Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ចាប់ទូកដឹកជនជាតិកូរ៉េខាងជើង ៤នាក់ ប៉ុនប៉ងឆ្លងព្រំដែនសមុទ្រ

កូរ៉េខាងត្បូង ចាប់ទូកដឹកជនជាតិកូរ៉េខាងជើង ៤នាក់ ប៉ុនប៉ងឆ្លងព្រំដែនសមុទ្រ

ក្រុមមន្ត្រីបាននិយាយថាបុគ្គលមិនស្គាល់អត្តសញ្ញាណ បួននាក់មកពីប្រទេសកូរ៉េខាងជើងបានឆ្លងកាត់ព្រំដែន​សមុទ្រអន្តរកូរ៉េភាគខាងកើតដោយទូកឈើមួយគ្រឿងកាលពីព្រឹកថ្ងៃអង្គារក្នុងការប៉ុនប៉ងចូលមកប្រទេសកូរ៉េខាងត្បូង។

មន្ត្រីយោធានិងឆ្មាំឆ្នេរសមុទ្របានរកឃើញទូកប្រវែង៧,៥ ម៉ែត្រដែលដឹកជនជាតិកូរ៉េខាងជើងនៅក្នុងដែនទឹក​ភាគខាងកើតនៃកោះSokcho ចម្ងាយ១៥១ គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូលបន្ទាប់ពីអ្នក នេសាទកូរ៉េ​ខាងត្បូងបានរាយការណ៍ថាបានប្រទះឃើញទូក មិនធម្មតាមួយគ្រឿងកាលពីវេលាប្រហែលម៉ោង ៧និង១០​នាទីព្រឹកថ្ងៃអង្គារ។

ក្រុមនេះមានបុរសម្នាក់ និងស្ត្រីបីនាក់ ។នេះបើតាមមន្ត្រីឆ្មាំសមុទ្រ។ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណ​របស់ពួក​គេ​មិនត្រូវបានគេដឹងឡើយ។

មន្ត្រីយោធា រដ្ឋាភិបាល និងចារកម្ម ត្រូវបានគេរំពឹងថា នឹងធ្វើការស៊ើបអង្កេតរួមគ្នាក្នុងពេលឆាប់ៗនេះ ទៅលើ​ហេតុ​ផលពិតប្រាកដរបស់ពួកគេសម្រាប់ការឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។មន្ត្រីក្រសួងបង្រួបបង្រួមបានបដិសេធមិនបញ្ជាក់ថាតើពួកគេមានចេតនា ពិតប្រាកដក្នុងការបង្រួបបង្រួមទៅ​ភាគខាងត្បូងដោយកត់សម្គាល់ថាការស៊ើបអង្កេតកំពុងដំណើរការ។

វាជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2019 ដែលក្រុមជនជាតិកូរ៉េខាងជើងមួយក្រុមបានធ្វើការ​ប៉ុនប៉ងបង្វែរ​ទៅកូរ៉េខាងត្បូងតាមនាវាឆ្លងកាត់សមុទ្រខាងកើត។ នៅពេលនោះ កូរ៉េខាងត្បូងបានធ្វើមាតុភូមិនិវត្តន៍​ជនជាតិ​កូរ៉េខាងជើងទាំងពីរនាក់ ដែលបានសារភាពថាបានសម្លាប់សមាជិកនាវិករួម ត្រឡប់ទៅប្រទេសកំណើត​របស់​ពួកគេវិញ៕

RELATED ARTICLES