Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល វាយឆ្មក់ចូលហ្គាហ្សា ខណៈពូទីន ព្រមានជម្លោះរាលដាលហួសតំបន់មជ្ឈឹមបូព័ា

អ៊ីស្រាអែល វាយឆ្មក់ចូលហ្គាហ្សា ខណៈពូទីន ព្រមានជម្លោះរាលដាលហួសតំបន់មជ្ឈឹមបូព័ា

កងទ័ពអ៊ីស្រាអែល បានអនុវត្តការ វាយឆ្មក់គោលដៅ ជាមួយនឹងរថក្រោះនៅ ភាគខាងជើង​ហ្គាហ្សាកាលពី​ថ្ងៃព្រហស្បតិ៍ មុនពេលដកខ្លួនចេញពីតំបន់ព័ទ្ធជុំវិញ។ នេះ បើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល។វីដេអូដែលចេញផ្សាយដោយIDF បានបង្ហាញរថក្រោះ និងរថពាសដែក រួម ទាំងគ្រឿងចក្រឈូសឆាយ ដែលកំពុងធ្វើ ដំណើរនៅលើផ្លូវក្បែររបងមួយ។ រថក្រោះ បានបាញ់កាំភ្លើងធំ ហើយការបំផ្លិចបំផ្លាញ មួយចំនួន អាចមើលឃើញនៅក្បែរនោះ។ IDFបាននិយាយថា ការវាយឆ្មក់នេះគឺជា ផ្នែកនៃការរៀបចំសម្រាប់​ដំណាក់​កាលបន្ទាប់ នៃការប្រយុទ្ធ។

ពូទីន ព្រមានជម្លោះអ៊ីស្រាអែល-ហ្គាហ្សា អាចរាលដាលហួសមជ្ឈិមបូព៌ា

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា ជម្លោះអាចរីករាល ដាលហួសពីតំបន់មជ្ឈិមបូព៌ា និងបាននិយាយ ថា វាជារឿងខុសឆ្គងដែលស្ត្រីស្លូតត្រង់ កុមារ និងមនុស្សចាស់នៅតំបន់ហ្គាហ្សា ត្រូវបាន ទទួលទោសចំពោះឧក្រិដ្ឋកម្មរបស់អ្នកដទៃ។

លោកពូទីន បាននិយាយនៅក្នុងកិច្ច-ប្រជុំជាមួយមេដឹកនាំសាសនារុស្ស៊ី ដែល មានជំនឿខុសៗគ្នាថា ភារកិច្ចចម្បងរបស់ យើងគឺបញ្ឈប់ការបង្ហូរឈាម និងអំពើហិង្សា បើមិនដូច្នេះទេ ការកើនឡើងបន្ថែមទៀត នៃវិបត្តិគឺពោរពេញដោយផលវិបាកដ៏គ្រោះថ្នាក់ និងបំផ្លិចបំផ្លាញបំផុតមិនត្រឹមតែសម្រាប់ តំបន់មជ្ឈិម​បូព៌ាប៉ុណ្ណោះទេ វាអាចហៀរ ចេញឆ្ងាយហួសពីព្រំដែននៃមជ្ឈឹមបូព៌ា។

មូលហេតុ២ ដែលអ៊ីស្រាអែល ពន្យារ ពេលវាយប្រហារតាមផ្លូវគោក

កាសែត កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធថា អ៊ីស្រាអែល បានយល់​ព្រមពន្យារពេលការលុកលុយតាម ផែនការរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា បន្ទាប់ពី សហរដ្ឋអាមេរិក បានស្នើ​សុំពេលវេលាដើម្បី ដាក់ពង្រាយការពារដែនអាកាសទៅកាន់ មូលដ្ឋានទ័ពរបស់ខ្លួននានាជុំវិញមជ្ឈិមបូព៌ា។

ទីក្រុងវ៉ាស៊ីនតោន បានបញ្ចុះបញ្ចូល ក្រុងហ្សេរុយសាឡឹមខាងលិច ឱ្យបញ្ឈប់ ប្រតិបត្តិការ ដែលបាន​គ្រោង​ទុករហូតដល់ ចុងសប្តាហ៍នេះ។ នេះបើយោងតាមមន្ត្រី អាមេរិក និងអ៊ីស្រាអែល ដែលមិនបញ្ចោញ ឈ្មោះ​បានប្រាប់កាសែត WSJ។ ទន្ទឹមនឹង នេះដែរ មន្ទីរបញ្ចោកាណ តាមសេចក្តីរាយ-ការណ៍បាននឹងកំពុង​រើបម្រាស់ ដើម្បីដាក់ ពង្រាយប្រព័ន្ធការពារដែនអាកាស ទៅកាន់ មូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់​រួម គុយវ៉ែត អ៊ីរ៉ាក់ ហ្ស៊កដានី និង ស៊ីរី។

