Sunday, April 28, 2024
Homeតារាខ្មែរជា វណ្ណារិទ្ធ ៖ជិះម៉ូតូដឹកម្ជូរឲ្យភ្ញៀវ​ មិនប្រកាន់ខ្លួន នាំឲ្យតារារួមអាជីព និងមហា​ជនសរសើរភរិយាលោក​មានសំណាងបានប្ដីល្អ

ជា វណ្ណារិទ្ធ ៖ជិះម៉ូតូដឹកម្ជូរឲ្យភ្ញៀវ​ មិនប្រកាន់ខ្លួន នាំឲ្យតារារួមអាជីព និងមហា​ជនសរសើរភរិយាលោក​មានសំណាងបានប្ដីល្អ

ភ្នំពេញ៖នៅលើបណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផ្ទុះការសរសើរពីសំណាក់អ្នកសិល្បៈរួមអាជីព និងទស្សនិកជនចំពោះសកម្មភាពពិធីករបាយ័នលោកជា វណ្ណារិទ្ធ ដែលបាន​បង្ហាញសកម្មភាពដាក់ខ្លួនជិះម៉ូតូ​ដឹកម្ជូរចែក​ចាយឲ្យភ្ញៀវកុម្មង់ មានដូចជាផ្លែពុទ្រា ,ម្កាក់,​ស្វាយ​ និងផ្លែត្របែកជាដើម បើទោះជាលោករស់​នៅ​ក្នុង​កម្រិតជីវភាពមួយយ៉ាងល្អ​ប្រសើរក្ដី​។អតិថិ​ជនរបស់ពិធីករសង្ហាររូបនេះខ្លះបានស្នើឲ្យលោក​ដោះមួកសុវត្ថិ​ភាព​​ចេញដើម្បី​សុំថត​រូបជាមួយ ខណៈលោកតែងតៃរួសរាយនិងប្រើជីវិតយ៉ាង​សាមញ្ញបំផុត។

 លោកគួច ខេវិន នៅពេលឃើញជា វណ្ណារិទ្ធ ដឹកម្ជួរឲ្យភ្ញៀវនោះលោកថ្លែង​សារ​ថា”អ្នកទទួលបានជោគជ័យត្រូវតែចេះឈានទៅមុខ និងថយក្រោយ ចំពេលវេលា “។តារា​ចម្រៀងសាន់ដែនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានថ្លែងសារសរសើរចំពោះលោកជា វណ្ណារិទ្ធ ថា”ភាពអស្ចារ្យរបស់មនុស្ស ទោះបីស្ថិតក្នុងមុខមាត់ ប៉ុណ្ណា ឋានៈអ្វី មានលុយ មាន​ការងារ មុខរបរល្អប៉ុណ្ណា  ក៍នៅតែខំប្រឹង ឧស្សាហ៍ ព្យាយាម ធ្វើនេះ ធ្វើនោះនៅមិនចេះស្ងៀម នេះគេ​ហៅថាមនុស្សដែលពូកែ និងមានទំនួលខុសត្រូវខ្ពស់ ខ្ញុំតែងតែលួចសរសើរគាត់ ជា វណ្ណា​រិទ្ធ “។ចំណែកតារាចម្រៀងល្បីឈ្មោះពេជ្រ សោភា កន្លងមកក៍ធ្លាប់ចេញសារសរ​សើរ​លោក​សុវណ្ណរិទ្ធ ថាជាស្វាមីនិងឪពុក​ដ៍ល្អរបស់ប្រពន្ធនិងកូនៗលោកផងដែរ។

នៅមានតារាជាច្រើនទៀតដែលសម្ដែងការគាំទ្រចំពោះទង្វើររបស់លោកជា វណ្ណារិទ្ធ ដែលបង្ហាញពីការខិតខំប្រឹងប្រែងរកលុយផ្គត់ផ្គងគ្រួសារ ហើយកន្លងមកលោកតែងតែ​បង្ហាញ​ការស្រលាញ់ប្រពន្ធនិងកូនៗលោកខ្លាំងណាស់ ហេតុនេះហើយបានជាមានស្រីៗជាច្រើន​នៅ​លើហ្វេសបុកបានខមិនថាចង់បានស្វាមីជាបុរសដែលពូកែដូចជាលោកវណ្ណារិទ្ធ  និងខ្លះថា​ស្ដាយដែលពេលនេះលោកមានប្រពន្ធនិងកូន២នាក់ទៅហើយ ។ចំណែកអ្នក​គ្រប់គ្រង​កម្មវិធី​ប្រ​គុំតន្រ្ដីធំៗបានប្រាប់អ្នកយកព័តមានយើងថាលោកវណ្ណារិទ្ធ គឺពិតជាមិនចេះ​ប្រកាន់ខ្លួន​មែន ហើយលោកធ្វើការគោរពពេលវេលាច្បាស់លាស់ និងសហការល្អជាមួយក្រុមការងារ។

