Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិថៃ បានបាញ់បង្ហោះផ្កាយរណប Theos-2 ដោយ​​ជោគជ័យ

ថៃ បានបាញ់បង្ហោះផ្កាយរណប Theos-2 ដោយ​​ជោគជ័យ

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) បាននិយាយថា ផ្កាយរណបគន្លងផែនដី​ទាបរបស់ប្រទេសថៃ ឈ្មោះ Theos-2 ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីវេលាម៉ោង ៨និង៣៦ព្រឹក​ថ្ងៃចន្ទ ពីមជ្ឈមណ្ឌលអវកាស Guiana ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation។តាមពិតទៅផ្កាយរណបនេះគ្រោងនឹងបាញ់បង្ហោះតាំងពីថ្ងៃសៅរ៍ ទី៧ខែតុលា ប៉ុន្តែត្រូវបានលុបចោលត្រឹមតែ ១៤វិនាទីប៉ុណ្ណោះក្នុងការរាប់ថយក្រោយ ដោយសារបញ្ហាបច្ចេកទេស។មជ្ឈមណ្ឌលអវកាសមានទីតាំង​នៅ​French Guiana ក្នុងអាមេរិកខាងត្បូង។

ក្រុមហ៊ុនបារាំង Arianespace ត្រូវបានគេរាយការណ៍ថា បានរកឃើញបញ្ហាជាមួយនឹងគ្រាប់រ៉ុក្កែត Vega Flight VV23 ដែលបេសកកម្មរបស់គាត់គឺដើម្បីដឹកផ្កាយរណបថៃ រួមជាមួយផ្កាយរណបផ្សេងទៀតចំនួន ១០ ទៅកាន់លំហ។

GISTDA បាននិយាយថា ការបាញ់បង្ហោះនេះត្រូវបានកំណត់ពេលឡើងវិញសម្រាប់ថ្ងៃច័ន្ទ ហើយបាន​ផ្សាយ​បន្តផ្ទាល់ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងផ្កាយរណបនៅក្នុងស្រុក Sriracha ខេត្តឈុនបុរី (Chonburi )។ផ្កាយរណបអង្កេតផែនដី Theos-2 ត្រូវបានបង្កើតឡើងដោយ GISTDA និង Airbus សម្រាប់ថតរូប​ភាពពី​លំហ ដោយបន្តបេសកកម្មរបស់ Theos-1 ដែលត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ២០០៨។

GISTDA បាននិយាយថា ការប្រាស្រ័យទាក់ទងជាមួយផ្កាយរណបនឹងត្រូវបាន​បង្កើតឡើងក្នុងរយៈពេលពីរ​បីថ្ងៃដែលនឹងជួយសម្រួលកម្ពស់របស់វាដល់ ៦៥០គីឡូម៉ែត្រ មុនពេល Theos-2 អាចចូលទៅក្នុងគន្លង​ដែល​បានគ្រោងទុក។

GISTDA បានបន្ថែមថា Theos-2 អាចថតរូបភាពដែលមានកម្រិតច្បាស់ខ្ពស់រហូតដល់ទំហំ៥០ សង់ទីម៉ែត្រ និងស្កេនរូបភាពបានប្រហែល៧៤០០០ គីឡូម៉ែត្រការ៉េក្នុងមួយថ្ងៃ៕

RELATED ARTICLES