ខេត្តបន្ទាយមានជ័យ ៖ អតីតកញ្ញាឯកភេទទី៣ Miss Queen Cambodia 2021 កញ្ញារ៉ូប៊ី មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះ ស្រាយមិនចេញ ស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួន ទាំងកណ្តាលថ្ងៃ ត្រូវបានគេប្រទះ ឃើញ ថតបានទាំងសកម្មភាពចងកដ៏គួររន្ធត់ បង្ហោះក្នុងបណ្តាញសង្គម ហើយក៏ត្រូវបានជួយសង្គ្រោះទាន់ ពេល និងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បានរួចផុតពីសេចក្តីស្លាប់។

ហេតុការណ៍ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែង ១កន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នារីភេទទី៣ ដែលគិតខ្លី ចងកសម្លាប់ខ្លួននេះ មានឈ្មោះ រ៉ូប៊ី ជាអតីតកញ្ញាឯកភេទទី៣ Miss Queen Cambodia 2021។

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ មិត្តភក្តិរបស់រ៉ូប៊ី ឈ្មោះទីណា បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាព កញ្ញាឯកភេទទី៣ រ៉ូប៊ី កំពុងចងកសម្លាប់ខ្លួន នៅលើផ្ទះល្វែងមួយកន្លែង កណ្តាលក្រុងប៉ោយប៉ែត ដោយនាងបានចងកភ្ជាប់នឹងខ្សែមួយ ទម្លាក់ខ្លួនចុះក្រោម ជាប់នឹងជញ្ជាំងខាងក្រៅផ្ទះល្វែងនោះ ក្នុងភាពត្រដរខ្យល់ កន្ត្រាក់ដៃជើង គួរឱ្យរន្ធត់។
ក្រោយបង្ហោះវីដេអូដ៏រន្ធត់នេះ មិនបានប៉ុន្មានផង ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានលុបវីដេអូចេញវិញ ដោយបញ្ជាក់ថា “ខ្ញុំសុំលុបវីដេអូគាត់ហើយ ដើម្បីរក្សាសិទ្ធិឯកជន ខ្លាចគាត់ឃើញ ខ្មាសគ្រួសារ បងប្អូន មិត្តរបស់គាត់ ដូចថែមសម្ពាធលើគាត់វិញ។ គាត់មានសង្ឃឹមវិញហើយបងប្អូន អត់អីទេ បច្ចុប្បន្នគាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី អរគុណដែលបារម្ភពីគាត់…”។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ មិត្តភក្តិរបស់រ៉ូប៊ី ខាងលើ បានបង្ហោះរូបភាពកញ្ញារ៉ូប៊ី កំពុងអង្គុយនៅលើគ្រែពេទ្យ ក្នុងស្ថានភាពសុខភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ដោយភ្ជាប់ជាមួយសំណេរថា “ករណីចងក ថ្ងៃមិញ បានប្រជាពលរដ្ឋឃើញជួយទាន់ពេល គាត់ឥឡូវធម្មតាវិញហើយបងប្អូន ដោយសារមានវិបត្តិផ្លូវចិត្ត ខ្ញុំកំពុងលើកទឹកចិត្តគាត់ ផ្លូវចិត្តល្អប្រសើរវិញហើយ អរគុណបងៗដែលបារម្ភ…”។
គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ កញ្ញារ៉ូប៊ី ធ្លាប់បានបង្ហោះវីដេអូ បង្ហាញពីអារម្មណ៍សោកសៅ ដូចមានវិបត្តិអ្វីម៉្យាង ដោយនាងបានអង្គុយលើបង្កាន់ដៃផ្ទះ ក្នុងសភាពអស់សង្ឃឹម សម្លឹងមើលមេឃ មើលផ្កាយ ទាំងទឹកភ្នែក ភ្ជាប់ជាមួយសំណេរខ្លីថា “មួយរយ:នេះផ្លូវចិត្តខ្ញុំមិនល្អទេ…”។

ស្រាប់តែមកដល់រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កញ្ញារ៉ូប៊ី សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងតែម្តង តែសំណាងល្អ មិនស្លាប់ ដោយមានអ្នកប្រទះឃើញ ជួយសង្គ្រោះទាន់ពេល៕