Saturday, May 11, 2024
Homeតារាខ្មែរយ៉ែម សំអូន ៖ផ្សះផ្សារស្នេហ៍ជាមួយយ៉ាន លីនដា វិញក្រោយចែកផ្លូវគ្នា៩ ឆ្នាំ

យ៉ែម សំអូន ៖ផ្សះផ្សារស្នេហ៍ជាមួយយ៉ាន លីនដា វិញក្រោយចែកផ្លូវគ្នា៩ ឆ្នាំ

ភ្នំពេញ៖លោកយ៉ែម សំអូន បានបំពាក់ចិញ្ចៀនពេជ្រ១វង្សឲ្យទៅអតីតភរិយាលោកអ្នក​នាង​យ៉ាន លីនដា កាល​ពីថ្ងៃទី២៧ មីនា ដើម្បីជាការផ្សះផ្សារស្នេហ៍ស្នេហាឡើងវិញ ក្រោយអ្នក​ទាំងពីររស់នៅបែកគ្នាអស់​រយៈពេល៩ឆ្នាំ  ។បើទោះជាលោកយ៉ែម សំអូន មិនបានបង្ហាញ​មុខ​ស្រ្ដីដែលលោកបំពាក់ជញ្ជៀននោះ គឺគ្រាន់តែបញ្ចេញឲ្យឃើញម្រាមដៃមែន ប៉ុន្ដែតារារួម​អា​ជីពដែលចូលទៅខមិនសុទ្ធតែស្គាល់ថាម្រាមដៃនារីដែលលោកសំអូន បំពាក់ជញ្ជៀន​នោះ​គឺ​ជាអ្នកនាងយ៉ាន លីនដា ។ក្រុមតារាស្និតស្នាលបានសម្ដែងការសាទរ ចំពោះលោកសំអូន ដែល​ពេលនេះលោកនិងភរិយាបានវិលមកត្រូវរ៉ូវគ្នាសារ​ជាថ្មីធ្វើឲ្យចំណងស្នេហាវិល​មករក​ភាពផ្អែមល្ហែមម្ដងទៀត ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៨ មីនា លោកយ៉ែម សំអូន ដំបូងលោកហាក់មិន​ចង់និយាយ​រឿងនារី​ដែ​ល​​​លោកបំពាក់ចិញ្ចៀនឲ្យនោះថាជាអ្នកណាទេ ដោយលោកថាកុំពុង​តែជាប់​រវល់ប្រជុំ ។ប៉ុន្ដែនៅ​ពេលអ្នកយកព័តមានយើងសួរកាត់ លោកក៍ព្រមឆ្លើយទាំងបែប​ប្រញ៉ាប់ថាលោកធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រីណព្វចិត្តរបស់លោក។នៅពេលសួរបន្ថែមថាអីចឹងនារីដែលលោកប្រគល់ចិញ្ចៀនពេជ្រឲ្យ១វង្សនោះជាអ្នកនាងយ៉ាន លីនដា ឬ​ស្រី​ផ្សេងនោះទើបលោកសំអូន និយាយយ៉ាងលឿន ថា”មានអ្នកណាផ្សេង​ទៀត(លីនដា)​។​តាមពិតខ្ញុំ​និងគាត់មាន​បញ្ហាជាមួយគ្នា​ពី​មុន​ក៍​គ្មានរឿងអីធំដុំដែរ ហើយមានតែគាត់​ទេដែល​ដឹងរឿងនោះច្បាស់។សារព័ត​មាននិង​អ្នក​ស្គាល់គ្នាច្រើនណាស់​បានតេមកសួរ​ខ្ញុំពីរឿង​មួយ​នេះ ចង់ផ្ទុះទូរស័ព្ទទៅហើយ តែខ្ញុំមិន​ឆ្លើយមិនប្រាប់ទេ ព្រោះខ្ញុំរវល់ខ្លាំងណាស់ …”។

គេឃើញហ្វេសបុកឈ្មោះMaka KH Autralia បានចូលទៅខមិនខាងក្រោមរូបភាព​លោក​យ៉ែម សំអូន បំពាក់​ចិញ្ចៀនឲ្យប្រពន្ធនោះថា”ពាក្យមួយម៉ាត់ថាដើម្បីកូន ប្អូននិងគ្រួ​សារ​សូមចូលរួមអបអរសាទរ ហើយក៍សូមឲ្យបងៗទាំងពីរ មានស្នាមញញឹមរួមទាំងក្មួយស្រីជាទី​ស្រលាញ់ រៀងរាល់១០ឆ្នាំមិនមានច្រើនដងទេ នៅក្នុងជីវិត ដូច្នេះហើយញញឹម ហើយរស់ឲ្យ​រីក​រាយ​ឲ្យបានច្រើន “។

