Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិមន្ទីរបញ្ចកោណ៖ ចិន នឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរ ជាង១០០០ នៅឆ្នាំ២០៣០

មន្ទីរបញ្ចកោណ៖ ចិន នឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរ ជាង១០០០ នៅឆ្នាំ២០៣០

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីយោធាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលាថាប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០ នៅក្នុងឃ្លាំង​អាវុធ​​របស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ជាង ១០០០នៅឆ្នាំ ២០៣០។នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

បើទោះជាមានការកើនឡើងនៃអាវុធនុយក្លេអ៊ែររបស់ចិនបែបនេះក៏ដោយ វានៅតែទាបជាងប្រទេសរុស្ស៊ី និង​សហរដ្ឋអាមេរិកដែលមាននាពេលបច្ចុប្បន្ននេះ។

សហរដ្ឋអាមេរិកមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ដែលក្នុងនោះក្បាលគ្រាប់នុយ​ក្លេអ៊ែរ​យុទ្ធសាស្ត្រប្រហែល ១៤១៩ ត្រូវបានដាក់ពង្រាយ។ រុស្ស៊ីមានអាវុធនុយក្លេអ៊ែរប្រហែល ១៥៥០គ្រាប់ត្រូវ​បានដាក់ពង្រាយហើយយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៤៤៨៩គ្រាប់។

នៅក្នុងរបាយការណ៍ទូលំទូលាយមួយ មន្ទីរបញ្ចកោណបាននិយាយថា ក្បាលគ្រាប់ជាង ៥០០ របស់ចិនគិត​ត្រឹមខែឧសភា ឆ្នាំ ២០២៣ គឺស្ថិតនៅលើកំណាត់ផ្លូវដ៏លឿនលើសពីការព្យាករណ៍។នៅក្នុងរបាយការណ៍ឆ្នាំ២០២១មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថាទីក្រុងប៉េកាំងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៤០០ប៉ុណ្ណោះ។

របាយការណ៍បានបន្ថែមថា កងទ័ពជើងទឹករបស់ចិនមាននាវា និងនាវាមុជទឹកជាង៣៧០គ្រឿង កើនឡើង​ពីចំនួន​​៣៤០ គ្រឿងដែលពួកគេមានកាលពីឆ្នាំមុន។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា យើងមើលឃើញ​ថា សាធារណៈរដ្ឋប្រជាមានិតចិនបន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្ម និងពង្រីកកងកម្លាំង​នុយក្លេ​អ៊ែររបស់ខ្លួន ៕

RELATED ARTICLES