Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិ ក្រសួងការពារជាតិថៃ ប្តួរចិត្តឈប់ទិញនាវាមុជ ទឹកពីប្រទេសចិន

 ក្រសួងការពារជាតិថៃ ប្តួរចិត្តឈប់ទិញនាវាមុជ ទឹកពីប្រទេសចិន

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាននិយាយថា រដ្ឋាភិបាលថៃអាចនឹងទិញនាវាចម្បាំងជំនួសនាវាមុជទឹក​ពីប្រ​ទេសចិនបន្ទាប់ពីក្រុមហ៊ុនផលិតរបស់ចិនមិនអាចបញ្ចូលម៉ាស៊ីនអាល្លឺម៉ង់ដូចដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដើម។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធទី ២៥ ខែតុលា​ឆ្នាំ២០៣។

ប្រទេសថៃបានបង់ប្រាក់ចំនួន១៩៣,៧ លានដុល្លារ ដល់ប្រទេសចិនសម្រាប់ការទិញនាវាមុជទឹកYuan Class S26T មួយគ្រឿងក្នុងចំណោម៣ គ្រឿងជាមួយនឹងម៉ាស៊ីនម៉ាស៊ូតដែលផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រម​ព្រៀងនេះត្រូវបានពន្យារពេលនៅពេលដែលអាល្លឺម៉ង់ហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់យោធាចិន។

រដ្ឋាភិបាលមុនបានបញ្ចប់កិច្ចព្រមព្រៀងទិញនាវាមុជទឹកដំបូងគេក្នុងចំណោមនាវាមុជទឹកទាំងបីក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៣៧៣,៥៥ លានដុល្លារ។

ការបញ្ជាទិញសម្រាប់ពីរផ្សេងទៀតក្នុងតម្លៃ៦២២,៥៨លានដុល្លារអាមេរិកត្រូវបានអនុម័តដំបូងដោយគណៈកម្មាធិការសភាក្នុងឆ្នាំ២០២០។

ប្រទេសចិនបានស្នើសុំដាក់ម៉ាស៊ីនដែលផលិតដោយចិនជំនួសម៉ាស៊ីនអាល្លឺម៉ង់ដែលបាននិយាយនៅក្នុងកុងត្រាតែប្រទេសថៃមិនយល់ព្រម ។

រដ្ឋាភិបាលថៃថ្មីដែលបានស្បថចូលកាន់តំណែងកាលពីខែមុន បន្ទាប់ពីការបោះឆ្នោតសកលខែឧសភា បាន​និយាយថា ខ្លួនបានស្នើក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសេដ្ឋា ថាវីស៊ីន ទៅកាន់ទីក្រុង​ប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវកាលពីសប្តាហ៍មុនថា ខ្លួនចង់ទិញនាវាចម្បាំងជំនួស​នាវាមុជ​ទឹកវិញ។

រដ្ឋមន្ត្រីការពារជាតិលោក Sutin Klungsang បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃអង្គារខែតុលា ទី២៤ថាយើងបានស្នើទៅប្រទេសចិនហើយពួកគេកំពុងពិចារណាវា។

លោក Sutin បាននិយាយថានឹងមានការពិភាក្សាបន្ថែមទៀតអំពីផែនការថ្មីនៅខែក្រោយ។រដ្ឋមន្ត្រីការពារជាតិបាននិយាយកាលពីសប្តាហ៍មុនថា ការទិញនាវាមុជទឹកនឹងត្រូវបានទុក​ចោលសម្រាប់ពេល​នេះ ហើយបន្តឡើងវិញនៅពេលដែលប្រទេសដំណើរការរួចរាល់ ៕

RELATED ARTICLES