Sunday, April 28, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖រីករាយថ្ងៃខួប៣៣ឆ្នាំ ខណៈរឿង​​យកកូនភ្លោះស្ងាត់

សារ៉ាយ សក្ខណា ៖រីករាយថ្ងៃខួប៣៣ឆ្នាំ ខណៈរឿង​​យកកូនភ្លោះស្ងាត់

ភ្នំពេញ៖តារាកូន២អ្នកនាងសារ៉ាយ សក្ខណា បានប្រារពខួបកំណើតគម្រប់អាយុ៣៣ឆ្នាំ នៅថ្ងៃ​ទី២៥ មីនា យ៉ាងស្ងៀមស្ងាត់ តែមានតារារួមអាជីពបានផ្ញើរសារជូនពរនាងជាបន្ដ​បន្ទាប់បើ​ទោះ​ជាគ្មានពិធីជប់លៀងទ្រង់ទ្រាយធំក្ដី ។អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រោយសក្ខណា បានចេញទៅរស់នៅអាមេរិកតាមស្វាមីជាង១០ឆ្នាំពេលនេះនាងលេចមុខនៅស្រុកកំណើតច្រើន​ជាងនៅបរទេស ព្រោះមានហាងគ្លីនិកកែសម្ផស្សនៅស្រុកខ្មែរ ហើយនាងបន្ដចាប់​អាជីព​សម្ដែងយ៉ាងសកម្មដូចមុន។

សារ៉ាយ សក្ខណា ថាខួបឆ្នាំនេះនាងប៉ងប្រាថ្នាឲ្យបានសេចក្ដីសុខទាំងផ្លូវកាយ និងចិត្ត ពិសេសគឺរូបនាងផ្ទាល់និងមនុស្សនៅជុំវិញខ្លួនជួបតែរឿងល្អៗ …។

 គេកត់សម្គាល់ថាទោះជាពេលនេះសារ៉ាយ សក្ខណា មានស្វាមីនិងកូន២នាក់ទៅ​ហើ​យ​​ក្ដី ប៉ុន្ដែរូបនាងនៅរក្សារបានរាងស្វែល និងមិនសូវបែកសាច់ ឬឡើងគីឡូដូចតារាផ្សេង​ទៀត​ដែលមានគ្រួសារហើយនោះទេ  ហេតុនេះហើយបានជានាងនៅរក្សារបានទីផ្សារសិល្បៈ​ល្អ ដោយសារតែផលិតករនៅផ្ដល់តំណែងតួសំខាន់ដល់នាងដដែល ។ចំណែកស្វាមីនាង​ឡើ​ង​​ចុះៗ​ខ្មែរទៅអាមេរិកញឹកញាប់ជាងនាង ហើយបើកសិទ្ធឲ្យសក្ខណា លេងសិល្បៈតាម​ចិត្ត​ចង់។

 សូមរំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរអាមេរិកលោក​មេ​ធាវីកែវ ប៊ុនមេត្រី កាលពីចុងឆ្នាំ២០១៣ ហើយរៀបការួចភ្លាមៗនាងចេញទៅរស់នៅតាមប្ដីនិង​ពេលនេះ​មានកូន២ដោយកូនស្រីឈ្មោះMataysia Keo និងកូនប្រុសឈ្មោះPrincetheng Prem Keo ។សក្ខណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បានកូនភ្លោះ ព្រោះមិនចង់ពពោះ ច្រើនដង ។ប៉ុន្ដែការចង់បានកូនម្ដង២របស់សក្ខណា នាពេលនេះត្រូវជាប់គាំងដូចគ្នាទៅនិង​គង់ សុជាតិ ដែលស្វាមីនាងលោកជា វិបុល រំអុកចង់បានកូនភ្លោះប្រុសជាច្រើនឆ្នាំទៅហើយ តែលទ្ធផលគឺបរាជ័យ។តែសម្រាប់សក្ខណា វិញបាននាងថាប្រសិនបើផែនការណ៍​យកកូន​ភ្លោះ​មិន​ទទួលបានលទ្ធផលនោះការមានកូនត្រឹម២នាក់នេះក៍គ្រប់គ្រាន់​ហើយសម្រាប់​គ្រួ​សារ​​នាង។

 សារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិក​មានដូចជាអ្នកនាងគឹម លក្ខិណា,វ៉េត រតនា ,សុគន្ធ និសា ,ខៀវ សុខារ៉ាវី និងសូ សុភ័ក្រ្ដ ជាដើម តែពេលនេះ​មានតែរូបនាងនិងនិសា ប៉ុណ្ណោះដែលបន្ដរស់នៅស្រុកកំណើត​ចាប់អា​ជីពចាស់ ។ប្រភពបាន​ឲ្យ​ដឹងថាដោយសារតែសក្ខណា ជាថៅ​កែស្រីមានហាងរក្សារ​សម្រ​ស់​ផ្ទាល់ខ្លួន ហេតុនេះ​ហើ​យ​​ការការថែសម្រស់មិនឲ្យធ្លាក់ចុះគឺនាងផ្ដោតជាសំខាន់ ទើបពេល​នេះ​ថៅ​កែផលិតកម្មនៅ​តែមិនអាចមើលរំលងនាងបានទេ។ប៉ុន្ដែសក្ខណា ធ្លាប់ប្រាប់ថាអំឡុង​ពេល​នាងរស់នៅអា​មេ​រិក​ជាង​១០ឆ្នាំនោះគឺរូបនាងមិនដែលធ្វើការងារសិល្បៈដូចជាការចេញ​ច្រៀងសម្ដែងជាមួយ​អ្នក​​​សិល្បករខ្មែរនៅទីនោះឡើយ។តែនាងថាសិល្បៈជាផ្នែកមួយដែល​នាងស្រលា​ញ់បំ​ផុត​ហេតុនេះហើយទោះជាទៅដល់ទីណាក៍នាងនៅតែដក់​ក្នុងអារម្មណ៍និង​តាម​ដានសិល្បៈខ្មែរដែរ។

 ក្រៅពីសារ៉ាយ សក្ខណា តារាដែលមានស្វាមីនិងកូនហើយតែនៅរក្សារទីផ្សារ​សិល្បៈ​បានគឺមានតិចតួចណាស់ ខណៈដែលភាគច្រើនបើនៅបន្ដអាជីព​ចាស់គឺមានតែលេងជា​តួ​ម្ដាយ​។ចំពោះសក្ខណា វិញនាងជ្រើសផ្លូវដូចសុគន្ធ និសា ដែរនាពេលនេះគឺចុះឡើងៗពី​ខ្មែរទៅ​អា​មេរិក ព្រោះតាមព័តមានថាអំឡុងនៅស្រុកគេសក្ខណា ឯកោខ្លាំងបន្ដិច ដោយសារ​តែនៅផ្ទះមើល​កូនៗ​និងទៅ​ផ្សារប៉ុណ្ណោះ ហេតុនេះហើយបានជានាងសម្រេចចិត្តវិល​ត្រឡប់​មក​ខ្មែរវិញ​ដោយ​បន្ដជំនាញរបស់ខ្លួនជាថ្មីបើទោះជាត្រូវផ្អាករយៈពេលជាច្រើនឆ្នាំហើយក្ដី ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាក្រោយសារ៉ាយ សក្ខណា ,ដាញ់ ម៉ូនីកា និងកែវ ពេជ្រពិសី ជាដើមមានស្វាមីនិងកូនរៀងៗខ្លួននោះពេលនេះតារាសម្ដែង​ស្រកក្រោយទោះ​ជា​រះមកព្រោងព្រាតក្ដី ប៉ុន្ដែពួគេល្បីហាក់តែ១ប្រាវក៍ស្ងាត់ទៅវិញ ពោលគឺមិនសូវធ្វើឲ្យ​ទស្ស​និកជនចងចាំច្បាស់ដូចតារាស៊េរីមុនឡើយ។ចំពោះសក្ខណា វិញការមករស់​នៅខ្មែរវិញ​នេះ​ក្រៅពីពង្រឹងអាជីវកម្ម និងស្ដារមុខមាត់ឡើងវិញក្នុងសម្ដែងនោះ​នាងក៍ចង់ឲ្យកូនៗរៀនអក្សរ ភាសារខ្មែរឲ្យបានច្បាស់មុនពួកគេបន្ដទៅសាលាល្អៗ​នៅ​អា​មេរិក៕

RELATED ARTICLES