កាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែតុលា ឆ្នាំ២០២៣ អតីតអគ្គស្នងការនគរបាលជាតិលោក Sereepisuth Temeeyaves បានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ចោទប្រកាន់ នាយករដ្ឋមន្ត្រី លោកសេដ្ឋា ថាវីស៊ីន និងអគ្គស្នងការនគរបាលជាតិ ពីបទតែងតាំងលោក Torsak Sukvimol ជាស្នងការថ្មីដោយខុសច្បាប់។

លោក Sereepisuth មេដឹកនាំគណបក្ស Seri Ruam Thai ដែលជាគណបក្សមួយក្នុង ចំណោមគណបក្ស ទាំង១១ ក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ត្រូវបានអមដំណើរដោយមេធាវីលោក Ananchai Chaidet ដែលបានប្តេជ្ញាមុននេះថានឹងមាន ការភ្ញាក់ផ្អើលដ៏អស្ចារ្យនៅថ្ងៃទី៥ខែតុលា។នៅក្នុងញត្តិនេលោកបានចោទប្រកាន់លោកនាយករដ្ឋមន្រី្ត អតីតប្រធានស្នងការនគរបាល និងសមាជិក ១០នាក់ទៀត ពីបទតែងតាំងលោកTorsak Sukvimol ដោយខុសច្បាប់ ដោយមិនប្រកាន់គោលការណ៍ អតីតភាពការងារក្រោមច្បាប់នគរបាល។
មានបេក្ខភាពចំនួនបួននាក់នៅក្នុងដំណើរការជ្រើសរើសកាលពីថ្ងៃទី ២៧ ខែកញ្ញា។លោក Torsak ស្ថិតនៅចំ ណាត់ថ្នាក់លេខ ៤ ក្នុងចំណោមបេក្ខជនទាំងបួន។ បីនាក់ផ្សេងទៀតរួមមានៈលោកឧត្តមសេនីយRoy ingkapairote អតីតភាពចាស់ជាងគេ ឧត្តមសេនីយទីពីរគឺលោក Surachate Hakparn និងទី៣គឺឧត្ដមសេ នីយ៍Kirat Phanphet ។
ទោះយ៉ាងណាក្តីលោក Torsak ត្រូវបានជ្រើសរើសសម្រាប់ការងារប៉ូលីសកំពូលរបស់ជាតិ បើទោះបីជាអតីត ភាពការងារចុងក្រោយគេក៏ដោយ។
ញត្តិនោះបានបន្តថា បើទោះជាលោក សេដ្ឋា មិនបានចូលរយមបោះឆ្នោតក៏ដោយ ក៏លោកនៅតែទទួលខុស ត្រូវដែរ ខណៈដែលលោកជាអ្នកតែងតាំងលោកTorsak ។មេធាវីបាននិយាយថាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបានហៅគាត់តាមទូរស័ព្ទហើយសុំកុំឱ្យគាត់បន្តរឿងក្តីនេះ។ ទោះជាយ៉ាងណា លោក Ananchai បាននិយាយថា ក្នុងនាមជាមេធាវី លោកប្ដេជ្ញាថានឹងបន្តសំណុំរឿងនេះ ហើយបង្ហាញការពិត។

លោក Ananchai បានទទួលស្គាល់ថា Surachate មិនដែលតែងតាំងគាត់ជាមេធាវីរបស់គាត់ទេ ប៉ុន្តែបាននិ យាយថាគាត់និងស្នងការរងនគរបាលនៅតែមានទំនាក់ទំនងល្អជាមួយគ្នា។ លោកថា លោកនៅតែតំណាង ឲ្យមន្ត្រី៨នាក់ផ្សេងទៀត។
លោកមេធាវីក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថាលោកត្រូវបានលោកឧត្តមសេនីយ៍ Surachat បង់ប្រាក់ឲ្យចំនួន ១០ លានបាត។ មេធាវីបានបន្ថែមថា៖ សូម្បីតែមន្ត្រីទាំង ៨ នាក់ក៏ខ្ញុំមិនបានទទួលប្រាក់ មួយបាតពីពួកគេដែរ៕