Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិតើពូទីន ប្រឈមមុខICC ដែរឬទេ បើមក ទស្សនកិច្ចនៅថៃ តាមការអញ្ជើញរបស់លោក សេដ្ឋា?

តើពូទីន ប្រឈមមុខICC ដែរឬទេ បើមក ទស្សនកិច្ចនៅថៃ តាមការអញ្ជើញរបស់លោក សេដ្ឋា?

ថ្លែងពីទីក្រុងប៉េកាំងកាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីលោកសេដ្ឋា ថាវីស៊ីន បានប្រាប់បណ្តាញសារព័ត៌មាន ថាលោកបានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចប្រទេសរបស់លោក ជាផ្លូវការនៅឆ្នាំក្រោយ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃពុធ ទី១៨ខែតុលាឆ្នាំ ២០២៣។

លោកសេដ្ឋានិងលោក ពូទីន បានជួបគ្នានៅខាងក្រៅវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ ប្រទេសចិនកាលពីយប់ថ្ងៃអង្គារ ហើយបានពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌។លោកបានមានប្រសាសន៍កាលពីថ្ងៃពុធថា៖ «ខ្ញុំបានអញ្ជើញគាត់ទៅលេងប្រទេសថៃនៅឆ្នាំក្រោយ។ប្រធា នាធិបតីពូទីនចូលចិត្តកោះភូកេត ខ្ញុំដឹងថាគាត់បានធ្វើដំណើរមកទីនេះញឹកញាប់។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាល បរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យលោកពូទីន ស្ថិតក្នុងភាពឯកោពីអន្តរជាតិដែលធ្វើឱ្យគាត់ មានសម្ព័ន្ធមិត្តតិចតួច។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ថា និរទេស កុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី។

ប្រទេសថៃ ដែលមិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈ ICC Rome បានជ្រើសរើសរក្សាកិច្ច សហប្រតិបត្តិការជាមួយ រុស្ស៊ី។

ក្នុងអំឡុងពេលជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃ ពាណិជ្ជកម្ម ទ្វេភាគី ដោយសារតែ ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ។

ប្រជាជនរុស្ស៊ីជាងមួយលាននាក់បានទៅលេងប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅឆ្នាំនេះ។ថ្មីៗនេះប្រទេសថៃបានធ្វើការផ្លាស់ប្តូរចំពោះការរៀបចំទិដ្ឋាការរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យជនជាតិរុស្សីចូលទស្សនាព្រះរាជាណាចក្ររហូតដល់បីខែ ដែលពីមុនបានត្រឹមតែ៣០ថ្ងៃ។

ប្រទេសថៃបានចូលរួមជាមួយចិននិងឥណ្ឌាក្នុងការអនុបវាទនៅក្នុងការបោះឆ្នោតមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដើម្បីថ្កោលទោសការបញ្ចូលផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនទៅជារបស់រុស្ស៊ី៕

RELATED ARTICLES