បន្ទាប់ពីអវត្តមានពីក្រសែភ្នែកមហាជនអស់រយៈពេលជាងពីរខែ ទីបំផុតលោក Li Shangfu ត្រូវបានដកចេញ ពីតំណែងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនភ្លាមៗកាលពីថ្ងៃអង្គារ ថ្ងៃទី ២៤ ខែតុលា។ ការបណ្តេញចេញនេះវាបញ្ចប់ការមន្ទិលជាច្រើនសប្តាហ៍នៃការរំពឹងទុកយ៉ាងខ្លាំងអំពីឋានៈរបស់លោក Li Shangfu ប៉ុន្តែបានចោទជាសំណួរថ្មីៗអំពីក្រុមដឹកនាំរបស់ប្រធានាធិបតី ស៊ីជីនពីង។ការបណ្តេញចេញនេះទុកអោយប្រទេសចិនដោយគ្មានរដ្ឋមន្ត្រីការពារជាតិខណៈដែលខ្លួនរៀបចំទទួលមន្ត្រីការពារជាតិបរទេសនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។

នេះជាការបណ្តេញចេញមន្ត្រីជាន់ខ្ពស់ទីពីរក្នុងរយៈពេលបីខែ។លោក Qin Gang ត្រូវបានបណ្តេញចេញពី តំណែងជារដ្ឋមន្ត្រីការបរទេសភ្លាមៗកាលពីខែកក្កដា បន្ទាប់ពីអវត្តមានដ៏អាថ៌កំបាំងស្រដៀងគ្នានេះ។មន្ត្រីទាំងពីរនាក់នេះគឺជាមេដឹកនាំដែលបម្រើការងារខ្លីបំផុតរបស់ប្រទេសចិននៅក្នុងវិស័យសំខាន់ទាំងនេះ។
តើមានហេតុផលអ្វីដែលរដ្ឋាភិបាលបណ្តេញលោក Li Shangfu ពីតំណែង?
យោងតាមលោកសាស្ត្រាចារ្យ Bo Zhiyue ដែលជាស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Bo Zhiyue China ក្រុមហ៊ុនប្រឹក្សាយោបល់ដែលផ្តល់សេវាកម្មដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងនាយកប្រតិបត្តិនៃសា ជីវកម្មព ហុជាតិសាសន៍ ព្រមទាំងជាអ្នកនិពន្ធអំពីនយោបាយឥស្សរជនរបស់ប្រទេស ចិនបានវិភាគទៅលើកត្តា ៗ សំខាន់ៗគឺ៖
១- ភាពស្មោះត្រង់ខាងនយោបាយគឺគ្មានការធានារ៉ាប់រងទេ
មិនមានភ័ស្តុតាងបញ្ជាក់ថាឧត្តមសេនីយ Li Shangfu ត្រូវបានដកចេញដោយសារតែភាពមិនស្មោះត្រង់ខាង នយោបាយនោះទេ។តាមពិតទៅលោកគឺជាឧត្តមសេនីយដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់ប្រធានាធិបតីដែលកើនឡើងយ៉ាងឆាប់រហ័ស។
គាត់បានមើលការខុសត្រូវលើការរចនា និងលទ្ធកម្មអាវុធ ហើយបានដឹកនាំចក្ខុវិស័យរបស់លោក ស៊ីជីនពីង ក្នុងការធ្វើទំនើបកម្មយោធា។លោកគឺជាអ្នកដឹកនាំជើងចាស់នៃកម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសចិន ដោយគ្រប់គ្រងបេសកកម្មអវកាសជាច្រើន។ កាលពីខែមីនា លោកបានជំនួសលោក Wei Fenghe ជាទីប្រឹក្សា រដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ។
ក្នុងនាមជាសាធារណជននៃយោធា លោកបានបង្ហាញភាពស្មោះត្រង់ផ្នែកនយោបាយចំពោះលោកស៊ី។ នៅក្នុង ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងម៉ូស្គូក្នុងខែមេសា។ លោកឧត្តមសេនីយ៍ Li ត្រូវបានគេរាយការណ៍ ថាបានហៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមេដឹកនាំ វិសាមញ្ញ ដែលបានធ្វើ “ការរួមចំណែកដ៏សំ ខាន់ក្នុងការលើកកម្ពស់សន្តិភាពពិភពលោកដោយពង្រឹងការប្តេជ្ញាចិត្តរបស់លោកស៊ី ចំពោះភាពជាដៃគូ “គ្មាន ដែនកំណត់” ជាមួយរុស្ស៊ី។
២-អំពើពុករលួយនៅក្នុងកងកម្លាំងរ៉ុក្កែត?
