កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ខែតុលា មន្ទីរបញ្ចកោណបាននិយាយថានាវាកងទ័ពជើងទឹកអាមេរិកដែលឈរជើងនៅសមុទ្រក្រហម បានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលត្រូវបានបាញ់ដោយក្រុមឧទ្ទាមហ៊ូធី(Huthi)ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន សំដៅមកលើប្រទេសអ៊ីស្រាអែល។ឮអ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយPat Ryder បានប្រាប់អ្នកយកព័ត៌មានថាមីស៊ីលវាយប្រហារដីចំនួនបី និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាតអាមេរិក។ លោកបានបន្ថែមថា ការវាយប្រហារនេះត្រូវបាន ចាប់ផ្តើមដោយកងកម្លាំងHuthiក្នុងប្រទេសយេម៉ែនដែលមានសក្តានុពលឆ្ពោះទៅរកគោលដៅក្នុងប្រទេសអ៊ីស្រាអែល។

លោកបាននិយាយថាមិនមានទាហានអាមេរិកស្លាប់និងរបួសទេ ហើយមីស៊ីលដែលស្ទាក់ចាប់ទំនងជាធ្លាក់ក្នុងទឹក មិនមែនលើដីទេ។យើងមិនអាចនិយាយបានច្បាស់ថា មីស៊ីលទាំងនេះកំពុងតម្រង់គោលដៅអ្វីនោះទេ ប៉ុន្តែវាត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ដោយឆ្ពោះទៅភាគខាងជើងតាមសមុទ្រក្រហម។លោកបានបន្តថាការឆ្លើយតបផ្នែកការពាររបស់យើងគឺជាការឆ្លើយតបមួយដែលយើងនឹងទទួលយកសម្រាប់ការគំរាមកំហែងស្រដៀងគ្នាណាមួយនៅក្នុងតំបន់។
នាវាពិឃាតUSS Carney កំពុងល្បាតនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃវត្តមានយោធាអាមេរិកដែលបានពង្រឹងយ៉ាងខ្លាំងតាមបទបញ្ជារបស់ប្រធានាធិបតី ដើម្បីរក្សាស្ថិរភាព បន្ទាប់ពីមានសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Ryder បាននិយាយថា កាំជ្រួចត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់កំពុងធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ៕