Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក លួចសាងសង់មូលដ្ឋានទ័ពនៅ​អ៊ីស្រា​អែល មុនហាម៉ាស់ វាយប្រហារ

អាមេរិក លួចសាងសង់មូលដ្ឋានទ័ពនៅ​អ៊ីស្រា​អែល មុនហាម៉ាស់ វាយប្រហារ

រយៈពេលពីរខែមុនពេលក្រុមយុទ្ធជនតស៊ូប៉ាឡេស្ទីនវាយប្រហារសម្លាប់អ៊ីស្រាអែល១៤០០នាក់ មន្ទីរបញ្ច​កោណបានផ្តល់កិច្ចសន្យាតម្លៃរាប់លានដុល្លារ ដើម្បីសាងសង់មូលដ្ឋានទ័ពអាមេរិកសម្ងាត់​ចូលជ្រៅនៅក្នុង​វាល​ខ្សាច់ Negev របស់អ៊ីស្រាអែល ដែលមានចម្ងាយត្រឹមតែ៣២គីឡូម៉ែត្រពីហ្គាហ្សា។ Site 512គឺជាលេខ កូដមូលដ្ឋានទ័ពអាមេរិកយូរយារណាស់មកហើយនិងជាកន្លែងរ៉ាដាឃ្លាំមើលផ្ទៃមេឃសម្រាប់ការវាយប្រហារដោយមីស៊ីលរបស់សត្រូវលើអ៊ីស្រាអែល។

ទោះជាយ៉ាងណាក៏ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយរ៉ុក្កែតរាប់ពាន់គ្រាប់ពីក្រុមហាម៉ាស់ Site 512 មិនបានស្ទាក់ចាប់អ្វីសោះ ព្រោះវាផ្តោតអារម្មណ៍តែទៅលើប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយជាង ១១២៦ គីឡូម៉ែត្រហេតុផលមួយទៀតទំនងជាអាមេរិកមិនចង់ឲ្យបែកធ្លាយព័ត៌មាននេះជាសាធារណៈ។

Site 512ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើង​ដោយមីស៊ីលរយៈចម្ងាយមធ្យម​របស់អ៊ីរ៉ង់ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។

ទីតាំងទ័ពអាមេរិកដែលមានតម្លៃ៣៥,៨ លានដុល្លារ ដែលមិនត្រូវបានប្រកាសជាសាធារណៈ ឬរាយការណ៍ពី​មុន តែត្រូវ​បានយោងនៅក្នុងសេចក្តីប្រកាសកិច្ចសន្យាថ្ងៃទី 2២ខែសីហា ដោយមន្ទីរបញ្ចកោណ។កងទ័ពសហរដ្ឋអាមេរិកកំពុងបន្តទៅមុខដោយស្ងៀមស្ងាត់ជាមួយនឹងការសាងសង់មូលដ្ឋានទ័ព Site 512 ស្ថិតនៅលើកំពូលភ្នំ HarQeren ក្នុងរដ្ឋNegev ដែលយោធានិយាយថាវាជារចនាសម្ព័ន្ធដូច​បន្ទាយសម្រាប់បុគ្គ​លិក​របស់ខ្លួន៕

RELATED ARTICLES