Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិសម្ព័ន្ធមិត្តអាមេរិក ថ្កោលទោសកូរ៉េខាងជើង​ផ្គត់ផ្គង់​អាវុធឲ្យរុស្ស៊ី

សម្ព័ន្ធមិត្តអាមេរិក ថ្កោលទោសកូរ៉េខាងជើង​ផ្គត់ផ្គង់​អាវុធឲ្យរុស្ស៊ី

កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងដាច់អហង្ការទៅលើប្រទេសកូរ៉េខាងជើង​ដែលបានផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាជាច្រើនប្រភេទេ ដល់ប្រទេសរុស្ស៊ី។នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា។

ជុំវិញនឹងបញ្ហានេះប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងបានបដិសេធ របាយការណ៍ទីក្រុងវ៉ាស៊ីនតោននិងអ្នកស្រាវជ្រាវ​ដែលបានចោទថាមានការផ្ទេរសព្វាវុធពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដោយចង្អុលបង្ហាញថា មាននាវាផ្ទុកកុងតឺន័រដែលទំនងជាមានអាវុធនៅកំពង់ផែនៃប្រទេសទាំងពីរ។ខណៈពេលដែលវាមិនអាចបញ្ជាក់ខ្លឹមសារនៃការដឹកជញ្ជូននោះ របាយការណ៍បាននិយាយថា កុងតឺន័រពីកូរ៉េ​ខាង​ជើង​ត្រូវបានគេមើលឃើញថា បានបញ្ជូនទៅកន្លែងផ្ទុកគ្រាប់បែករុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន។សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបាននិយាយថា ការចែកចាយអាវុធ​បែបនេះ យើងបញ្ជាក់ថាត្រូវបានបញ្ចប់  ហើយវា នឹងបង្កើនចំនួនមនុស្សស្លាប់យ៉ាងច្រើននៃ​សង្គ្រាមឈ្លានពាន​របស់រុស្ស៊ី។

កូរ៉េខាងជើងកំពុងស្វែងរកជំនួយយោធាពីរុស្ស៊ីដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួនជាថ្នូរនឹងការគាំទ្រសព្វាវុធសម្រាប់ក្រុងម៉ូស្គូ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា យើងកំពុងតាមដានយ៉ាងដិតដល់ចំពោះសម្ភារៈទាំងឡាយ​ណាដែលរុស្ស៊ី​ផ្តល់ដល់កូរ៉េខាងជើងដើម្បីគាំទ្រដល់គោលដៅយោធារបស់ទីក្រុងព្យុងយ៉ាងដោយបន្ថែមថា ប្រតិបត្តិការអាវុធ​ណាមួយជាមួយកូរ៉េខាងជើងបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន ដែលទីក្រុងម៉ូស្គូខ្លួនឯងបានបោះឆ្នោតឱ្យ។ កូរ៉េខាងជើងនិងរុស្ស៊ីបានសន្យាកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធនៅពេលដែលមេដឹកនាំរបស់ពួកគេបានជួបគ្នាក្នុងខែកញ្ញានៅភាគខាងកើតរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួប​ជា​មួយ​មេ​ដឹក​នាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងខែនេះហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង​ដែល​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល ៕

RELATED ARTICLES