Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិ ខ្មាន់កាំបិត ចាក់ប៉ូលិស២នាក់ នៅខាងក្រៅ​អគារប្រធានាធិបតីកូរ៉េខាងត្បួង

 ខ្មាន់កាំបិត ចាក់ប៉ូលិស២នាក់ នៅខាងក្រៅ​អគារប្រធានាធិបតីកូរ៉េខាងត្បួង

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងត្បូងបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពី​បុរសរូបនេះបានចាក់ទៅលើមន្ត្រីប៉ូលិសពីរនាក់នៅខាងក្រៅបរិវេណការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានីសេអ៊ូលកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃអង្គារនេះ។

សារព័ត៌មានខាងលើបានរាយការណ៍ថា មន្ត្រីប៉ូលិសម្នាក់ត្រូវបានចាក់ចំ ពោះ និងម្នាក់ទៀតត្រូររបួសដៃ​ខាង​ឆ្វេង ហើយកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ។

បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា Park វ័យ៧៧ឆ្នាំបានវាយទៅលើអ្នកយាម បន្ទាប់ពីគាត់ត្រូវបានប្រាប់ឱ្យ​ដើរ​ឆ្លង​កាត់បរិវេណនោះឲ្យបានយ៉ាងឆាប់រហ័ស។ប៉ូលិសបានចាប់ខ្លួនបុរសនោះភ្លាមៗបន្ទាប់ពីកើតហេតុ។

មូលហេតុនៃការវាយប្រហារនេះមិនច្បាស់លាស់ទេ ហើយប៉ូលិសមិនអាចទាក់ទងបានភ្លាមៗដើម្បី​សុំការអត្ថា​ធិប្បាយបានទេ។ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដើម្បីកំណត់ពីមូល​ហេតុនៃ​បទល្មើថាតើគាត់មានប្រវត្តិមានជំងឺផ្លូវចិត្តឬអត់។ លោកបានបន្តថា៖ « ឧបទ្ទវហេតុនេះគឺធ្ងន់ធ្ងរ… ប៉ូលិស​គ្រោង​នឹងស្វែងរកដីកាចាប់ខ្លួនគាត់ដើម្បីស៊ើបអង្កេតឲ្យបានហ្មត់ចត់។ការចាក់សម្លាប់បានកើតឡើងនៅខាងក្រៅបរិវេណក្រសួងការពារជាតិ និងការិយាល័យប្រធានាធិបតី។ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុន ស៊ុកយុល បានផ្លាស់ប្តូរការិយាល័យប្រធានាធិបតី​ទៅទីតាំងបច្ចុ​ប្បន្នរបស់​ខ្លួននៅសង្កាត់ Yongsan កណ្តាលទីក្រុងសេអ៊ូល ពីផ្ទះខៀវដែលបានបម្រើការជាលំនៅដ្ឋាន​ប្រធានាធិបតីចន្លោះឆ្នាំ ១៩៤៨ និង២០២២ ៕

RELATED ARTICLES