Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិសមាជិកសភាម៉ាឡេស៊ី ទាមទារឱ្យដោះលែង​លោក​ស្រី​អ៊ុងសានស៊ូជី

សមាជិកសភាម៉ាឡេស៊ី ទាមទារឱ្យដោះលែង​លោក​ស្រី​អ៊ុងសានស៊ូជី

សមាជិកសភាម៉ាឡេស៊ីជាង ១៣០នាក់បានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា​អនុញ្ញាតឱ្យមេដឹកនាំដែល​ត្រូវ​បាន​ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានការព្យាបាលជាបន្ទាន់។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​ម៉ាឡេ​ស៊ី។

សមាជិកសភាសរុបចំនួន ១៣៥ នាក់ ក្នុងចំណោម ២២២ នាក់ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យមាន​ការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីឱ្យលោកស្រីទទួលបានការព្យាបាលវេជ្ជសាស្ត្រ។សេចក្តីថ្លែងការណ៍បាននិយាយថា យើងមានការព្រួយបារម្ភអំពីស្ថានភាពដ៏ផុយស្រួយ របស់លោកស្រីហើយ​សុំឲ្យរដ្ឋាភិបាលយោធាផ្តល់ការថែទាំសុខភាពនិងអនុញ្ញាតឱ្យគ្រូពេទ្យខាងក្រៅវាយតម្លៃនាងដោយមិនមានការពន្យារពេល។

ម្ចាស់ជ័យលាភីណូបែលអាយុ ៧៨ ឆ្នាំដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១ត្រូវបានគេរាយ​ការណ៍​ថាឈឺធ្មេញធ្ងន់ធ្ងរហើយមិនអាចបរិភោគបាន រួមជាមួយនឹងក្អួត និងវិលមុខ។យោងតាមវិទ្យុវីអូអេភាសាភូមាបានរាយការណ៍ថាសំណើសុំជួបពេទ្យធ្មេញរបស់លោកស្រីត្រូវបានបដិសេធដោយអាជ្ញាធរពន្ធនាគារ ប៉ុន្តែលោកស្រីបានទទួលថ្នាំមួយចំនួន។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យអាស៊ានឈរក្នុងសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា និង​អំពាវ​នាវឱ្យមានការដោះលែងលោកស្រី អ៊ុងស៊ាន ស៊ូជីនិងអ្នកទោសនយោបាយផ្សេង​ទៀតដែលត្រូវបានឃុំ​ខ្លួន​ដោយមេដឹកនាំរបបលោកមីន អ៊ុងឡាំង។

អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ សរុប៣៣ឆ្នាំក្នុងបទចោទជាច្រើ។ លោកស្រីបាន​បដិ​សេធ​រាល់​ការចោទប្រកាន់។ របបនេះបានកាត់បន្ថយទោស៦ឆ្នាំពីការកាត់ទោសរបស់លោកស្រី ជាផ្នែកមួយ​នៃ​ការ​លើកលែងទោសទូទៅកាលពីដើមខែសីហា៕

RELATED ARTICLES