ភាពស្មោះត្រង់ខាងនយោបាយនោះមិនគ្រប់គ្រាន់ទេក្នុងការជួយសង្គ្រោះលោក Li Shangfu នៅពេលនេះ។ របាយការណ៍របស់រ៉យទ័រកាលពីខែកញ្ញាបាននិយាយថាលោកស្ថិតនៅក្រោមការស៊ើបអង្កេតអំពើពុករលួយលើការទិញឧបករណ៍យោធា។
ការធ្លាក់ចុះប្រជាប្រិយភាពរបស់ឧត្តមសេនីយ Li គឺទាក់ទងនឹងការរុះរើយោធាសំខាន់ៗថ្មីៗនេះ។ កាលពីថ្ងៃទី ៣១ ខែកក្កដា មន្ត្រីកងទ័ពរំដោះប្រជាជន (PLA) ពីរនាក់ដែលមិនមានប្រវត្តិខាងនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ត្រូវបានដំឡើងឋានៈជាឧត្តមសេនីយឯកដោយអគ្គមេបញ្ជាការលោកស៊ីជីនពីង ។
អ្នកស្នងតំណែងមុនរបស់លោក Li Shangfu គឺលោក Wei Fenghe ដែលជាអតីតមេបញ្ជាការកងកម្លាំង រ៉ុក្កែតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ក៏បានអវត្តមានក្នុងពិធីជប់លៀងរដ្ឋកាលពីថ្ងៃទី ២៨ ខែកញ្ញា ដើម្បីអបអរសាទរ ខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយជំរុញឱ្យមានការរំពឹងទុកថាលោកក៏ មានជាប់ ពាក់ព័ន្ធផងដែរ។ ក្នុងការស៊ើបអង្កេតអំពើពុករលួយ។
៣-លោកស៊ី ជីនភីង កំពុងមានបញ្ហាកាន់តែជ្រៅ
ការពិតដែលថាអ្នកជំនួសឧត្តមសេនីយ៍ Li មិនត្រូវបានជ្រើសរើសភ្លាមគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី បញ្ហាកាន់តែស៊ីជម្រៅដែលកំពុងប្រឈមមុខនឹងលោក ស៊ី ជីនពីងផ្ទុយពីលោក Qin Gangដែល ត្រូវបាន បណ្តេញចេញពីតំណែងកាលពីខែកក្កដា ត្រូវបានស្នងតំណែងដោយលោកWangYiជារដ្ឋមន្ត្រីការបរទេសថ្មី។
ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិននៅខែតុលាឆ្នាំ ២០២២លោក ស៊ី បានបង្រួបបង្រួមអំណាចដ៏ធំធេងរបស់ គាត់។ សមាជនេះមានភាពគួរឲ្យកត់សម្គាល់ ជាច្រើនរាប់ចាប់តាំងពីអាណត្តិទីបីមិនធ្លាប់មានរបស់លោក ស៊ីក្នុងនាមជាអគ្គលេខាធិការបក្ស និងការដកអតីតប្រធានាធិបតី ហ៊ូ ជីនតាវ Hu Jintao ចេញពីមហាសាល។
លោកស៊ីបានកម្ចាត់គូប្រជែងរបស់គាត់យ៉ាងមានប្រសិទ្ធភាពនៅក្នុងការិយាល័យនយោបាយ ដោយជុំវិញខ្លួន គាត់ជាមួយនឹងក្រុមអ្នកស្មោះត្រង់។ ប៉ុន្តែឥឡូវនេះ លោកកំពុងតែប្រឆាំងនឹងពួកគេមួយចំនួនដោយ សារការ ចោទប្រកាន់ពីអំពើពុករលួយ។ វាពិបាកខ្លាំងណាស់ក្នុងការស្វែងរកអ្នកដែលស្មោះត្រង់ និងស្អាតស្អំក្នុងជួរយោ ធា និងជាមន្ត្រីរាជការរបស់ចិន។
តើបេក្ខជនរូបណាស្នងតំណែងនេះ?
បេក្ខជនមួយចំនួនដែលមានសក្ដានុពលមួយចំនួនសម្រាប់ការជំនួសឧត្តមសេនីយ៍Li រួមមានឧត្តម សេនីយ៍ Zhang Youxia ដែលជាអនុប្រធានទីមួយនៃគណៈកម្មាការយោធាកណ្ដាល(CMC) ឧត្តមសេនីយ៍He Weidong អនុប្រធានទី២ នៃCMC និងឧត្តមសេនីយ៍Li Zhenli អគ្គលេខាធិការ ។
ជាក់ស្ដែងគ្មានពួកគេណាមួយទទួលបានការទុកចិត្តលើលោកស៊ី គ្រប់យ៉ាងក្នុងការតែងតាំងជារដ្ឋមន្រ្ដីការពារ ជាតិភ្លាមៗនៅពេលនេះទេ។បេក្ខជនពិតប្រាកដម្នាក់ប្រហែលជាត្រូវមកពីក្នុងជូរយោធា ដែលនឹងត្រូវមានភាព ស្មោះត្រង់ និងស្អាតស្អំ ពិតប្រាកដ យ៉ាងហោចណាស់ សម្រាប់បច្ចុប្ប្នន្ន៕