Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិសកម្មជនសិទ្ធិមនុស្ស ចោទប្រកាន់ក្រុមហ៊ុន​រដ្ឋឥណ្ឌូណេ​​ស៊ី​ លក់អាវុធឲ្យមីយ៉ាន់ម៉ា

សកម្មជនសិទ្ធិមនុស្ស ចោទប្រកាន់ក្រុមហ៊ុន​រដ្ឋឥណ្ឌូណេ​​ស៊ី​ លក់អាវុធឲ្យមីយ៉ាន់ម៉ា

កាលពីថ្ងៃអង្គារទី ៣ ខែតុលាក្រុមសិទ្ធិមនុស្ស បានជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីស៊ើបអង្កេតការទៅលើករណី​សង្ស័យថាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបានលក់អាវុធទៅឲ្យប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលរដ្ឋាភិបាលប្រទេសនេះបាននិងកំពុងព្យាយាមលើកកម្ពស់ការផ្សះផ្សាចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដែលបង្កឱ្យមាន​ជម្លោះ​រីករាលដាល។

ក្រុមសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទដោយចោទប្រកាន់ក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋចំនួនបីបានលក់ឧបករណ៍យោធាទៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារ ។នេះបើយោងតាមលោក Feri Amsari ទីប្រឹក្សាច្បាប់ដល់សកម្មជនទាំងនោះ។ក្រុមដែលដាក់ពាក្យបណ្តឹងនោះរួមមានអង្គការមីយ៉ាន់ម៉ាចំនួនពីរ គឺអង្គការសិទ្ធិមនុស្ស Chin និងគម្រោងគណ​នេយ្យភាពមីយ៉ាន់ម៉ា និងលោក Marzuki Darusman អតីតអគ្គមេធាវីឥណ្ឌូណេស៊ី និងជាអ្នកតស៊ូមតិ​សិទ្ធិ​មនុស្ស។

ពួកគេចោទប្រកាន់ថា ក្រុមហ៊ុនផលិតអាវុធរដ្ឋឥណ្ឌូណេស៊ី PT Pindad ក្រុមហ៊ុនផលិតនាវារដ្ឋ PT PAL និង​ក្រុមហ៊ុនអាកាសចរណ៍ PT Dirgantara Indonesia បានផ្គត់ផ្គង់ឧបករណ៍ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈ​ក្រុមហ៊ុនមីយ៉ាន់ម៉ាមួយឈ្មោះថា True North ដែលពួកគេបាននិយាយថាជាកម្មសិទ្ធិរបស់​កូនប្រុសរបស់រដ្ឋ​មន្ត្រី​នៅក្នុង រដ្ឋាភិបាលយោធា។

PT Pindad និង PT PAL មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ នាយកក្រុមហ៊ុន PT Pindad បានប្រាប់សារព័ត៌មានមុននេះថា ខ្លួនមិនបានលក់ផលិតផលទៅប្រទេសមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។PT Dirgantara Indonesia បាននិយាយថា ខ្លួនមិនដែលមានកិច្ចសន្យាជាមួយមីយ៉ាន់ម៉ា ឬភាគីទីបី​ដែលពាក់ព័ន្ធនោះទេ។

សកម្មជនបាននិយាយថាមីយ៉ាន់ម៉ាបានទិញរបស់របរផ្សេងៗពីក្រុមហ៊ុន រួមទាំងកាំភ្លើងខ្លី កាំភ្លើងវែង និងរថ​យន្ត​ប្រយុទ្ធ។

ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីបាននឹងកំពុងព្យាយាមជាមួយនឹងសញ្ញាមួយ​ចំនួននៃភាពជោគជ័យក្នុងការចូលរួមជាមួយទាំងយោធា និងក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ា​ក្នុងក្តីសង្ឃឹមនៃការ​សម្របសម្រួលកិច្ចចរចា ៕

RELATED ARTICLES