Saturday, April 27, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ព្រមានប្ដឹង

អ៊ីវ៉ា ៖ព្រមានប្ដឹង

ភ្នំពេញ៖អ៊ីវ៉ា បានធ្វើការព្រមានជាសាធារណៈទៅលើម្ចាស់ផេកដល់ទៅ៣ដែលមាន​ឈ្មោះ​ថា​Be Lucky ,Zenly និងRitth ដែលបានយកបទចម្រៀងនាង”ម៉ុខប៉ោងបានCute “ទៅឡើងអក្សរ ចំណងជើងថ្មី”ក្ដិ…ត​ប៉ោង​បានCute”ដោយមានភ្ជាប់រូបថតនាងជាម្ចាស់ដើម តែបានឡើង អក្សរ ពាក្យអសុរស​ផ្សេង​ៗ​ទៀតធ្វើឲ្យគេច្រឡំនិងប៉ះពាល់ដល់មុខមាត់នាងជាខ្លាំង ប្រសិនបើ គេមិនដឹង​ពីអត្ថ​ន័យ​បទ​ដើមនោះថាជាអ្វី។

 អ៊ីវ៉ា បានប្រកាសជាសាធារណៈថាបើសិនជាផេកទាំង៣ខាង​លើនេះមិនលុបវីដេ​អូចម្រៀងដែលកាឡៃចំណងជើងបទដើមនាងចេញទេ នោះនាងអនុវត្តន៍តាម​ផ្លូវច្បាប់(ប្ដឹង)​ជាមិនខាន ។ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃទី២០ មីនា នេះគេឃើញផេកទាំង​នោះខ្លះឆែកទៅ​នៅឃើញនៅឡើយ ខ្លះទៀតអត់ បើទោះជាវីដេអូទាំងនោះបានទៅ​ដល់ដៃអ្នក​លេង​បណ្ដា​ញ​សង្គម និងមួយចំនួនចូលទៅ​យូធូប​​ហើយក្ដី ។

 គួរបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេ ដែលអ៊ីវ៉ា ធ្លាប់ព្រមានប្ដឹងចាត់ការទៅ​តាម​​ផ្លូវច្បាប់ចំពោះជនដែលធ្វើប៉ះពាល់ដល់កិត្តិយសរបា់នាងនោះ ព្រោះកាលពីឆ្នាំមុនគេចាំ​បានថាស្រីស្រស់ក៍ព្រមានប្ដឹងចំពោះស្រីម្នាក់ដែលចោទនាងថាយកប្ដីគេនិងនិយាយអាក្រក់ពីនាងរហូតប៉ះទៅដល់ឪពុកនាងលោកអ៊ូ វ៉ាវ ផងដែរ តែចុង ក្រោយស្រ្ដីរូបនេះក៍លែងនិយាយ​អ្វីប៉ះ​ពាល់ដល់នាងទៀត ទើបនាងលែងប្ដឹង។ចំពោះករណីលើកនេះមិនមែនតែ១ទេ តែដល់​ទៅ៣ផេក ឯណ្ណោះ​ដែលបានយកបទចម្រៀងអ៊ីវ៉ា កែច្នៃទៅផុស ជាចំណង​ជើងថ្មីខុស​ពីចំ​ណង​ជើងដើម និងរត់អក្សរ​ចេ​ញ​ជា​ពាក្យអសុរសទើបនាងត្រូវតែចេញវិធាន​ការក្ដៅដល់ជន​ទាំងនោះ។

