Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិ មន្ទីរបញ្ចកោណៈ អាមេរិកវាយប្រហារស៊ីរី​ ដើម្បី​ការពារខ្លួន និងបញ្ជូនទាហាន ៩០០ នាក់ទៅ​មជ្ឈិម​បូព៌ា

 មន្ទីរបញ្ចកោណៈ អាមេរិកវាយប្រហារស៊ីរី​ ដើម្បី​ការពារខ្លួន និងបញ្ជូនទាហាន ៩០០ នាក់ទៅ​មជ្ឈិម​បូព៌ា

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារ​តាមអាកាសជាច្រើនលើកទៅលើទីតាំងយោធាដែលមិនបានបញ្ជាក់ច្បាស់លាស់នៅក្នុងប្រទេសស៊ីរីដោយអះអាងថាប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងទីតាំងឈរជើងរបស់អាមេរិកដោយក្រុមប្រដាប់អាវុធដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយថា ការវាយប្រហារការពារខ្លួន ដែលបញ្ជាដោយលោកប្រ​ធានា​ធិបតីចូ បៃដិនបានវាយប្រហារទៅលើទីតាំងពីរនៅភាគខាងកើតប្រទេស​ស៊ីរីដែលប្រើប្រាស់ដោយ​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC)និងក្រុមពាក់ព័ន្ធ។

លោកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមបែបតូចចង្អៀតទាំងនេះ គឺមានបំណង​តែ​មួយគត់ដើម្បីការពារ បុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។លោកបន្ថែមថាបេសកកម្មនេះគឺ​ដាច់​ដោយឡែកពីគ្នាពីអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រមុខមន្ទីរបញ្ចកោណប្រកាសថាទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកជម្លោះប៉ុន្តែនឹងឆ្លើយតបទៅនឹង ការវាយប្រ​ហារដែលគាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកដោយប្តេជ្ញាថានឹងចាត់វិធានការចាំបាច់បន្ថែមទៀតដើម្បីការពារប្រជាជនរបស់ខ្លួន។

ទាហានអាមេរិករហូតដល់១០០០ នាក់បច្ចុប្បន្នត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ដោយកាន់កាប់តំបន់​ប្រេង​សំខាន់ៗ និងការឆ្លងកាត់ទន្លេ Euphratesដោយមានការគាំទ្រពីកងជីវពលដែលដឹក​នាំដោយជន​ជាតិ​ឃឺដ។ រដ្ឋាភិបាលក្រុងដាម៉ាសបានតវ៉ាម្តងហើយម្តងទៀតថា វត្តមានរបស់ពួកគេបំពានច្បាប់អន្តរជាតិ។

មន្ទីរបញ្ចកោណបញ្ជូនទាហាន ៩០០ នាក់ទៅមជ្ឈិមបូព៌ា

លោក Pat Ryder អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណកំពុងបញ្ជូនទាហាន៩០០ នាក់ទៅកាន់មជ្ឈិមបូព៌ា។

លោកRyderបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំអាចបញ្ជាក់បានថា ចាប់តាំងពីការប្រកាសជំហរដំបូងរបស់យើង ទាហានប្រហែល៩០០នាក់ត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ ឬកំពុងស្ថិតក្នុងដំណើរការដាក់ពង្រាយទៅ​កាន់តំ​បន់​បញ្ជាការកណ្តាលនៃការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការពង្រឹងបន្ថែមមិនមែនទៅប្រទេសអ៊ីស្រាអែលទេ ហើយមានបំណង​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ក្នុងតំបន់និងពង្រឹងសមត្ថភាពការពារកម្លាំងរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។

លោកបាននិយាយថា សហរដ្ឋអាមេរិកក៏គ្រោងនឹងផ្តល់ប្រព័ន្ធ Iron Domeរបស់សហរដ្ឋអាមេរិកចំនួនពីរ​ដែល​បច្ចុប្បន្ននៅក្នុងសារពើភ័ណ្ឌដល់អ៊ីស្រាអែលដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ពួកគេនិងការពារពលរដ្ឋពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត ៕

RELATED ARTICLES