Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិឥណ្ឌា នឹងបញ្ជូនអវកាសយានិក ​ទៅឋានព្រះច័ន្ទ​នៅឆ្នាំ២០៤០

ឥណ្ឌា នឹងបញ្ជូនអវកាសយានិក ​ទៅឋានព្រះច័ន្ទ​នៅឆ្នាំ២០៤០

រដ្ឋាភិបាលបាននិយាយថាប្រទេសឥណ្ឌាមានបំណងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅឆ្នាំ២០៤០។គោលដៅអវកាសរបស់ប្រទេសឥណ្ឌាក៏រួមបញ្ចូលផែនការសម្រាប់ស្ថានីយអវកាសនៅឆ្នាំ២០៣៥ផងដែរ។នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ ម៉ូឌី បានប្រកាសពីមហិច្ឆតាទាំងនេះកាលពីថ្ងៃអង្គារ ហើយក៏បានស្នើឱ្យអ្នក​វិទ្យាសាស្ត្រធ្វើការលើបេសកកម្មទៅកាន់ភព Venus (គឺជាភពទីពីរពីព្រះអាទិត្យ។ វាជាភពថ្មដែលមានបរិយាកាសក្រាស់បំផុតនៃផ្ទាំងថ្មទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ )និង Mars(Mars គឺជា​ភពទីបួន និងជាភពផែនដីឆ្ងាយបំផុតពីព្រះអាទិត្យ។

កាលពីខែសីហាប្រទេសឥណ្ឌាបានក្លាយជាប្រទេសដំបូងគេដែលចុះចតយានអវកាសនៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីបេសកកម្មរុស្ស៊ីស្រដៀងគ្នានេះបរាជ័យ ហើយនៅក្នុងខែកញ្ញាឥណ្ឌាបាន​បាញ់​បង្ហោះរ៉ុក្កែតដើម្បីសិក្សាព្រះអាទិត្យថែមទៀត។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) ក៏កំពុងធ្វើការលើគម្រោង Gaganyaan ដែលមានគោលបំណងបញ្ជូន​ក្រុមមនុស្សទៅកាន់គន្លងដែលមានចម្ងាយ៤០០គីឡូម៉ែត្រហើយនាំពួកគេត្រឡប់ទៅចុះចតដោយសុវត្ថិភាពក្នុងដែនទឹកឥណ្ឌា។ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ទីភ្នាក់ងារអវកាសនឹងធ្វើការសាកល្បងដ៏សំខាន់មួយ​នៅក្នុងបេស​កកម្ម។

នេះនឹងបន្តដោយការហោះហើរសាកល្បងមួយទៀតដែលដឹកមនុស្សយន្តទៅកាន់ទីអវកាសមុនពេលបេសកកម្មមនុស្សចុងក្រោយនឹងកើតឡើងមុនដំណាច់ឆ្នាំ ២០២៤ ៕

RELATED ARTICLES