មន្ត្រីអ៊ីស្រាអែលបានប្រាប់ WSJ ថា កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះលែង ចំណាប់ខ្មាំងដែល​នៅតែឃុំខ្លួន​ដោយក្រុម ហាម៉ាស់ ហើយការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សាក៏ជាកត្តាក្នុងការសម្រេច ចិត្តពន្យារ​ពេលការវាយប្រហារផងដែរ។

ការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក និងគ្រាប់រ៉ុក្កែតបានកំណត់គោល ដៅលើកងទ័ពអាមេរិក យ៉ាងហោចណាស់ ដប់ដងានៅក្នុងប្រទេសអ៊ីរ៉ាក់ និងបីដងនៅ ក្នុងប្រទេសស៊ីរី ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លង មកនេះ។ ទីបញ្ជាការកណ្តាលអាមេរិក 9ជណែទជឿំប ដំបូងឡើយបានរាយការណ៍ ថា មិនមានការខូចខាត ឬអ្នកស្លាប់ដោយ សារការវាយប្រហារនោះទេ។

UNSC បរាជ័យលើកទី២ បន្ទាប់ពី រុស្ស៊ី និងចិនបោះឆ្នោតវេតូ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ 9ណ្សូជប បានបរាជា័យជាថ្មីម្តងទៀត ក្នុងកិច្ចប្រឹងប្រែង​បញ្ចប់​ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ទោះបីជាមានវិបត្តិមនុស្សធម៌ កាន់តែជ្រៅនៅក្នុងតំបន់ហ្គាហ្សា របស់ ប៉ាឡេស្ទីនក៏ដោយ។

រុស្ស៊ីនិងចិន កាលពីថ្ងៃពុធ បានបោះ ឆ្នោតវេតូលើដំណោះស្រាយរបស់សហរដ្ឋ- អាមេរិក ដែលបានអំពាវ​នាវឱ្យមានបទឈប់ បាញ់មនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យតំបន់ សង្គ្រាមទទួលបានជំនួយមនុស្សធម៌ ការ ការពារជនស៊ីវិល និងការបញ្ឈប់ការបំពាក់ អាវុធដល់ក្រុមហាម៉ាស និងក្រុមប្រដាប់ អាវុធផ្សេងទៀតនៅ​ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

សមាជិកចំនួនដប់ ក្នុង១៥ បានបោះ ឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបោះឆ្នោត ប្រឆាំង ហើយប្រទេសប្រេស៊ីល និងម៉ូសំប៊ិក បានអនុបវាទ។

ណ្សូជ បានបរាជ័យម្តងរួចទៅហើយ នៅក្នុងសេចក្តីសម្រេចដែលព្រាងដោយ ប្រទេសប្រេស៊ីល ដែលបាន​ដាក់ចេញកាលពី ថ្ងៃទី១៨ ខែតុលា ត្រូវបានបោះឆ្នោតវេតូ ដោយសហរដ្ឋអាមេរិក ដែលបាននិយាយ ថា ខ្លួនមិនបានធ្វើគ្រប់គ្រាន់ដើម្បីសង្កត់ធ្ងន់ លើសិទ្ធិការពារខ្លួនឯង របស់អ៊ីស្រាអែល។ រុស្ស៊ី និងចក្រភពអង់​គ្លេសអនុបវាទ។

ចំពេលមានការជាប់គាំងនៃក្រុមប្រឹក្សា មហាសន្និបាតអង្គការសហប្រជាជាតិ ដែល មានសមាជិកចំនួន១៩៣ នឹងបោះឆ្នោត នៅថ្ងៃសុក្រទី២៧ លើសេចក្តីព្រាងដំណោះ ស្រាយដែលដាក់ចេញដោយរដ្ឋអារ៉ាប់ និង ប្រទេស​ផ្សេងទៀត ដែលអំពាវនាវឱ្យមាន បទឈប់បាញ់ជាបន្ទាន់ ៕

RELATED ARTICLES