Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិNASA នាំយកគំរូអាចម៍ផ្កាយមកផែនដី ក្រោយ ចំណាយពេល ៧ឆ្នាំ

NASA នាំយកគំរូអាចម៍ផ្កាយមកផែនដី ក្រោយ ចំណាយពេល ៧ឆ្នាំ

យានអវកាសរបស់អង្គការណាសា NASA បាននាំយកគំរូគំរូពីអាចម៍ផ្កាយ Bennu ត្រឡប់មកផែនដីដោយចុះ នៅក្នុងវាលខ្សាច់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណយពេលប្រាំពីរឆ្នាំជាមួយនឹងការធ្វើដំណើរ ប្រាំមួយពាន់លានគីឡូម៉ែត្រ។ជាការកត់សម្គាល់នេះគឺជាការ ការទាញយកគំរូអាចម៍ផ្កាយទីបីរបស់ពិភពលោក បន្ទាប់ពីបេសកកម្ម Hayabusa និង Hayabusa2 របស់ប្រទេសជប៉ុន។

យានអវកាសមានទម្ងន់ ៥០ គីឡូក្រាម និងមានអង្កត់ផ្ចិតប្រហែល ៨០ សង់ទីម៉ែត្រ ផ្ទុកសំណាកថ្មអាចផ្កាយត្រូវ បានផ្តាច់ខ្លួនចេញពីយានអវកាស OSIRIS-REx ក្នុងបេសកកម្មដំបូងរបស់សហរដ្ឋអាមេរិក ដើម្បីនាំយកគំរូពី អាចម៍ផ្កាយមួយមកផែនដីវិញ។

យានអវកាស OSIRIS-REx បានបាញ់បង្ហោះកាលពីឆ្នាំ ២០១៦បានមកដល់អាចម៌ផ្កាយ Bennu ក្នុងឆ្នាំ ២០១៨ ហើយបានប្រមូលសំណាកថ្មប្រហែល ២៥០ក្រាមពីអាចម៍ផ្កាយនៅឆ្នាំ២០២០។ បន្ទាប់ពីបញ្ជូនគំរូមកផែនដីយានអវកាសបានចេញដំណើរសម្រាប់បេសកកម្មអាចម៍ផ្កាយបន្ទាប់ទៀត។

លោក Yuichi Tsuda ដែលបានដឹកនាំបេសកកម្ម Hayabusa2 នៅទីភ្នាក់ងាររុករកអវកាសជប៉ុន បានផ្តល់ការ អបអរ សាទរ ដោយនិយាយថា សមិទ្ធិផលនេះគឺជា ការបើកទំព័រដ៏អស្ចារ្យមួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ ។យានHayabusa2 ដែលមានទំហំតូចជាងយាន OSIRIS-REx បាននាំយកសម្ភារៈប្រហែល៤,៥ក្រាមពីអាចម៍ផ្កាយ Ryugu មកផែនដីវិញក្នុងខែធ្នូ ឆ្នាំ២០២០។

សំណាកអាចផ្កាយ Bennu នឹងត្រូវយកទៅមន្ទីរពិសោធន៍ក្នុងទីក្រុង Houston រដ្ឋ Texas ក្នុងពេលឆាប់ៗ ដើម្បីធ្វើ ការវិភាគ៕

RELATED ARTICLES