Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិលោក Josep Borrell ៖រដ្ឋមន្ត្រីសហភាពអឺរ៉ុប​ជួប​ប្រជុំគ្នាបង្ហាញការគាំទ្រអ៊ុយក្រែន ក្រោយ​អាមេរិក​​ផ្តាច់ជំនួយ

លោក Josep Borrell ៖រដ្ឋមន្ត្រីសហភាពអឺរ៉ុប​ជួប​ប្រជុំគ្នាបង្ហាញការគាំទ្រអ៊ុយក្រែន ក្រោយ​អាមេរិក​​ផ្តាច់ជំនួយ

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានបើកកិច្ចប្រជុំលើកដំបូងមិនធ្លាប់មានរបស់ពួកគេនៅខាងក្រៅប្លុកក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទដែលជាការបង្ហាញការគាំទ្រសម្រាប់ប្រទេសនេះបន្ទាប់ពីបេក្ខជនគាំទ្ររុស្ស៊ីបានឈ្នះការបោះឆ្នោតនៅប្រទេសស្លូវ៉ាគីហើយសភាសហរដ្ឋអាមេរិកបានលុបចោលការផ្តល់មូលនិធិសម្រាប់ទីក្រុងគៀវពីវិក័យប័ត្រចំណាយរបស់ខ្លួន។

លោក Borrell បាននិយាយថា យើងកំពុងរៀបចំកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃរដ្ឋមន្ត្រីការបរទេស​សហភាពអឺរ៉ុប​នៅ​ទី​នេះ​ក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសបេក្ខជននិងអនាគតសមាជិកនៃសហភាពអឺរ៉ុប។ យើងនៅទី​នេះដើម្បីបង្ហាញពីសាមគ្គីភាព និងការគាំទ្ររបស់យើងចំពោះប្រជាជនអ៊ុយក្រែន។

រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានបញ្ជូនមន្ត្រីទៅកិច្ចប្រជុំដ៏សំខាន់មួយនៅទីក្រុងគៀវ កាលពីថ្ងៃចន្ទ។នេះបើយោងតាមមន្ត្រីសហភាពអឺរ៉ុបបានប្រាប់ CNN ។

ទោះយ៉ាងណាក៏ដោយ មានតែប្រទេសចំនួន ២៣ ប៉ុណ្ណោះដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ។ ប្រទេសចំនួនបួនបានបញ្ជូនមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជំនួសវិញ។

សហភាពអឺរ៉ុបនឹងគាំទ្រអ៊ុយក្រែន ទោះគ្មានសហរដ្ឋអាមេរិក

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពី​ថ្ងៃអា​ទិត្យ​ថា ប្លុកនេះនឹងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់​ផ្អាកផ្តល់មូលនិធិយោធាកាលពីល្ងាចថ្ងៃសៅរ៍ដែលបានលុបចោលជំនួយដល់អ៊ុយក្រែន។នេះបើតាមអ្នកការទូតកំពូលរបស់ប្លុកអឺរ៉ុបលោក Josep Borrell បានប្រាប់អ្នកសារព័ត៌មានក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវកាលពីថ្ងៃអាទិត្យ។

លោកបានបន្ថែមថាទីក្រុងប្រ៊ុចសែលគ្រោងនឹងបន្តនិងបង្កើនជំនួយយោធារបស់ខ្លួនបន្ថែមទៀតដល់កងកម្លាំងអ៊ុយក្រែន។

មន្ត្រីរូបនេះបានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួអំពីប្រតិកម្មរបស់សហភាពអឺរ៉ុបចំពោះសភាអាមេរិកដែលដកជំនួយយោធាសម្រាប់ក្រុងគៀវពីវិក័យប័ត្រចំណាយរយៈពេលខ្លីថា យើងមិនបានរង់​ចាំការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិកដែលត្រូវធ្វើឡើងដើម្បីបង្កើនសំណើរ​បស់យើងដើម្បី​គាំទ្រអ៊ុយក្រែន​ទេ។ ទីក្រុងព្រុចសែលនៅតែសោកស្តាយចំពោះការសម្រេចចិត្តរបស់សមាជិកសភាអាមេរិក យ៉ាងជ្រាលជ្រៅ ដែលមិនដាក់បញ្ចូលជំនួយយោធាសម្រាប់ទីក្រុងគៀវនៅក្នុងច្បាប់ចំណាយរបស់ខ្លួន។លោក Borrell បាន​ទទួល​ស្គាល់ដោយបង្ហាញក្តីសង្ឃឹមរបស់គាត់ថា នេះនឹងមិនមែនជាការសម្រេចចិត្តច្បាស់លាស់ទេ​ហើយ​អ៊ុយក្រែន​នឹងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។

មុននេះ គណៈកម្មការសហភាពអឺរ៉ុបបានស្នើបង្កើតមូលនិធិសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥២,៨ពាន់លាន​ដុល្លារ។

អ្នកការទូតកំពូលរបស់ប្លុកបានកត់សម្គាល់ដោយបន្ថែមថាខ្ញុំក៏បានស្នើឱ្យបង្កើតមូលនិធិស្រដៀងគ្នាចំនួន ២១,១៣​ពាន់លានដុល្លារនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីសីហា។លោកបានកត់សម្គាល់ថាជំនួយយោធាសរុបពីទីក្រុងព្រុចសែល និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប​ដល់​អ៊ុយក្រែន​​មានចំនួន ២៦,៤ពាន់លានដុល្លារខណៈជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌កើនឡើង​ដល់៨៩,៨ ពាន់លានដុល្លារ ៕

RELATED ARTICLES