Monday, April 29, 2024
Homeតារាខ្មែរឌុច លីដា ៖ចំណងស្នេហាកាន់តែល្ហែមស្នេហ៍ ទោះមិនទាន់រៀបការធំ

ឌុច លីដា ៖ចំណងស្នេហាកាន់តែល្ហែមស្នេហ៍ ទោះមិនទាន់រៀបការធំ

ភ្នំពេញ៖តារាកូន១ឌុច លីដា បានប្ដូរយុទ្ធសាស្រ្ដថ្មីដើម្បីរក្សារចំណងស្នេហា​ឲ្យកាន់តែរឹងមាំ​និង​មានភាពផ្អែមល្ហែមជាប្រចាំនោះគឺនាងចាប់ផ្ដើមហ៊ានបណ្ដើរប្ដីជាចំហទៅចូលរួមមង្គលការមិត្តភក្ដិហើយ។នេះជាការឆ្លើយ តបទៅអ្នកដែលធ្លាប់រិះគន់ទៅលើលីដា ថាយកប្ដីតា ឬរូបរាងនាងស្អាតប៉ុណ្ណឹងដែរគួរតែ​យក​​ប្ដីក្មេងសង្ហារជាងនេះ និងខ្លះថានាងយកប្ដីទាំងបង្ខំចិត្ត ព្រោះខាងប្រុសមានទ្រព្យ​ស្ដុក​ជាដើម។ប៉ុន្ដែលីដា មិនត្រឹមតែអត់ក្វល់នោះទេ តែនាងបាន​វាយបកទៅវិញដល់អ្នកឌឺដងនាង​ទាំងនោះ​ទៅវិញតាមរយៈការកៀកកើយ​ស្វាមីនៅតាម​កម្ម​វិធីសិល្បៈ ដូចគ្នាទៅនិងតារាផ្សេងៗទៀត​ដែ​ល​នាំប្ដីទៅការឬជប់លៀងមិត្តភក្ដិ​តាមកម្មវិធី​ផ្សេ​ង​ៗនោះដែរ​។អ្វីដែលគួរឲ្យកត់សម្គាល់​ស្វាមី​លីដា ហាក់រីករាយខ្លាំងនៅពេលដែលបាន​បណ្ដើ​រ​ភរិយាវ័យក្មេងទៅតាមកម្មវិធីនានា ហើយ​លោ​​ក​ត្រូវបានគេសរសើរថាបានប្រពន្ធសា្អតនោះ ។ចំណែកថ្មីៗនេះដែរលីដា ក៍បានបញ្ចេញ​រូប​ភាព​នាងនិងស្វាមីផ្អែមល្ហែមជាមួយគ្នា​តាមរយៈ​ការថើប​គ្នាដោយបើកចំហនិង​បញ្ចេញនៅ​លើបណ្ដាញសង្គមតែម្ដង ដែលសកម្មភាព​បែប​នេះ​គេជឿរថាលីដា ចង់ឆ្លើយតប​ទៅក្រុម​ដែ​ល​រិះគន់នាងថាយកប្ដីអាយុស្មើឪ ឬជីតា ព្រោះថា​ពេល​នេះនាងបានប្ដីចាស់បន្ដិចមែនតែសុភមង្គលពេញលេញ ។

 ឌុច លីដា បានភ្ជាប់ស្នេហាជាមួយបុរសម្នាក់ដែលដែលនាងថាជាមន្រ្ដីរាជការកាល​ពៅឆ្នាំ២០១៧ ហើ​យ​នាងបានសម្រាលកូនប្រុសកាលពីដើមឆ្នាំ២០២០ និងបានរៀបការ​បែប​សែនព្រេននៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរងការរិះគន់ខ្លាំងថានាងមានកូន​មុនរៀប​ការ​នោះ។លីដា ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថាមង្គលការមិនមែនជារឿងចាំ​បាច់បំផុតក្នុង​ជីវិតនាងឡើយ ប៉ុ​ន្ដែនាងនឹងរៀបការនៅពេលកូនប្រុសនាងមានអាយុ៥ទៅ៦ឆ្នាំ ពោលគឺនៅ​ឆ្នាំ​២០២៥ ឬ​២០​២៦ ដែលពេលនោះកូននាងធ្វើជាកូនអណ្ដើកឲ្យនាង​នៅថ្ងៃពិសេសនោះ​តែ​ម្ដង ។

