លោក លី ខឺឈាង(Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិន បានទទួលមរណៈភាពក្នុងវ័យ៦៨ឆ្នាំដោយសារជំងឺគាំងបេះដូង។មរណភាពរបស់លោកបានកើតឡើងក្នុងរយៈពេលតិចជាងមួយឆ្នាំបន្ទាប់ពីការលាលែងពីតំណែងជាមេដឹកនាំកំពូលលំដាប់ថ្នាក់ទីពីររបស់ប្រទេស។

កាសែតចិន Global Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ខែតុលាថាលោក លោកលី ខឺឈាង បានទទួលមរណភាពកាលពីម៉ោង ០០និង១០នាទីឈានចូលថ្ងៃទី២៧ ខែតុលាដោយសារជំងឺគាំងបេះដូង បន្ទាប់ពីវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។
បុរសវ័យ៦៨ឆ្នាំរូបនេះធ្លាប់បានបម្រើការពីរអាណត្តិជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង ប៉ុន្តែការបញ្ចប់អាជីពរបស់គាត់គឺមានលក្ខណៈនយោបាយនៅពេលដែលលោកស៊ីទទួលបានអំណាចផ្ទាល់ខ្លួនកាន់តែច្រើនឡើងលើរដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ប្រទេសចិន។
មរណភាពរបស់លោកលីកំពុងត្រូវបានគេកាន់ទុក្ខយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិនដោយមានមនុស្សជាច្រើនសម្ដែងការតក់ស្លុត។ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិនបានបុរសម្នាក់បាននិយាយថា៖ «នេះគឺជារឿងមួយរំពេចពេក គាត់នៅក្មេងណាស់។ ម្នាក់ទៀតបាននិយាយថា ការស្លាប់របស់គាត់គឺដូចជាការបាត់បង់សសរផ្ទះរបស់យើង។
លោក លី កើតនៅក្នុងឆ្នាំ១៩៥៥ នៅក្នុងខេត្តAnhui និងបានក្លាយជាមនុស្សដ៏មានឥទ្ធិពលលំដាប់ទីពីរនៅក្នុងបក្សកុម្មុយនីស្តចិនរហូតដល់លោកចូលនិវត្តន៍កាលពីខែមីនាឆ្នាំ២០២២។
បើទោះគ្មានគ្រួសារជាអ្នកមានអំណាច ប៉ុន្តែលោកលី នៅតែអាចកាន់តំណែងធំៗនិងជានាយករដ្ឋមន្រ្តីចិនចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ៕