Sunday, April 28, 2024
Homeតារាខ្មែរហេតុអីខេម ៖ចង់បានកូន តែមិនហ៊ានឲ្យប្រពន្ធពពោះ ?

ហេតុអីខេម ៖ចង់បានកូន តែមិនហ៊ានឲ្យប្រពន្ធពពោះ ?

ភ្នំពេញ៖តារាចម្រៀងខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ ,អនុស្សាវរីយ៍ ជាដើម ពួកគេសុទ្ធតែមាន​កូន​រៀងៗខ្លួនតាំង​ពីមុនថ្ងៃរៀបការម្លេះ ប៉ុន្ដែលោកប៉ុន សុណារិន ហៅខេម វិញចិត្តចង់​បាន​កូន​ដែរ តែបែជាមិនហ៊ានឲ្យភរិយាពពោះ​មុនថ្ងៃការដូចគេទៅវិញ ទើបរហូតមកដល់​ពេលនេះ​លោកសុណារិន នៅតែគ្មានកូនង៉ាបីប្រលែងលេងដូច​គេដដែល បើទោះជាកន្លងមកគេធ្លាប់​សង្ស័យថាលោកមានកូនដល់ទៅ២នាក់ក្ដី តែលោកថាក្មេងៗទាំងនោះគឺម្នាក់ស្រីជាក្មួយ​របស់​​ភរិយា​លោក​នៅបារាំង និងម្នាក់ទៀតប្រុសជាកូនមេរបស់លោក(ឡេង ណាវ៉ាត្រា )។តែ​លោក​ថាចិត្តលោកពិតជាចង់បានកូនមែន ព្រោះស្រលាញ់ក្មេងៗណាស់ …។

បើទោះជាចំណងស្នេហាលោកខេម និងអ្នកនាងស្រីកា អាណិកជនខ្មែរមកពីបារាំង​មានរយៈពេលជាង៨ឆ្នាំដោយសាមីខ្លួនថាមិនទាន់មានកូនក្ដី ប៉ុន្ដែអ្នកទាំងពីរបង្ហាញក្ដីស្រ​លា​ញ់​ចំពោះគ្នាដោយបើកចំហកាន់តែខ្លាំងរយៈពេលជាង២ឆ្នាំមកនេះ។លោកខេម បានអះអាង​ប្រាប់Fan ខ្លួនកាលពីពេលថ្មីៗនេះថាលោកមិនមែនស្រ​លាញ់ភរិយាតែមួយថ្ងៃ(៨មីនា)ទេ តែ​ស្រលាញ់ប្រពន្ធជារៀងរាល់ថ្ងៃ ។អ្នកគាំទ្រតារាចម្រៀងខេម ចង់ឃើញលោកដឹកដៃប្រពន្ធ​រៀប​​​​ការឆាប់ៗដើម្បីឲ្យចំណងស្នេហាកាន់តែមានសុវត្ថិភាពជាងនេះ ប៉ុន្ដែទាំងនៅចំពោះ​អ្នក​សារព័តមាននិងFan លោកសុណារិន តែងតែនិយាយថានឹងគិតគួរ(រៀបការ)ឆាប់ៗនេះហើយ តែមិនកំណត់ថាជា ពេលណាឲ្យពិតប្រាកដឡើយ ។

