សហរដ្ឋអាមេរិកបានច្រានចោលការអំពាវនាវរបស់ពិភពលោកសម្រាប់បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីនដោយលើកហេតុផលថាវាមិនមែនជា ចម្លើយត្រឹមត្រូវទេ។
អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃចន្ទ ដោយស្នើជំនួសឲ្យ ផ្អាកមនុស្សធម៌ដើម្បីអនុញ្ញាតឱ្យជំនួយបានចូលទៅដល់តំបន់ហ្គាហ្សា។បច្ចុប្បន្ននេះការផ្គត់ផ្គង់អាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យសម្រាប់អ្នកស្រុក២,២លាននាក់នៅហ្គាហ្សាមានកម្រិតទាបប្រកបដោយគ្រោះថ្នាក់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បដិសេធបទឈប់បាញ់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេតាន់ យ៉ាហ៊ូបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិន យល់ព្រមចំពោះបទឈប់បាញ់នោះទេ ខណៈដែលប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សា កាន់តែ ខ្លាំង។ លោកបាននិយាយខណៈដែលព្រះគម្ពីរចែងថាមានពេលវេលាសម្រាប់សន្តិភាពតែពេលនេះជាពេលវេលាសម្រាប់សង្គ្រាម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកយ៉ាហ៊ូបាននិយាយថា ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវ នាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស ចុះចាញ់នឹងអំពើភេរវកម្ម… ដូច្នេះវានឹងមិនកើតឡើងទេ។កងកម្លាំងការពារអ៊ីស្រាអែលមិនបានបញ្ចេញព័ត៌មានលម្អិតអំពីថាតើវារីកចម្រើនដល់កម្រិតណានោះទេ ប៉ុន្តែវាច្បាស់ណាស់ថាទាហានអ៊ីស្រាអែលបានបង្កើតទីតាំងបានយ៉ាងល្អ។
IDF បន្តវាយប្រហារនៅតំបន់ហ្គាហ្សា
កងកម្លាំងការពារអ៊ីស្រាអែលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការវាយលុករបស់ពួកគេនៅតំបន់ហ្គាហ្សា ដោយនិយាយថាគោលដៅប្រហែល៣០០ ត្រូវបានវាយប្រហារ ទាំងការវាយប្រហារតាមអាកាស និងការវាយ ប្រហារលើដី។IDF ក៏បាននិយាយផងដែរថាភេរវករហាម៉ាសជាច្រើនត្រូវបានសម្លាប់។

យោងតាមបុគ្គលិកម្នាក់នៅមន្ទីរពេទ្យ Al Aqsa Martyrs Hospital បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយយប់នៅកណ្តាលហ្គាហ្សា។ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលមិនទទួលបានជោគជ័យក្នុងការចូល ទៅក្នុងតំបន់ហ្គាហ្សាលើកលែងតែតំបន់មួយចំនួនហើយបានពណ៌នាអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាថាជាមហន្តរាយ៕