Sunday, April 28, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖ភ្ជាប់ស្នេហ៍៧ឆ្នាំ លុបចោលមង្គលការ៣ដង

យុគ ចិន្ដា ៖ភ្ជាប់ស្នេហ៍៧ឆ្នាំ លុបចោលមង្គលការ៣ដង

ភ្នំពេញ៖ជំនួយការអ្នកនាងយុគ ចិន្ដា លោកជីមមី លែងនិយាយអ្វីទាំងអស់ទាក់ទងមង្គល​ការ​របស់អ្នកនាងយុគ ចិន្ដា ដែលគ្រោងធ្វើនៅឆ្នាំ២០២៤ ដែលកំពុងតែស្ងប់ស្ងាត់ទៅវិញនេះ ធ្វើឲ្យគម្រោងគ្រងឈុតកូនក្រមុំរបស់អ្នកនាងអាចនឹងបរាជ័យជាថ្មីម្ដងទៀត ខណៈ​ដែ​ល​បុគ្គលិកខ្លះនៅCTN បែជាថាអ្នកនាងចិន្ដា ចង់រៀបការបែបធ្វើឲ្យគេភ្ញាក់ផ្អើល(Surprise) ។ប្រសិនបើអ្នកនាងចិន្ដា លុបចោលមង្គលការនៅឆ្នាំ២០២៤ នេះនោះបានន័យ​ថារយៈ​ពេល​ជាង​​៣ឆ្នាំនាងបានខកខានមង្គលការដល់ទៅ៣លើកគឺទី១កាលពីឆ្នាំ២០២០-២០២១ ដោយ​សារតែ​ពេលនោះថាកូវីដផ្ទុះពេក ធ្វើកម្មវិធីសប្បាយៗមិនកើត និងលើកទី២ ឆ្នាំ២០២២-២០​២៣ ហេតុផលគឺនាងកាន់ទុក្ខម្ដាយលោកស្រីខឹម ផល្លី ដែលទទួលមរណភាព​កាលពីថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្ដែនៅឆ្នាំ២០២៤ នេះគ្មានហេតុផលអ្វីទាំងអស់ ព្រោះកូនស្រីអ្នកនាង​ចិន្ដា ឆ្នាំនេះពេញវ័យក្រមុំទៅហើយ ហេតុនេះការដែលនាងចង់ឲ្យកូន​ធ្វើជាអ្នកកំដរម្ដាយ​ក្រា​បផ្ទឹមនោះក៍ដល់ពេលវេលាដែរ។តែអ្នកនាងចិន្ដា ដែលមានវ័យ៤០ឆ្នាំក្រាស់ហើយនោះ​​បែ​ជា​ចង់​ប្រើពេលវេលាពិសោធន៍គូស្នេហ៍ជាមួយមន្រ្ដីសុរិយោដីជាបន្ដទៀតទៅវិញ បើទោះជាអ្នក​ទាំង​ពីរ​​បាន​ចាប់ដៃគ្នាជាច្រើនឆ្នាំហើយក្ដី ។ប្រភពបានឲ្យដឹងថាគូស្នេហ៍របស់អ្នកនាងចិន្ដា ចាំតែ​សម្រ​ប​ខ្លួនតាមពិធី​ការិ​​នីជើងចាស់រូបនេះតែប៉ុណ្ណោះ ទាក់ទងរឿងរៀបការនេះ តែចិត្ត​លោក​ចង់​ឲ្យពិធីនោះមកដល់កាន់តែឆាប់រឹត​តែល្អ ព្រោះលោកចូលដល់វ័យចំណាស់ហើយ បើនៅ​តែពន្យាពេលបែបនេះតទៅទៀត តើពេលណាទើបបានអាចយកកូនបន្ដពូជបានទៅ ?តាម​ព័តមានថានៅថ្ងៃខួបកំណើតអ្នកនាងចិន្ដា នៅថ្ងៃទី២៣ ខែមីនា នោះម្ចាស់​ស្នេហាថ្លើម​ថ្លៃ​រប​ស់នាងក៍ត្រៀមជាកាដូពិសេសដែរ តែគេមិនដឹងជាអ្វីឡើយ ព្រោះតែជំនួយការ​នាងព្យា​យាម​លាក់បាំង ។