គួរបញ្ជាក់ថាឌុច លីដា មុនមានស្វាមីនិងកូននាងជាតារាសម្ដែងលំដាប់ជូរមុខម្នាក់​និង​ធ្លាប់ថតរឿងរោលដាលខ្លាំងដូចជារឿង”ស្បែងគង់ “និង”នារីវេទមន្ដ “ជាដើម ដែលឈុត​ឆាក​ទាំងនោះមិនមានតារាណាផ្សេងហ៊ានធ្វើដូចនាងទេ ។តែតាំងពីមានស្វាមី​ជាមន្រ្ដីរាជ​ការ​​មកលីដា បោះបង់ចោលឈុតក្ដៅសាច់នោះស្ទើតែទាំងស្រុង ពោលគឺជាង៤ឆ្នាំចុងក្រោយ​នេះគេមិនដែលឃើញនាងថតរឿងថ្មីដែលមានឈុតឆាកអោបថើបគ្នាជាមួយតួប្រុសដូចមុនឡើយ ។ប្រភពខ្លះថាស្វាមីលីដា ហួងហែងមិនអនុញ្ញាត្តិឲ្យនាងលេងឈុតកាចៗដូច​មុនទៀត​ជាដាច់ខាតព្រោះខ្លាចប៉ះពាល់មុខមាត់លោកជាមន្រ្ដីម្នាក់ ។តែក្នុងជំនួបកន្លងមកលីដា ថាប្ដី​នាងអត់ដែលហាមនាងរឿងថតការងារសិល្បៈនោះទេ ព្រោះលោកយល់ច្បាស់ពីអាជីពនាង ។ប៉ុន្ដែក្រោយមានកូននាងផ្អាកថតរឿងមួយរយៈសិន ដោយសារការថតរឿងត្រូវចុះទៅ​ខេត្ត​ឆ្ងាយៗ អីចឹងទាល់តែកូននាងធំជាងនេះបន្ដិចទើបចេញថតដូចមុនបាន ខណៈពេលនេះនាង​ទទួល​ថតតែស្ពត និងថរឿងខ្លីៗសិនទេ ។ចំណែកការយកកូនទី២ នាងថាអត់ទាន់គិត ព្រោះ​ថា​​មាន​កូនទី១ហត់នឿយប៉ុណ្ណឹងទៅហើយ ចុះពេលមានកូនមួយទៀត?

 មជ្ឈដ្ឋានមហាជនសង្កេតឃើញថាឌុច លីដា ហាក់នៅទ្រឹងពោលគឺបន្ទាប់ពីមានប្ដី និងកូន១នាងពិបាកប្រជែងទីផ្សារសិល្បដូចមុន ពោលគឺដូចគ្នាទៅនិងតារាមួយចំនួនទៀតដែរ ហេតុនេះតំណែងតួឯកលែងមានសុវត្ថិភាពសម្រាប់រូបនាងទៀតហើយ ។យ៉ាងណាតាមដំណឹ​ង​ថាប្ដី​លីដា  មានទ្រព្យមិនធម្មតា ហេតុនេះទោះជាលីដា លែងលេងសិល្បៈក៍មិនប្រឈម​វិបត្តិ​សេដ្ឋកិច្ចដែរ ព្រោះឪពុកកូនប្រុសរបស់នាងមានលទ្ធភាពឲ្យនាងរស់នៅដោយសុខសាន្ដ ដោយ​មិនចាំបាច់ពឹងអាជីពចាស់ ។

ក្រៅពីឌុច លីដា តារាដែលយកប្ដីវ័យច្រើនជាងខ្លួនមានដូចជាកែវ ពិសី ,កែវ ពេជ្រពិសី ,ចាន់ សុធារ័ត្ន ,គឹម លក្ខិណា និងវ៉េត រតនា ជាដើម ។មហាជនរងចាំមើលថាតើលីដា នឹងរៀប​ការនៅឆ្នាំក្រោយនេះតាមការសន្យារបស់នាង ឬមួយក៍ស្រីស្រអែមស្រស់ចង់បាន​កូនថែម​ដើ​ម្បីបំពេញបំណងស្វាមី ?

RELATED ARTICLES