គួររំលឹកថាលោកជា វណ្ណារិទ្ធ អតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ហើយលោក​បានឈានមកចាប់អាជីពសម្ដែង ពិធីកររយៈពេលជិត១៧ឆ្នាំ មកហើយ ដែលពេលនេះក្រៅ​ពីជាMC នៅប៉ុស្ដិ៍បាយ័នលោកក៍លេចមុខតាមក្រុមហ៊ុនAgency  ជាច្រើនផងដែរ ដោយ​អាច​អត្ថាធិបប្បាយបានល្អទាំងភាសារខ្មែរនិងអង់គ្លេស ។លោកវណ្ណារិទ្ធ បានរៀបការប្រពន្ធរយៈ​ពេល១១ឆ្នាំមកហើយ និងសព្វថ្ងៃមានកូនប្រុស២នាក់។ចំណែកការប្រកប​របរលក់ម្ជួរតាម​Online របស់លោកវណ្ណារិទ្ធ នេះគឺតំណើរការតាំងពីលោកមានប្រពន្ធដែលពេលខ្លះលោក​ទៅធ្វើការងា​រសិ​ល្បៈក៍ឆ្លៀតខ្ចប់ម្ជួរយកទៅឲ្យអ្នកសិល្បៈដែលកុម្មង់ផងក៍មានដែរ។

ពិធីករជា វណ្ណារិទ្ធ បានតបសារទៅអតិថិជនម្ជួរទាំងឡាយរបស់លោកថា​ស៊ូៗ​ដើម្បី​ម៉ូយ​​…។ប្រភពបានឲ្យដឹងបន្ទាប់ពីដឹកម្ជួរឲ្យភ្ញៀវជាប្រចាំនោះលោកវណ្ណារិទ្ធ ក៍តែងតែជួយ​ដល់កិច្ចការងារប្រពន្ធនៅផ្ទះរៀងរាល់ថ្ងៃផងដែរ ហេតុនេះហើយបានជាឪពុកម្ដាយក្មេក​លោក​ពេញចិត្តដល់កូនប្រសាររូបនេះខ្លាំងណាស់។

 ក្រៅពីបង្កើតមុខរបរក្រៅសិល្បៈជាអ្នកលក់ម្ជួរតាមOnline នោះលោកជា វណ្ណារិទ្ធ មាន​ជំនាញមួយទៀតនោះគឺចេះឆ្លាក់អក្សរខ្មែរ និងអង់គ្លេសនៅលើឈើតូចៗដើម្បី​តុបតែងលម្អរ​នៅតាមហាង ឬ​នៅផ្ទះទៅតាមអតិថិជនកុម្មង់ ។ប្រភពបានឲ្យដឹងថាតាមពិតលោកវណ្ណារិទ្ធ ក៍មានលទ្ធភាព​អាចបើកហាងធំជាងលក់ម្ជួរនេះដូចតារាផ្សេងៗ​ទៀតនិយមដូចជាហាង​លក់​សម្លៀកបំពាក់ និងហាងរក្សារសម្រស់ជាដើម ប៉ុន្ដែលោកស្រលាញ់អាជីពនេះ នឹងមិនចង់រក​ស៊ី​មុខ​​របរខ្លះ​”ល្អមើល តែមិនល្អស៊ី”ឡើយ ។មានស្រី្ដទាំងក្នុងនិងក្រៅសិល្បៈដែលច្រណែន​ភរិយា​លោក​វណ្ណារិទ្ធ អ្នកនាងបេឡា ដែលមានស្វាមីល្អ ព្រោះក្រៅពីមិនចេះប្រកាន់ខ្លួន​នោះពិ​ធី​កររូបនេះក៍​តែងតែបណ្ដើរប្រពន្ធកូនទៅបណ្ដារកម្មវិធីទាំង​ឡាយសឹងតែគ្រប់ពេលផង​ដែរដែ​លមើលទៅគ្រួសារមួយនេះពិតជាមានសុភមង្គល។

សូមរំលឹកថាមុនរៀបការប្រពន្ធកាលពីឆ្នាំ២០១៣ នោះលោកជា វណ្ណារិទ្ធ ក៍ធ្លាប់ត្រូវ​បាន​គេសង្ស័យថាលោកមានទំនាក់ទំនងស្នេហាជាមួយដៃគូរបស់លោកគឺស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន ផងដែរ ប៉ុន្ដែក្រោយលោករៀបការរួចទើបអ្វីបានបញ្ជាក់ច្បាស់ថារវាងលោកនិងនីរ័ត្ន គឺគ្រាន់តែជាដៃគូMC និងសម្ដែងធម្មតាជាមួយគ្នាប៉ុណ្ណោះ ៕

RELATED ARTICLES