នាមែន ទាល់តែពួកគេចេញបទចម្រៀងរួមគ្នាទើបពួកគេព្រមជឿរសិន ។

គួររំលឹកថាកាលពីចុងឆ្នាំ២០២២លោកវណ្ណដា បានចេញបទចម្រៀងវាយប្រហាចំៗ​ទៅ​លើងួន ចាន់ដេវីត តាមរយ់បទ”J+o ii “ ខណៈដែលពេលនោះមិនបង្អង់យូលោកដេវីត បានវាយបកទៅវណ្ណដា វិញតាមរយៈ​ចេញបទ”ចុមអាអូនអត់ដេក “ ធ្វើឲ្យសង្រ្គាមDiss Track រវាងតារារ៉េប ទាំងពីរក្ដៅដូច​បាយ​ពុះ។ចំណែកFan  របស់វណ្ណដា និងដេវីត មិនត្រូវគ្នាឡើយ ទាំងនៅលើបណ្ដាញសង្គម និងតាមឆាកតន្រ្ដី ដោយអ្នកគាំទ្រម៉ាន់ វណ្ណដា ថាបច្ចុប្បន្នទីផ្សារ​តារាចម្រៀងរ៉េប នៅកម្ពុជាគឺ​មាន​តែវណ្ណដា នេះហើយលេខ១ ។ចំណែកអ្នកគាំទ្រងួន ចាន់​ដេវីត ថាវណ្ណដា គ្រាន់តែជា​សិស្ស​ប្អូនប៉ុណ្ណោះ ហេតុនេះមិនអាចប្រៀបធៀបជាមួយដេវីត បាន​ឡើយ ។ប៉ុន្ដែនៅ​ពេល​ដែល​គេឃើញវណ្ណដា និងដេវីត ជួបគ្នា ចាប់ដៃគ្នា បែបនេះគេ​នៅមិនទាន់អាចសន្និដ្ឋាន​បាន​ថាតើកំដៅរបស់Fan ទាំងសាងខាងបានថយមកវិញបន្ដិច ឬ​យ៉ាងណាទេ ព្រោះតាមព័តមាន​ថាតារាទាំង២សុទ្ធតែចង់ធ្វើជា​តួឯកដូចគ្នាពោល​គឺគ្មាន១​ណា​ចង់ធ្វើជាតួរងឡើយ ។

 សូមបញ្ជាក់ថាសម្រាប់ទីផ្សារតារាចម្រៀងរ៉េប នាពេលបច្ចុប្បន្នគឺមានតែលោកវណ្ណដា និងងួន ចាន់ដេវីត ដែលមានការប្រកួតប្រជែងគ្នាខ្លាំងដូចគ្នាទៅនិងទីផ្សារចម្រៀង​សម័យ​ព្រាប សុវត្ថិ និងខេមរៈ​សិរីមន្ដ ដែរ ក្រោយលោកឡេង តារា ហៅខ្មែរមួយជីវិត​បានចេញទៅ​រស់នៅ​អាមេរិក ។តែតាមប្រភពពីអ្នករៀបចំការប្រគុំតន្រ្ដីបានឲ្យដឹងថាលោកវណ្ណដា មានតម្លៃ​ខ្លួន​ខ្ពស់​ជាងតារារ៉េប ផ្សេងៗទៀតនៅឆ្នាំ២០២៤ នេះ។

 ក្រៅពីវណ្ណដា និងដេវីត តារាចម្រៀងដែលអាចច្រៀងរ៉េប បាននៅឆ្នាំ២០២៤ នេះមាន​ដូចជាព្រាប សុវត្ថិ ,ខេមរៈ​ សិរីមន្ដ ,ទេព ពិសិដ្ឋ ,សុវត្ថិ សិរីវុឌ្ឍ ,លឹម តិចម៉េង,ចាន់ សុបញ្ញា  ,ពេជ្រ សោភា និងសួស វីសា ជាដើម ។មជ្ឈដ្ឋានមហាជនរងចាំមើលថា​តើក្រោយពីលោក​វណ្ណដា និងដេវីត ចាប់ដៃគ្នានេះ ហើយតារាទាំងពីផ្អាកលែងច្រៀងDiss Track គ្នាតទៅទៀត ឬមួយក៍ចាប់ដៃ​គ្រាន់តែជាការទូត តែពេលចេញបទចម្រៀងនៅតែបន្ដវាយប្រហារគ្នាដូចមុន ?

RELATED ARTICLES