លោកYe Htut អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យប្រធានាធិបតីនៅក្នុងរដ្ឋាភិបាល ដែលគាំ ទ្រ ដោយយោធាពីមុនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនពីបទញុះញង់ប្រឆាំងទៅនឹងរបបបច្ចុប្បន្ន។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថាវរសេនីយ៍ឯកចូលនិវត្តន៍រូបនេះ ត្រូវបានឃុំខ្លួន កាលពីល្ងាចថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពីបទញុះញង់តាមមាត្រា 505(A) នៃក្រមព្រហ្មទណ្ឌ ពីបទសរ សេរ និងផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើ Facebook។ ការញុះញង់ត្រូវផ្ដន្ទាទោសដាក់ពន្ធនា គាររហូតដល់ បីឆ្នាំ។

លោកYe Htut កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ Insein ដ៏ល្បីឈ្មោះក្នុងទីក្រុងយុំាងហ្គូន។
បុរសអាយុវ័យ៦៤ឆ្នាំរូបនេះត្រូវបានចោទប្រកាន់បន្ទាប់ពីការបង្ហោះសារដែលរិះគន់ដោយប្រយោលដល់របបយោធា និងការដឹកនាំរបស់ខ្លួន ដែលជំរុញឱ្យមានការអំពាវនាវពីក្រុមគាំទ្ររបបយោធាឱ្យចាប់ខ្លួនគាត់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា មូលហេតុភ្លាមៗនៃការចាប់ខ្លួនគាត់គឺជាការអត្ថាធិប្បាយ Facebook របស់គាត់កាលពីប៉ុន្មានសប្តាហ៍មុន ដែលគាត់បានរៀបរាប់ពីឈ្មោះអតីតមេ ទំនាក់ទំនងរបស់គាត់ និងក្រុមហ៊ុនដែលគាត់ធ្វើការ។
ក្រុមគាំទ្ររបបយោធាបានចោទប្រកាន់លោក Ye Htut ពីការផ្តល់ព័ត៌មានដល់ក្រុមទ័ពព្រៃ និងបើកឱ្យមានការ ធ្វើឃាត៕