នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា Fumio Kishida បានជួបប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ីរ៉ង់អ៊ីប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ការបញ្ចេញទឹកវិទ្យុសកម្មដោយប្រទេសជប៉ុនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ និងសង្រ្គាមអ៊ុយក្រែន ក៏ដូចជាស្ថាន ភាពនៅមជ្ឈិមបូព៌ា និងអាស៊ីបូព៌ា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

លោកគីស៊ីដា បានប្រាប់លោករៃស៊ី ថា ប្រទេសជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូត របស់ខ្លួនឆ្ពោះទៅរកការ បន្ធូរបន្ថយភាពតានតឹងឮនិងស្ថេរភាពនៃស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងជប៉ុន និងអ៊ីរ៉ង់។
លោករ៉ៃស៊ីបាននិយាយថាអ៊ីរ៉ង់ព្យាយាមពង្រីកទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងអ៊ីរ៉ង់ក្នុងវិស័យផ្សេងៗ។នាយក រដ្ឋមន្ត្រីជប៉ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខដែនសមុទ្រ និងសុវត្ថិភាពនៃការធ្វើនាវា ចរណ៍ និងបានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងវិស័យនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈដោយស្មោះ ត្រង់លើស្ថានភាពជុំវិញ ផែនការសកម្មភាពទូលំទូលាយរួមរួម (JCPOA) ឆ្នាំ 2015 ដែលបានចុះហត្ថលេខា – កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ៕