 ប្រភពបានឲ្យដឹងថាការដែលអ៊ីវ៉ា ឆេះដុំរឿងគេច្នៃបទចម្រៀងរបស់ខ្លួនរហូតចង់លេង​តាមផ្លូវតុលាការលើជនខិលខូចទាំងនោះដោយសារតែនាងខ្លាចអ្នកមិនដែលស្ដាប់ ឬមើល​បទដើមរបស់នាងមានការយល់ច្រឡំថានាងហ៊ានច្រៀងភាសារអាសអាភាសទាំងនោះក្នុងបទចម្រៀងរបស់ខ្លួន។ដោយឡែកសម្រាប់គូស្នេហ៍របស់អ៊ីវ៉ា លោកលី សេងហួរ វិញតាមប្រភព​ថា​លោកបានគាំទ្រ​នាង​យ៉ាង​ពេញទំហ៊ឹងតែម្ដងចំពោះរឿងចង់ចាត់ការជនដែលការឡៃ​ចំ​ណ​ង​ជើងបទដើមរបស់ស្រីនាថ នោះប្រសិនបើពួកគេមិនលុបចោលទៅវិញនោះ។អ្វី​ដែលគួរឲ្យ​ចាប់​​អារម្មណ៍ផងដែរ នៅពេលដែលស្រីនាថ ថ្លែងសារថាញ៉ែប៉ះអ៊ីវ៉ា អោយស្ពៃ ឆ្នាំ២០២៤ ឲ្យ​ល្មម​ឈប់ញ៉ែតាប៉ែទៅ បើស្រលាញ់ចូលស្ដីមក ដែលពាក្យពេជន៍នេះត្រូវអត្ថន័យបទ​ចម្រៀង​នាងសមចម្រៀងមុនឡើងឆាកនោះស្រាប់តែលោកសេងហួរ តបសារវិញជាបន្ទាន់ទៅអ៊ីវ៉ា ថា” ឥឡូវ ស្ពៃជ្រក់របស់LSH(Ly Senghour )” ។

 អ្នកគាំទ្រអ៊ីវ៉ា បានចូលទៅខមិនថាគូស្នេហ៍របស់តារាចម្រៀងរូបនេះពិតជាពូកែ​ធ្វើ​ឲ្យនាងរីករាយមែន ព្រោះថាលោកហួរ ច្រើនតែនិយាយត្រង់ៗនិងជាសា​ធារណៈ​តែ​ម្ដង។ ជាក់ស្ដែងការលាក់ស្នេហ៍បាន៧ឆ្នាំកន្លងមករបស់ស្រីនាថ ប្រសិនបើលោកហួរ គ្មាន​ចេត​នាចង់ឲ្យគេដឹងនោះទេ ម្លេះពេលនេះស្រីនាថ នៅតែបន្ដលាក់រឿង​ស្នេ ហា​មួយនេះ​ត​ទៅ​ទៀ​ត​បានដោយជោគជ័យជាមិនខាន ។ប៉ុន្ដែលោកហួរ មិនចង់សាងស្នេហ៍​ដោយលាក់លៀម​ត​ទៅ​ទៀត ព្រោះលោកចង់ឲ្យគេដឹងគ្រប់គ្នា ដើម្បីជាការបិទផ្លូវប្រុសផ្សេងកុំឲ្យតាមញ៉ែនាងទៀត ហើយតាម ចិត្តលោកគឺចង់រៀបការជាមួយស្រីនាថ នៅឆ្នាំ២០២៤ នេះតែម្ដងដែល​បំណង​នេះ​សមទៅតាមក្ដីប្រាថ្នារបស់លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់អ៊ីវ៉ា ។

 ក្រៅពីអ៊ីវ៉ា តារាចម្រៀងដែលត្រូវបានគេយកទៅកែច្នៃចំណង​ជើងបទចម្រៀង​ប្លែកៗ​នោះភាគច្រើនជាតារាប្រុស ដោយមានតារាខ្លះបានប្រតិកម្មដូចនាងដែរ តែតារារ៉េប ខ្លះទៀត​រក្សារភាពស្ងៀមស្ងាត់ ទើបធ្វើឲ្យFan មានភាពចម្រូងចម្រាសជាមួយក្រុមMMO ។សម្រាប់​នាង​អ៊ីវ៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រគត់ស្រគុំម្នាក់ ព្រោះការស្លៀកពាក់របស់​នាងកន្លង​មកមិនដែលហ៊ានស៊ិចស៊ី បញ្ចេញគល់សុដន់ ឬគល់ភ្លៅឲ្យប្រុសៗជ្រួលជ្រើមឡើយ  ហេតុ​នេះ​ហើយបានជាពេលនេះមានក្រុមច្នៃចំណងជើងនាងទៅជា​ហួសហេតុពេកនាំឲ្យនាង​មិន​អាចរក្សារភាពស្ងៀមស្ងាត់បានតទៅទៀតនោះទេ ។

 គេចាំមើលថាអ៊ីវ៉ា នឹងប្ដឹងអ្នកលេងហ្វេសបុកទាំង៣ឡើងតុលាការមែន ឬមួយក៍​ក្រុម​MMO ទាំងនេះព្រមលុបចេញតាមសំណើររបស់នាងដើម្បីគេចចេញពីផ្លូវច្បាប់?

RELATED ARTICLES