Monday, April 29, 2024
Homeតារាខ្មែរព្រាប សុវត្ថិ៖ បន្ដទុកកូនទី២ ឲ្យនៅក្រៅសែង្វៀន

ព្រាប សុវត្ថិ៖ បន្ដទុកកូនទី២ ឲ្យនៅក្រៅសែង្វៀន

ភ្នំពេញ៖ព្រាប សុវត្ថិ បានរុញកូនទី៣សុវត្ថិ សិរីវុឌ្ឍ ឲ្យចូលGalaxy កាលពីថ្ងៃទី១៩ មីនា បន្ទាប់​ពីកូនពៅលោកចាកចេញពីហង្សមាសជាង៣ឆ្នាំ ច្រៀងដោយគ្មានផលិត​កម្ម។ការយកកូនពៅ​​ទៅ​​ច្រៀង​នៅផលិតកម្មជាមួយ​ខ្លួនរបស់លោកព្រាប សុវត្ថិ នាពេលនេះ បន្ទាប់ពីលោកសុវត្ថិ បាននាំកូនទី១សុវត្ថិ មុនីវណ្ណ ចូលGalaxy រយៈ​ពេលជាង១ឆ្នាំ ទៅហើយ ហេតុនេះគិតត្រឹម​ឆ្នាំ​២០២៤ លោកសុវត្ថិ នៅទុកតែកូនប្រុសទី២ សុវត្ថិ មុនីនាគ ប៉ុ​ណ្ណោះ ឲ្យនៅក្រៅសែង្វៀន មិន​ទាន់ឲ្យចូលផលិតកម្មណាទាំងអស់ ក្រោយពីរូបគេចាកចេញពីហង្សមាសកាល​ពីឆ្នាំមុន។​ប៉ុន្ដែបើលោកសុវត្ថិ ចង់ឲ្យមុនីនាគ ចូលGalaxy ច្រៀងរួមជាមួយលោក​និងបងប្អូន​របស់គេ​ទាំង​ពីរដូចកាលនៅហង្សមាសដែរនោះគឺថៅកែGalaxy នឹងOk គ្រប់ពេលវេលាទាំងអស់ ព្រោះ​​ឥទ្ធិ​ពលរបស់លោកសុវត្ថិ នៅផលិតកម្មថ្មីនេះនៅតែធ្វើឲ្យថៅកែនិងបុគ្គលិក​គ្រប់ជាន់​ថ្នាក់​គោរព​លោកក្នុងនោះគេកត់សម្គាល់មានដូចជាការចូលGalaxy របស់លោកសុវត្ថិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ផលិតកម្មមួយនេះបានធ្វើពិធីធំទទួលលោកដែលរៀបចំ​នៅសណ្ឋា​គារមួយ​យ៉ាងប្រណិតថ្ងៃលោកបង្ហាញខ្លួននិងសន្និសីទកាសែត ខណៈដែលកូន​ប្រុស​ទាំងពីរ​រប​ស់​លោកគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ ចូលផលិតកម្មមួយនេះ តាមឪពុក​ក៍ថៅកែ​រៀប​​ចំ​ពិធីទទួលនិងប្រកាសជាផ្លូវការនៅសណ្ឋាគារមួយដូចគ្នាផងដែរ ដែលខុសពី​ការចូលGalaxy របស់តារាមួយ​ចំនួនទៀតគឺគ្រាន់តែមានការប្រកាស​នៅលើផេកប៉ុណ្ណោះ​ក្នុង​នោះមានដូចជានាងតន់ ច័ន្ទសីម៉ា,ហ៊ិន លីដា ,លោក​ខេម ,គូម៉ា ,ជុំ លីណូ,វង្ស ថាណាន់ និងNak Fake ជាដើម។

 យ៉ាងណាគេកត់សម្គាល់ថាតាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសជាង៣ឆ្នាំ ដើម្បី​ទៅ​ជ្រកនៅGalaxy នេះលោកនៅតែមិនទាន់មានបទចម្រៀងមួយបទ​ណាមានទម្ងន់​ដូច​បទ​ដែលលោកច្រៀងនៅផលិតកម្មចាស់នោះទេ  ពោលគឺផ្ទុយទៅវិញផលិតកម្មនេះនាពេល​បច្ចុ​ប្បន្ន​មានតែខេមរៈ សិរីមន្ដ ទេដែលកំពុងតែអុកឡុកទីផ្សារចម្រៀងនិងការលេងខ្លួនប្លែកៗ។​ចំណែក​កូនប្រុសទី១រូបសង្ហាររបស់លោកសុវត្ថិ ឈ្មោះមុនីវណ្ណ រយៈពេលជាង១ឆ្នាំនៅ​Galaxy នេះ​ក៍​មិន​ទាន់បានបង្ហាញពីភាពលេចធ្លោបំផុតរបស់ខ្លួនដែរ​គឺមានតែការប្ដូរបញ្ចេក​ទេស​ពីច្រៀង​បទ​ស្លូវមកជាចង្វាក់រ៉េប ប៉ុណ្ណោះ។យ៉ាងណាការមកដល់Galaxy របស់កូនពៅ​លោកសុវត្ថិ នា​ពេ​ល​​​នេះគេនៅមិនទាន់ដឹងថាតើរូបគេនឹងធ្វើបានល្អជាងកាលនៅហង្សមាស ឬយ៉ាងណា ព្រោះ​តាមព័តមានថាសិរីវុឌ្ឍ ក្រៅពីច្រៀងក៍មានជំនាញតន្រ្ដីចេះធ្វើភ្លេង និងMix ដោយខ្លួនឯង​ផងដែរ។