 ក្រៅពីខេម តារាប្រុសដែលជ្រើសផ្លូវសាងស្នេហ៍”ជួញឆ្ងាយ ប្រសើជាងជួញជិត “ពោលគឺយកភរិយាជាអាណិ​កជនមាន​ដូចជាលោកស៊ុក សុភា ,ខៀវ សំភេទ ,ហង្ស ឈា,ខៃ ប្រសិទ្ធ ,យស បូវណ្ណៈ សុវណ្ណ មុនី ,នៅ ស៊ីនឿន និងសោភ័ណ្ឌ ឡាវី  ជាដើម ។សម្រាប់​លោក​​ខេម ក្នុង១ឆ្នាំលោកចេញទៅដើរលេងនៅទឹកដីខាងប្រពន្ធនៅប្រទេសបារាំងម្ដង គឺនៅ​ខែ​ធ្លាក់ភ្លៀង ព្រោះស្បើយពីការងារសិល្បៈ ខណៈដែលភរិយាលោកអ្នកនាងស្រីកា បាន​មក​រស់​នៅ​ខ្មែរជាមួយលោកជិត៨ឆ្នាំមកហើយ។ប្រភពបានឲ្យដឹងថាអ្នកនាងកា ប្រៀបដូចជាជំ​នួយ​​ការ​​លោកខេម តែម្ដងពោលគឺទាំងការចេញច្រៀងក្នុងនិងក្រៅស្រុករបស់លោកណារិន នាងជាអ្នករៀបចំ ចាត់ចែងសម្លៀកបំពាក់ និងគ្រឿងអលង្ការឲ្យប្ដី ពោលគឺដូច​គ្នាទៅនិង​ភរិយា​របស់​លោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ដែរ ។ប៉ុន្ដែនៅតាមកម្មវិធី​សិល្បៈ​ភាគ​​ច្រើនលោកខេម កម្រនិងបណ្ដើរប្រពន្ធទៅចូលរួម លើកលែងតែម្ចាស់កម្មវិធីនោះ​ជិត​ដិត​លោកបំផុតទើបទៅជាមួយគ្នា ។

គួរបញ្ជាក់ថាលោកខេម ជាតារាម្នាក់ដែលកាន់គ្រីស្ទានតាំងពី​តូចដូចគ្នាទៅ​និង​អ្នក​នាងពេជ្រ សោភា និងសំអុល អែនណាអូមី ដែរ ។អតីតតារាថោនរូបនេះក៍ជាត្រូវបាន​គេ​ព្យា​ករណ៍ថាលោកនឹងឡើងជាឧកញ៉ានាពេលអនាគត ពោល​គឺដូចគ្នាទៅនិង​លោក​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ ព្រោះតារាប្រុសសំខាន់ៗរបស់Galaxy ទាំងអស់នឹងឡើង​ជា​ឧកញ៉ា​ដូចគ្នា ។ប៉ុន្ដែខេម មិនសូវមានបទចម្រៀងល្បីល្បាញដូចមុនទេ នារយៈ​ពេលចុង​ក្រោយ​នេះ​ពោលគឺតាំងពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចូលមកជ្រកក្រោមដំបូលជាមួយ​នោះលោក​សុ​ណារិន លែងសូវអុកឡុកទីផ្សារចម្រៀងដូចមុនទៀតហើយ។​អ្នកគាំទ្រតារា​ចម្រៀង​សំនៀង​ស្អក​រូបនេះថាបើលោកខេម នៅតែគ្មានច្រកចេញ ពោលគឺបុកទីផ្សារចម្រៀង​ដូចមុនទេ នោះ​លោកមិនត្រឹមតែរបូតតំណែងជាតួ​ឯកនោះទេ ប៉ុន្ដែអាចធ្លាក់ទៅដល់លខេ៣ ជាមិនខាន ព្រោះសព្វថ្ងៃតារាប្រុសដែលកំពុងតែអុកឡុកចម្រៀង​នៅផលិតកម្មនេះជាងគេគឺ​លោក​ខែម ប៊ុនថៃ ។ចំណែកលោកសុណារិន វិញអំឡុងពេលដែលលោកថៃ សម្រុកទាំង​ការ​ថតMV​ជាមួយខ្លា និងតារាថៃ នោះលោកបែជារក្សារភាពស្ងៀមស្ងាត់ទៅវិញ ខណៈដែលការចាប់​ដៃ​ជាមួយនាងតន់ ច័ន្ទសីម៉ា ក៍មិនសូវសកម្មដូចមុនទើបគេពិបាកនឹងមើលឃើញ​ផ្លូវថា​លោក​សុណារិន អាចឈរនៅពីលើព្រាប សុវត្ថិ និងខេមៈ សិរីមន្ដ បានក្នុងទ្រនុំមួយដែលមានតារា​ប្រុស​​ប្រជុំទៅដោយជើងខ្លាំងៗនេះ។

 ទស្សនិកជនចាំមើលថានៅឆ្នាំ២០២៤ លោកខេម នឹងផ្ដោតលើការពង្រឹងទីផ្សារ​ចម្រៀង​របស់ខ្លួន​ឡើងវិញ ឬគិត​គួ ឲ្យភរិយាពពោះកូនដំបូងឲ្យលោកមុនរៀបការ?

RELATED ARTICLES