រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុងវេទិកាមួយនៅទីបេកាលពីថ្ងៃព្រហស្បតិ៍ ទី៥ខែតុលាថាប្រជាជាតិក្នុងតំបន់ត្រូវតែគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក ។ការថ្លែងរបស់លោកបែបនេះ ស្របពេលមានភាពតានតឹងជាមួយឥណ្ឌាជុំវិញជម្លោះនៅព្រំដែនភាគខាងកើតភ្នំហិម៉ាល័យដែលនៅមិនឆ្ងាយពីទីបេ។

នៅឯវេទិកានៅទីក្រុង Nyingchi ចម្ងាយ ១៦០ គីឡូម៉ែត្រពី រដ្ឋArunachal Pradesh របស់ប្រទេសឥណ្ឌាដែលចិនអះអាងថាជាផ្នែកមួយនៃទីបេថាយើងត្រូវប្រកាន់ខ្ជាប់នូវការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ រួមគ្នារក្សាឯកភាពក្នុងតំបន់ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ក្រសួងការបរទេសឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដើម្បីសុំការអត្ថាធិប្បាយបានទេ។
ទំនាក់ទំនងរវាងចិន និងឥណ្ឌាបានឡើងកម្តៅខ្លាំងក្នុងឆ្នាំ ២០២០បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលទាហានឥណ្ឌា ២០ នាក់ និងចិន ៤ នាក់ត្រូវបានសម្លាប់។ នៅឆ្នាំនេះ ប្រទេសចិនបានខឹងឥណ្ឌានៅពេលដែលខ្លួនបានចេញផ្សាយផែនទីដែលបង្ហាញពីរដ្ឋ Arunachal Pradesh របស់ឥណ្ឌានៅភាគខាងកើតហិម៉ាល័យជាផ្នែកមួយនៃភាគខាងត្បូងទីបេ។
ទីបេ ដែលទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានរំដោះដោយសន្តិវិធីនៅឆ្នាំ១៩៥១បន្ទាប់ពីបានបញ្ជូនកងទ័ពចិនចូលទៅក្នុងតំបន់នោះបានទាញក្តីកង្វល់របស់អន្តរជាតិជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដោយសារតែការពិនិត្យមើលជាសាធារណៈនូវកំណត់ត្រាសិទ្ធិរបស់ប្រទេសចិនដែលនឹងធ្វើឡើងនៅដើមឆ្នាំ ២០២៤គឺជាផ្នែកនៃដំណើរការពិនិត្យនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ៕