អនុប្រធានាធិបតីអាមេរិកស្រីកាមាឡា ហារីសបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមានផែនការ ឬចេតនា ក្នុងការបញ្ជូនកងទ័ពទៅអ៊ីស្រាអែល ឬតំបន់ហ្គាហ្សានោះទេ។
លោក ស្រីបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ សារព័ត៌មានCBS News ដែលបានចាក់ផ្សាយ កាល ពីថ្ងៃអាទិត្យថាយើងពិតជាគ្មានចេតនាឬយើងមានផែនការណាមួយក្នុងការបញ្ជូនកងទ័ពប្រយុទ្ធទៅកាន់អ៊ីស្រាអែល ឬតំបន់ហ្គាហ្សានោះទេ។

លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់នៃសង្គ្រាមនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងការបន្តលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
លោកស្រីបានបន្ថែមថាអង្គការភេរវករមួយក្រុម របស់ហាម៉ាសបានសម្លាប់យុវជនរាប់រយនាក់នៅឯការ ប្រគុំ តន្ត្រីមួយ។ តាមការប៉ាន់ប្រមាណភាគច្រើន យ៉ាងហោចណាស់មានជនជាតិអ៊ីស្រាអែលចំនួន១៤០០ នាក់បាន ស្លាប់។ អ៊ីស្រាអែលគ្មានជម្រើសណាក្រៅពី សិទ្ធិការពារខ្លួន។
មនុស្សជាង៩៥០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះក្នុងនោះមានជនជាតិប៉ាឡេស្ទីនចំនួន ៨០០៥ នាក់ ដែល ភាគច្រើនជាកុមារ និងស្ត្រី និងជាង១៥៣៨ នាក់ជាជនជាតិអ៊ីស្រាអែល។
អង់គ្លេស កំពុងដាក់សម្ពាធឱ្យមានបទឈប់បាញ់មនុស្សធម៌
ចក្រភពអង់គ្លេសកំពុងធ្វើការយ៉ាងទូលំទូលាយជាមួយប្រជាជនអេហ្ស៊ីប អ៊ីស្រាអែល និងអ្នកផ្សេងទៀត ដើម្បី ព្យាយាម ធ្វើអោយមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា ។នេះបើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេសស្រី James Cleverly បាននិយាយកាលពីថ្ងៃចន្ទ។លោកស្រីបាននិយាយថាអង់គ្លេសកំពុងខិតខំឲ្យមានការផ្អាកបាញ់គ្នាបណ្តោះអាសន្ន ដើម្បីឲ្យជំនួយមនុស្សធម៌ បានទៅដល់ប្រជាជនដែលត្រូវការវា។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Abu Dhabi កាលពី ថ្ងៃច័ន្ទ លោកស្រី បាននិយាយថា ជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា កំពុងធ្លាក់ចុះ ។ជំនួយរបស់ចក្រភពអង់គ្លេស ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាកំពុងជាប់គាំងខ្លាំងនៅ ក្នុងប្រទេស អេហ្ស៊ីប នៅពេលនេះ។
រថក្រោះអ៊ីស្រាអែលចូលដល់ផ្លូវធំក្នុងក្រុងហ្គាហ្សា

រថក្រោះអ៊ីស្រាអែលបានរុលចូលជ្រៅទៅក្នុងតំបន់ហ្គាហ្សាភាគខាងកើត ហើយបានទៅដល់ផ្លូវធំមួយក្នុងក្រុង ហ្គាហ្សាកាលពីថ្ងៃចន្ទ។ នេះបើយោងតាមសាក្សីបានប្រាប់សារព័ត៌មាន Anadolu។
សាក្សីម្នាក់បាននិយាយថា៖ «រថក្រោះអ៊ីស្រាអែលមួយចំនួន និងគ្រឿងឈូសឆាយមួយគ្រឿងបានរំកិល ចូល ទៅក្នុងតំបន់ហ្គាហ្សាភាគខាងកើត ហើយបានទៅដល់ផ្លូវប្រសព្វ Netzarim និងផ្លូវ Salah al-Din ក្នុងទីក្រុង ហ្គាហ្សា។
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានពង្រីកការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់ខ្លួន លើតំបន់ ហ្គាហ្សាស្ទ្រីប ដែលស្ថិតនៅក្រោមការវាយប្រហារតាមអាកាសមិនឈប់ឈរចាប់ តាំងពីការវាយលុកដ៏គួរ ឱ្យ ភ្ញាក់ផ្អើលដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា។
ទោះជាយ៉ាងណាក្តីក្រុមហាម៉ាស់និយាយថា រថក្រោះ និងគ្រឿងចក្ររបស់អ៊ីស្រាអែល ចាកចេញពីជាយក្រុង ហ្គាហ្សាបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាមានជាង៩ពាន់នាក់
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនមនុស្សស្លាប់ក្នុងអំឡុង ពេលការវាយប្រ ហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងជាង៩០០០នាក់។ជិតបីភាគបួន(៧៣%)នៃអ្នកស្លាប់បានកើតឡើងចំពោះប្រជាជនដែលងាយរងគ្រោះ រួមទាំងកុមារ ស្ត្រី និង មនុស្សចាស់ ។នេះបើយោងតាមរបាយការណ៍របស់ក្រសួង។ក្រសួងបានបន្ថែមថា មនុស្សជាង ២០០០០ នាក់បាន រងរបួស។ចំណែកឯភាគីអ៊ីស្រាអ៊ែលវិញក៏មានអ្នកស្លាប់ជាង១.៤០០នាក់និងរបួសជាច្រើននាក់ផងដែរ៕