Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិទីប្រឹក្សាសន្តិសុខជាតិ៖ហ្វីលីពីន នឹងដករបាំងការពារ ដែលចិន ដាក់ពង្រាយនៅសមុទ្រចិន ខាងត្បូង

ទីប្រឹក្សាសន្តិសុខជាតិ៖ហ្វីលីពីន នឹងដករបាំងការពារ ដែលចិន ដាក់ពង្រាយនៅសមុទ្រចិន ខាងត្បូង

ទីប្រឹក្សាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃចន្ទទី២៥ ខែកញ្ញាថាប្រទេសហ្វីលីពីននឹងចាត់វិធានការ សមស្រប ទាំងអស់ដើម្បីឲ្យចិនដករបាំងរារាំងចេញពីតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីននិងបុគ្គលិកការិយាល័យជលផលបានរកឃើញរបាំងអណ្តែតទឹកដែលមានប្រវែង ៣០០ ម៉ែត្រ នៅក្នុងការល្បាតជាប្រចាំកាលពីថ្ងៃសុក្រនៅជិតច្រាំងសមុទ្រដែលគេស្គាល់ក្នុងស្រុកថា Bajo de Masinloc ។នេះបើយោងតាម Commodore Jay Tarriela អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ។

លោក Tarriela បាននិយាយនៅក្នុងបទសម្ភាសតាមវិទ្យុកាលពីថ្ងៃច័ន្ទមុនការអត្ថាធិប្បាយរបស់រដ្ឋាភិបាលនៅ ពេលសួរថាតើឆ្មាំឆ្នេរសមុទ្រមានគម្រោងដករបាំងនេះដែរឬទេលោកបានឆ្លើយថា យើងត្រូវប្រុងប្រយ័ត្នខ្លាំង មិន ប្រព្រឹត្ត កំហុសការទូតណាមួយ។

លោក Tarriela បាននិយាយថា យោងតាមអ្នកនេសាទហ្វីលីពីនឆ្មាំសមុទ្រចិនជាធម្មតា ដំឡើងរបាំងបែបនេះនៅ ពេលដែលពួកគេឃ្លាំមើលអ្នកនេសាទមួយចំនួនធំនៅក្នុងតំបន់នោះបន្ទាប់មកយកវាចេញនៅពេលក្រោយ។ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យបានចែករំលែករូបភាពនៃរបាំងអណ្តែតទឹកដែលរារាំងមិនអោយនាវានេសាទហ្វីលីពីននៅក្នុងតំបន់ Scarborough Shoal ជាមួយនឹងនាវាឆ្មាំឆ្នេរសមុទ្រចិននៅក្បែរនោះដោយនិយាយថាវា នឹងការពារសិទ្ធិអ្នកនេសាទរបស់ខ្លួន។

លោក Eduardo Año ទីប្រឹក្សាសន្តិសុខជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោស ការដំឡើងរបាំងបណ្តែតដោយឆ្មាំឆ្នេរសមុទ្រចិន។លោកបានបន្ថែមថាការដាក់របាំងដោយសាធារណៈរដ្ឋប្រជាមានិតចិនរំលោភលើសិទ្ធិនេសាទបែបប្រពៃណីរបស់អ្នកនេសាទយើង។

ក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃចន្ទបាននិយាយថា របាំងការពាររបស់ចិនគឺជាការបំពានច្បាប់អន្តរជាតិ ហើយថាហ្វីលីពីននឹងចាត់វិធានការសមស្របទាំងអស់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសយើង និងជីវ ភាពរស់នៅរបស់អ្នកនេសាទរបស់យើង។ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

ប្រទេសចិនទាមទារ ៩០ ភាគរយនៃសមុទ្រចិនខាងត្បូង ដោយត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់ ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ទីក្រុងប៉េកាំងបានរឹបអូសយក Scarborough Shoal ក្នុងឆ្នាំ ២០១២ហើយបានបង្ខំអ្នកនេសាទមកពីប្រទេសហ្វីលីពីន ឱ្យធ្វើដំណើរបន្ថែម ទៀត ដើម្បីចាប់ត្រីតូចៗ៕

RELATED ARTICLES