 អំឡុងពេលដែលលោកយ៉ែម សំអូន និងភរិយាបានព្រមព្រៀងគ្នាផ្សះផ្សារស្នេហា​ជាថ្មី​នេះគេឃើញអ្នកនាងយ៉ាន លីនដា ក៍កំពុងតែលេចមុខនៅស្រុកខ្មែរផងដែរ ដោយថ្មីៗនេះនាង​បាន​ធ្វើខួបកំណើតឲ្យអ្នកនាងសារ៉ាយ សក្ខណា ទៀតផង។ប៉ុន្ដែនៅមិនទាន់មានដំ​ណឹងថា​លោក​សំ​អូន និងអ្នកនាងលីនដា ​គ្រោងធ្វើពិធីអាពាហ៍ ពិពាហ៍ម្ដងទៀត ឬជប់លៀង​ផ្ដើម​ស្នេហា​សាជា​ថ្មីជាមួយភរិយា​នៅពេលណាម្ដងទៀតឡើយ ។

  លោកយ៉ែម សំអូនបានប្ដូរProfile ថ្មីជារូបអោបកូនស្រីរបស់លោកឈ្មោះសំអូន វិថាណា និងថើបថ្ងាសនាង​ជា​មួយ​សំណេរថា”បើអ្នកស្រលាញ់កូន គប្បីឲ្យស្ងួនគំនិត “។

គួររំលឹកថាលោកយ៉ែម សំអូន បានចែកផ្លូវជាមួយអ្នកនាងយ៉ាន លីនដា កាលពី​ខែ​តុលា ឆ្នាំ២០១៥ ដោយសារ​តែពេលនោះអ្នកនាងលីនដា ឆេះដុំព្រោះចាប់បានភស្ដុតាងមួយ​ចំនួន​ថាលោកសំអូន មានទំនាក់ទំនងពិសេសជាមួយតារាប្រុស ។ពេលនោះអ្នកនាងលីនដា បានប្រកាសដាច់ខាតមិនយកលោក​សំ​អូន វិញទេ បើទោះជាលោក​បង្ហាញ​អារម្មណ៍ចង់​ត្រូវ​រ៉ូវគ្នាជាថ្មីក្ដី ។ប៉ុន្ដែពេលនេះ”ក្រោយភ្លៀង មេឃស្រឡះ” ទីបំផុតលោកសំអូន ដែលមានអាយុ​៤៦ឆ្នាំ ហើយមិនព្រមយកប្រពន្ធថ្មី៩ឆ្នាំ ទៅ​ហើយនោះ ទីបំផុតលោកក្លាយទៅជាស្វាមី​អ្នក​នាងលីនដា ជាលើកទី២ វិញក្រោមការ​សា​ទរ ពីមិត្តរួមអាជីពជាច្រើន។

  ក្រៅពីលោកយ៉ែម សំអូន តារាដែលបែកគ្នាជាច្រើនឆ្នាំហើយវិលមករកការផ្សះ​ផ្សារ​ស្នេហ៍​ជាថ្មីនោះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន ចែកផ្លូវលោកឌី ពេជ្រ ៨ឆ្នាំ តែរៀបការជា​មួយ​គ្នានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។សម្រាប់លោកសំអូន ពេលនេះបានបញ្ចប់ភាពជាពោះម៉ាយ រងារឯកោត្រឹមឆ្នាំ២០២៤ នេះវិញ ហើយFan ជម្រុញឲ្យលោកសំអូន គួរតែធ្វើរឿងនេះបន្ទាន់ ដើម្បីកុំឲ្យចំណងស្នេហារង្គោះរង្គើរជាលើកទី២ នោះគឺការយកកូនទី៣(លោកសំអូន មានកូន​ប្រុស​១មុនជួបអ្នកនាងលីនដា )។តែពេលនេះលោកសំអូន ថាមិនចង់និយាយអ្វីទាំងអស់រឿង​វិល​មកជួបជុំជាមួយភរិយានេះទៅវិញ ៕

RELATED ARTICLES