Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិទ័ពអាកាសថៃ ត្រៀមទទួលយន្តហោះចម្បាំង ២គ្រឿង ក្នុងចំណោមការបញ្ជាទិញ ៨គ្រឿង

ទ័ពអាកាសថៃ ត្រៀមទទួលយន្តហោះចម្បាំង ២គ្រឿង ក្នុងចំណោមការបញ្ជាទិញ ៨គ្រឿង

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពអាកាសថៃ កងពលលេខ៤១  បានលាតត្រដាងថា ទ័ពអាកាស ត្រៀមទទួល យន្តហោះ AT-6TH ពីរគ្រឿងដំបូង ក្នុងខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការថែរក្សាអធិបតេយ្យដែនអាកាសថៃ ។ លោកបញ្ជាក់ថា យន្តហោះនេះ ជាយន្តហោះប្រហារស្រាល ស័ក្តិសមសម្រាប់តំបន់ភាគខាងជើង ដែលមានព្រំដែនជាប់ប្រទេសជិតខាង ប្រើសម្រាប់ដើរល្បាត និងការគាំទ្រកម្លាំងថ្មើរជើង។

តាមប្រភពបណ្តាញព័ត៌មាថៃ ថៃរ៉ាត់ បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពអាកាស កងពលលេខ៤១ ខេត្តឈៀងម៉ៃ លោក ប្រាថន ជីណាវ៉ាត់ មេបញ្ជា ការកងទ័ពអាកាស កងពលលេខ៤១ បានឲ្យដឹងថា កងទ័ពអាកាសភូមិន្ទថៃ បានបញ្ជាទិញយន្តហោះប្រភេទ AT-6TH ចំនួន ៨គ្រឿង យោងតាមថវិកាសម្រាប់ឆ្នាំ២០២១-២០២៥ ដែលមានតម្លៃ សរុបជាង ៤៥០០លានបាត វាជាយន្តហោះចម្បាំង។

លោកមេបញ្ជាការ បានថ្លែងថា “យន្តហោះនេះ គឺជាយន្តហោះវាយប្រហារស្រាល។ ស័ក្តិសមសម្រាប់ប្រតិនត្តិ ការនៅភាគខាងជើង ដែលមានព្រំដែនជាប់ប្រទេសជិតខាង សម្រាប់ប្រើប្រាស់ក្នុងការឈ្លបយកការណ៍ និងជំនួយសម្រាប់កងថ្មើរជើង ដោយសារតែល្បឿនមិនខ្ពស់ខ្លាំង អាចហោះហើរបានរយៈពេល ៤ម៉ោងកន្លះ ដោយមានមជ្ឈមណ្ឌលថែទាំយន្តហោះ នៅស្រុកតាឃ្លី ខេត្តណាក់ខនសុវណ្ណ សម្រាប់ថែទាំ ក្រោមកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក។ ជាពិសេស ប្រព័ន្ធសូហ្វវែរ ដើម្បីអភិ វឌ្ឍឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុកផងដែរ”។

មេបញ្ជាការកងទ័ពអាកាស កងពលធំលេខ៤១ បាននិយាយថា យន្តហោះចម្បាំងនេះ នឹងត្រូវដាក់ពង្រាយជំ នួសយន្តហោះចម្បាំង L39 ដែលបានចូលនិវត្តន៍ ដើម្បីបង្កើនសមត្ថភាពការពារប្រទេស និងរក្សាអធិបតេយ្យជាតិ ដែលយន្តហោះខាងលើ មានអាយុកាលលើសពី ៣០ឆ្នាំ មានតម្លៃថែទាំទាប និងអាចសន្សំសំចៃថវិកាបានច្រើន៕

RELATED ARTICLES