Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិរបាយការណ៍៖អាមេរិក នឹងបញ្ជូនមីស៊ីលផ្លោង​បំពាក់​​គ្រាប់បែក​ចង្កោមទៅអ៊ុយក្រែន

របាយការណ៍៖អាមេរិក នឹងបញ្ជូនមីស៊ីលផ្លោង​បំពាក់​​គ្រាប់បែក​ចង្កោមទៅអ៊ុយក្រែន

យោងតាមរបាយការណ៍របស់ Bloomberg ចេញផ្សាយកាលពីថ្ងៃអង្គារទី ០៣ ខែតតុលាឆ្នាំ ២០២៣ បានឱ្យដឹង​ថាយោធាសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនដើម្បីបញ្ជូនមីស៊ីលផ្លោងយុទ្ធសាស្ត្របំពាក់ដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែននៅពេលដែលបានអនុម័តដោយប្រធានាធិបតីចូបៃដិន។នៅក្នុងបទសម្ភាសន៍មួយជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតលោក Doug Bush បាននិយាយថាសហរដ្ឋអា​មេរិក ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ភាពជាយថាហេតុ​នេះមួយរយៈពេលដោយបន្ថែមថា​អាមេរិកបាន​ត្រៀម​ខ្លួន​ជាស្រេចដើម្បីដំណើរការយ៉ាងឆាប់រហ័ស ។

ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលផ្តល់ឱ្យមេបញ្ជា​ការប្រតិ​បត្តិការនូវកម្លាំងបាញ់ភ្លាមៗដើម្បីឈ្នះការប្រយុទ្ធដ៏ជ្រៅ។ នេះបើយោងតាមក្រុមហ៊ុនផលិតរបស់ខ្លួន Lockheed Martin ។

មីស៊ីល ATACMS ត្រូវបានគេដាក់ពង្រាយជាលើកដំបូងក្នុងប្រតិបត្តិការយោធាអាមេរិកប្រឆាំងនឹងអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩១។ មីស៊ីលនេះអាចបាញ់បានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ទាំងនេះនឹងផ្តល់ឱ្យអ៊ុយក្រែន​នូវអត្ថប្រ​យោជន៍​ក្នុងការវាយលុកគោលដៅរបស់រុស្ស៊ីនៅពីក្រោយជួរមុខ៕

RELATED ARTICLES