 អ្នកជិតស្និតអ្នកនាងយុគ ចិន្ដា បានបង្ហើបឲ្យដឹងថាពិធីការិនីជើងចាស់រូបនេះ​លែងឯ​កោ​ដូចមុនទៀតហើយ តាំងពីនាងបានជួបគូស្នេហ៍ថ្មីនេះហើយបច្ចុប្បន្នអ្នកទាំងពីររស់​នៅជុំ​គ្នានៅផ្ទះវីឡារយ៉ាងប្រណិតនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អ្វីដែលអ្នកនាងចិន្ដា សែនកក់ក្ដៅនោះគឺម្ចាស់ស្នេហ៍ថ្មីរបស់នាង​ស្រលាញ់​កូន​​ស្រីនាង​ដូចជាកូនរបស់លោកដែរ ។ចំណែកតារាជិតស្និតអ្នកនាងចិន្ដា វិញពួកគេមាន​២​ក្រុមគឺក្រុមទី១ ជម្រុញឲ្យនាងរៀបការនៅឆ្នាំ២០២៤ នេះឲ្យខាងតែបានដើម្បីលុបចោលរឿង​គេថា​​នាងជោគជ័យតែការងារសិល្បៈ ប៉ុន្ដែរឿងស្នេហាអត់សូវកាក់កប ។និងក្រុម​ទី២៖ចង់​ឲ្យ​នាងយកប្ដីសង្ហារនិងក្មេងជាងនេះកុំឲ្យចាញ់ប្ដីអ្នកនាងគង់ សុជាតិ និងខាត់ សុឃីម ។តែអ្នក​នាងចិន្ដា អត់ក្វល់ព្រោះក្រុមគ្រួសារនាងសុទ្ធតែពេញចិត្តម្ចាស់ស្នេ​ហាថ្មីរបស់នាងទាំងអ្នកនៅ​ក្នុងនិងក្រៅស្រុកដោយសម្អាងថាមនុស្សស្រីយកប្ដីវ័យចំណាស់បន្ដិច គេចាស់ចិត្តនិងគំនិតល្អ មិនដូចក្មេងឆេវឆាវ ស្នេហ៍បានតែដំបូងនោះទេ… ។

 គួរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់ មុននាងប៉ះស្នេហាចុង​ក្រោយនេះ និងរហូត​មកដល់ពេលនេះគេនៅតែមិនដឹងថាបុរសរូបណាជាឪពុក​កូនស្រីរបស់​នាង​នាពេលបច្ចុប្បន្នឡើយ។ថ្វីត្បិតចំណងស្នេហាថ្មីរបស់អ្នកនាងចិន្ដា រក្សារបានជាង៧ឆ្នាំ លើក​ពេលរៀប​ការដល់ទៅ៣លើកនេះមែន ប៉ុន្ដែមនុស្សស្និតនាងសុទ្ធតែនិយាយថា​ពិធីការិនី​រូប​នេះ​និងគូស្នេហ៍ចុះសម្រុងគ្នាល្អ ពិសេសតាំងពីនាងកាន់ដៃបុរសនោះមកអ្នកនាងបានងាក​ទៅវិនិ​យោគដីធ្លីច្រើនជាងមុន ដោយសារតែអនាគតស្វាមីនាងបានជំនាញខាងដីធ្លីនេះស្រាប់​។តែ​អ្នក​នាងចិន្ដា ក៍កំពុងតែជម្រុញឲ្យកូនស្រីនាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម​ ឈាន​ចូល​​អា​ជីពសិល្បៈ ឬបន្ដវេនពីនាងផងដែរ បើទោះជាកន្លងមកនាងធ្លាប់និយាយ​ថាកូននាង​ចូលចិត្ត​ខាងច្រៀងនិងតន្រ្ដី ច្រើនជាងធ្វើMC ក្ដី។

 ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលគ្រោងរៀបការនៅឆ្នាំ២០២៤ តែមិនទាន់កំណត់​ពេល​​វេលារៀបការជាក់​លាក់​មានដូចជាអ្នកនាងពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ង់ ច័ន្ទកញ្ញា និងម៉ា នីកាជាដើម ។ប្រភពបានឲ្យដឹងថាប្រសិនបើអ្នកនាងចិន្ដា ឆាចោលមង្គលការនៅ​ឆ្នាំ​២០២៤ នេះទៀតនោះនាងអាចជ្រើសផ្លូវសាងស្នេហាដូចតារាអ៊ឺរ៉ុបពោល​គឺមិនរៀបការជារៀង​រហូតតែម្ដង ៕

RELATED ARTICLES