Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអង់គ្លេស បោះទុន៤ពាន់លានដុល្លារ ក្នុងគម្រោង នាវាមុជទឹក AUKUS ដើរដោយថាមពលនុយ ក្លេអ៊ែរ

អង់គ្លេស បោះទុន៤ពាន់លានដុល្លារ ក្នុងគម្រោង នាវាមុជទឹក AUKUS ដើរដោយថាមពលនុយ ក្លេអ៊ែរ

ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ៤,៨ពាន់លានដុល្លារអាមេរិកដើម្បីផ្តល់ហិរញ្ញប្បទានដល់ គម្រោងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរវាយប្រហារជំនាន់បន្ទាប់ SSN-AUKUS។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលប្រាប់សារព័ត៌មានAFP។

កិច្ចព្រមព្រៀងដែលមានក្រុមហ៊ុនអង់គ្លេស BAE Systems Rolls-Royce និង Babcock គឺជាផ្នែកមួយនៃ សម្ព័ន្ធមិត្តយោធា AUKUS ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់នឹងប្រទេស ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយនៅក្នុងសន្និសិទប្រចាំ ឆ្នាំរបស់គណបក្ស អភិរក្សនៅទីក្រុងManchesterកាលពីថ្ងៃអាទិត្យថានាវាមុជទឹកនឹងផ្តល់អំណាចដល់កងទ័ពជើងទឹក Royalដើម្បីរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់យើងនៅក្រោមសមុទ្រ។

មេដឹកនាំAUKUSបានបង្ហាញគម្រោងនាវាមុជទឹករួមគ្នាកាលពីខែមីនាកន្លង ទៅក្នុងកិច្ចព្រមព្រៀងមួយ ដែល នឹងឃើញប្រទេសអូស្ត្រាលីជំនួសនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតរបស់ខ្លួនជាមួយនឹងនាវាដែលដើរដោយថាមពលនុយក្លេអ៊ែរដែលមានការបំបាំងកាយ និងវាយប្រហារបានឆ្ងាយជាង។

ក្រោមផែនការនេះពាក់ព័ន្ធនឹងអូស្ត្រាលីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក ហើយ បន្ទាប់មកបង្កើតគំរូថ្មីជាមួយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស។

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសរសើរថាវាជា កិច្ចព្រមព្រៀងការពារពហុភាគីដ៏សំខាន់បំផុត សម្រាប់ជំនាន់ថ្មី ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ BAE Systems បាននិយាយថា នាពេលអនាគត SSN-AUKUS នឹងក្លាយជានាវាមុជទឹកដ៏ធំបំផុត ដែលមានថាមពល និងទំនើបបំផុតដែលផ្គត់ផ្គង់ដល់កងនាវាចរ។ក្រុមហ៊ុនផលិតឧបករណ៍យោធាអង់គ្លេសបាននិយាយថា ការវិនិយោគនេះនឹងគ្រប ដណ្តប់ការងារអភិវឌ្ឍន៍ រហូតដល់ឆ្នាំ ២០២៨និងការជ្រើសរើសមនុស្សជាង៥០០០នាក់នៅឯទីតាំង Barrow-in-Furness ភាគខាងជើងនៃប្រទេសអង់គ្លេស។គំរូដំបូងនៃនាវាមុជទឹកនេះនឹងត្រូវបញ្ជូននៅចុងទសវត្សរ៍ឆ្នាំ២០៣០។នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ ពិបាកនឹងរកឃើញ អាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងអាចផ្ទុក កាំជ្រួចនាវាទំនើបៗ៕

RELATED ARTICLES