Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិសភាកូរ៉េខាងត្បូង បោះឆ្នោតបើកផ្លូវឲ្យមាន​ការចាប់​ខ្លួន​​មេដឹកនាំគណបក្សប្រឆាំង

សភាកូរ៉េខាងត្បូង បោះឆ្នោតបើកផ្លូវឲ្យមាន​ការចាប់​ខ្លួន​​មេដឹកនាំគណបក្សប្រឆាំង

សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣ ដោយរៀបចំបោះឆ្នោតអនុញ្ញាតឱ្យរដ្ឋអាជ្ញាចេញដីកាចាប់​ខ្លួនមេដឹក​នាំប្រឆាំងដ៏សំខាន់គឺលោក លោក Lee Jae-myung ដែលកំពុងប្រឈមនឹងការស៊ើបអង្កេតពីបទ​ស៊ីសំណូកនិង​ការរំលោភលើកាតព្វកិច្ចរបស់ខ្លួន។

លោក Lee ត្រូវបានគេចោទប្រកាន់ពីបទស្នើសុំឱ្យក្រុមហ៊ុនផ្ទេរប្រាក់ ៨ លានដុល្លារទៅឲ្យកូរ៉េខាងជើងដោយ​ខុស​ច្បាប់ កាលលោកធ្វើជាអភិបាលខេត្ត Gyeonggi។

គាត់ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរបស់ខ្លួនត់ចំពោះការបាត់បង់លុយ១៥លានដុល្លារអាមេរិក) ដោយសាជីវកម្មអភិវឌ្ឍន៍ក្រុងក្នុងអំឡុងពេលលោកជាអភិបាលក្រុង Seongnam ។

លោកLeeមិនមានវត្តមាននៅក្នុងសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតនោះទេ។ លោកបានធ្វើកូដកម្មអត់​អាហារ​ចាប់តាំងពីថ្ងៃទី 31 ខែសីហា។ ប្រធានាធិបតីលោកយុន ស៊ុកយុល បច្ចុប្បន្នកំពុងនៅទីក្រុងញូវយ៉កដើម្បីចូល​រួមមហាសន្និបាតអង្គការសហប្រជាជាតិ។

រឿងភ្ញាក់ផ្អើលនៅត្រង់ថាសភាកូរ៉េខាងត្បូងស្ថិតនៅក្រោម ការគ្រប់គ្រងសំឡេងភាគច្រើនរបស់ប​ក្សប្រឆាំង​ផ្ទាល់​។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ។ការបោះឆ្នោតនេះមានន័យថា មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung ត្រូវប្រឈមមុខនឹ​ង​តុលាការដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោកជុំវិញការចោទប្រកាន់នេះ។

ការបោះឆ្នោតនេះទទួលបានសំឡេងគាំទ្រ ១៤៩ទល់នឹង១៣៦ជាមួយនឹងសម្លេងអនុបវាទចំនួន ៦និង ៤សំឡេង​ទៀតមិនបានការនៅក្នុងការបោះឆ្នោតសម្ងាត់ដែលមាន សំឡេងសរុប ២៩៥។

ការបោះឆ្នោតដាច់ដោយឡែកពីគ្នាមួយទៀត សភាបានបោះឆ្នោតបណ្តេញនាយករដ្ឋមន្ត្រី Han Duck-soo ចំពោះ​ការបរាជ័យគោលនយោបាយរបស់រដ្ឋាភិបាលមួយចំនួន រួមទាំងការស្លាប់មនុស្សជាច្រើន​នៅក្នុងពិធី​បុណ្យ Halloween ដ៏សាហាវ ការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់និង​ការរៀបចំ​កាយ​រឹទ្ធិពិភពលោកដែលរងការរិះគន់យ៉ាងខ្លាំង។

វាគឺជាលើកទីមួយហើយដែលសំណើបែបនេះត្រូវបានអនុម័តប្រឆាំងនឹងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងទោះបីជាវាមិនជាប់កាតព្វកិច្ចក៏ដោយ ហើយប្រធានាធិបតីលោកយុន ស៊ុកយុល ត្រូវបានគេរំពឹងថានឹងប្រើអំណាចរបស់​គាត់​ដើម្បីបដិសេធវា។

សមាជិកសភាមានអភ័យឯកសិទ្ធិប្រឆាំងនឹងការចាប់ខ្លួន នៅពេលដែលសភាស្ថិតក្នុងសម័យប្រជុំ លុះត្រាតែស​មាជិក​របស់ខ្លួនបោះឆ្នោតឱ្យដកតំណែងនេះដោយសំឡេងភាគច្រើន។ គណបក្សប្រជាធិបតេយ្យរបស់លោក Lee​ ទទួលបាន១៦៧អាសនៈនៅក្នុងសភាដែលមានសមាជិកចំនួន ២៩៨។

លោក Lee បានបដិសេធរាល់ការប្រព្រឹត្តខុសដោយហៅការចោទប្រកាន់ថាជារឿងប្រឌិត និងជាការសមគំនិត​នយោបាយ។គាត់និងសមាជិកជាច្រើននៃគណបក្សរបស់គាត់បានរិះគន់ការស៊ើបអង្កេតប្រឆាំងនឹងគាត់ ៕

RELATED ARTICLES