Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សាស្ទ្រីប​ខ្លាំងបំផុត ខណៈចំនួនអ្នកស្លាប់កើនជាង​១៦០០នាក់

អ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សាស្ទ្រីប​ខ្លាំងបំផុត ខណៈចំនួនអ្នកស្លាប់កើនជាង​១៦០០នាក់

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដណ្តើមយកមកវិញនូវការគ្រប់គ្រងព្រំដែនហ្គាហ្សាស្ទ្រីប​ដោយបានវាយលុកតំបន់ជុំវិញជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំ​នៃជម្លោះរបស់ខ្លួនជាមួយប៉ាឡេស្ទីន ទោះបីជាមានការគំរាមកំហែងពីក្រុមហាម៉ាសដើម្បីប្រហារជីវិត​ឈ្លើយសឹកម្នាក់រាល់ការបាញ់ប្រហារម្តងរបស់អ៊ីស្រាអែលក៏ដោយ។

អ៊ីស្រាអែលបានប្តេជ្ញាថានឹងធ្វើការសងសឹកដ៏ខ្លាំងក្លារបស់ខ្លួនចាប់តាំងពីខ្មាន់កាំភ្លើងរបស់ហាម៉ាសបានវាយលុកពេញទីក្រុងរបស់ខ្លួនដោយបន្សល់ទុកតាមដងផ្លូវពោរពេញដោយសាកសព រហូតក្លាយជាការវាយ​ប្រហារដ៏​សា​ហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អ៊ីស្រាអែលបានកោះហៅទាហានបម្រុង៣០ម៉ឺននាក់ និងឡោមព័ទ្ធ​តំបន់​ហ្គាហ្សាដែលមានប្រជាជនជាង២លាននាក់។

អ៊ីរ៉ង់ បដិសេធពាក់ព័ន្ធជាមួយក្រុមហាម៉ាស

 មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារបានបដិសេធការជាប់ពាក់ព័ន្ធ​របស់​អ៊ីរ៉ង់ណា​មួយនៅក្នុងការវាយប្រហារដ៏រន្ធត់កាលពីចុងសប្តាហ៍របស់ក្រុមហាម៉ាស​លើប្រទេសអ៊ីស្រាអែល​ទោះបីជាមានការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ។

លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាមួយថា អ្នកគាំទ្រនៃរបប Zionist (អ៊ីស្រាអែល) និងមនុស្ស​មួយចំនួន បានកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមក្នុងរយៈពេលពីរឬបីថ្ងៃ ថា អ៊ីរ៉ង់-អ៊ីស្លាមជាអ្នកនៅពី​ក្រោយ​សកម្មភាពនេះ។

សង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់៤ថ្ងៃស្លាប់ជាង១៦០០នាក់

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថាចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលបានកើនឡើងដល់ ៧៧០នាក់ហើយ។ក្រសួង​បាននិ​យាយ​ថាក្នុងចំណោមអ្នក ស្លាប់រួមមានកុមារ ១៤៣ នាក់ និងស្ត្រី ១២០នាក់ផងដែរ។ចំណែកឯអ្នករងរបួសបាន​កើន​ឡើងដល់ប្រហែល៤០០០ នាក់។

ចំណែកឯអ៊ីស្រាអែលវិញក៏មានអ្នកស្លាប់ចំនួនជាង៩០០នាក់ និងរបួសជាង២៦០០នាក់នៅក្នុង​ការប្រយុទ្ធគ្នា​រយៈ​ពេល៤ថ្ងៃ។ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ៕

RELATED ARTICLES