 តាមរយៈការរៀបចំយុទ្ធសាស្រ្ដឲ្យកូនៗរបស់លោកព្រាប សុវត្ថិ នាពេលនេះគឺ២ឆ្នាំ​នេះ​កូនចូលGalaxy ដល់ទៅ២នាក់នេះគេអាចព្យាករណ៍បានថានៅឆ្នាំ២០២៥ ខាងមុខនេះលោក​សុវត្ថិ មានភាគរយខ្ពស់ក្នុងការនាំយកកូនទី២របស់លោកគឺសុវត្ថិ មុនីនាគ ឲ្យចូលGalaxy ទៀត​ជា​មិនខាន ដែលពេលនោះឪពុកនិងកូនប្រុសទាំង៣ នឹងចាប់ដៃគ្នាច្រៀងសម្ដែង លេង​ក្បាច់រាំជាមួយគ្នាដូចកាលអំឡុងនៅហង្សមាសដែរជាមិនខាន។ប៉ុន្ដែរឿងសំខាន់ថាពេលនេះលោកព្រាប សុវត្ថិ ខ្លួនឯងលែងសូវមានបទល្បីៗដូចមុនតាំងពីប្ដូរទ្រនុំ ហេតុនេះថាលោក​នឹង​ជួយកូនៗរបស់ខ្លួនឲ្យលេចធ្លោបានកម្រិតណានោះ គឺមានតែមហាជនទេដែល​អាចកាត់​សេច​ក្ដី​បាន ខណៈដែលតាមដំណឹងថាលោកខែម ប៊ុនថៃ ក៍កំពុងតែព្យាយាមបណ្ដុះកូនច្បង​របស់​ខ្លួន​​ឲ្យចូលច្រៀងនៅGalaxy ដែរនៅពេលដែលកូនទី១របស់លោក​មានវ័យធំជាង​នេះ​បន្ដិច។

 គួរបញ្ជាក់ថាកូនៗលោកព្រាប សុវត្ថិ ធ្លាប់ត្រូវបានថៅកែហង្សមាសទទួលយកឲ្យធ្វើជា​តារាចម្រៀងហង្សមាសទាំង៣នាក់ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀងឡើយ។ប៉ុន្ដែសិរីវុឌ្ឍ បានដើរចេញពីហង្សមាសមុនបងៗរបស់គេពោលគឺនៅឆ្នាំ២០២០ ហើយពេលនេះ​កូន​ពៅ​លោក​សុវត្ថិ ប្រកាសថានឹងធ្វើជាតារាចម្រៀងឯករាជ្យ ពោលគឺមិនចូលផលិតកម្ម​ណា​ទេ ។តែពេលនេះលោកសុវត្ថិ បានរុញកូនទី៣ឲ្យចូលជ្រកនៅទ្រនុំជាមួយខ្លួន ប៉ុន្ដែនៅបន្ដ ផ្អឹបកូនទី២ មិនទាន់ឲ្យចូលGalaxy  ឬចូលផលិតកម្មណាទៅវិញ ។

 តើហេតុអ្វីបានជាព្រាប សុវត្ថិ មិនទាន់ឲ្យសុវត្ថិ មុនីនាគ ចូលGalaxy ជាមួយលោកនិង​កូន​២​នាក់ផ្សេងទៀត?អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថាមូល​ហេតុដែលព្រាប សុវត្ថិ មិនអាចយកកូនទាំង៣ទៅច្រៀងនៅផលិតកម្មជា​មួយខ្លួនទាំងអស់​ព្រមគ្នាតែម្ដង​បែបនេះដោយសារតែលោកចង់រក្សារតម្លៃកូនរបស់លោក។

 ក្រៅពីព្រាប សុវត្ថិ តារាដែលបណ្ដុះកូនឲ្យបន្ដតំណែងរបស់ខ្លួនមានដូចជាលោកហួរ ឡាវី ,ខាន់ ជេមស៍ ,ខេមរៈ​ សិរីមន្ដ ,ម៉េង កែវពេជ្ជតា ,កែវ កល្យាណ ,សឿន ផាភួង ,ចនច័ន្ទ និង យុគ ចិន្ដា ជាដើម ៕

RELATED ARTICLES