កាលពីថ្ងៃអង្គារទី១៩កញ្ញា ឆ្នាំ ២០២៣ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់(G7)បានអំពាវនាវឱ្យប្រទេស ចិនដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្លុកនេះបានជួបប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនិងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុនដែលជាប្រធាន G7 បាននិយាយថាសមា ជិកសង្ឃឹមថាប្រទេសចិននឹងជំរុញឱ្យមានការដកទ័ពរុស្ស៊ីភ្លាមៗ ពេញលេញ និងដោយគ្មានលក្ខខណ្ឌពីអ៊ុយ ក្រែន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈពេលដែលអ្នកការទូតកំពូលរបស់ចិន លោក Wang Yi បំពេញទស្សន កិច្ចនៅប្រទេសរុស្ស៊ីរយៈពេល ៤ ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹង សន្យាធ្វើឲ្យ មានទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាមួយនឹងដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយប្រធា នាធិបតីវ៉្លាឌីមៀ ពូទីនទៅកាន់ទីក្រុងប៉េកាំង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាជិក G7 ក៏បានស្វាគមន៍ចំពោះការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំដែល ដឹកនាំដោយអ៊ុយក្រែននៅទីក្រុង Jeddah និង បានលើកទឹកចិត្តបន្ថែមទៀតដល់ប្រទេសចិនឱ្យគាំទ្រសន្តិភាព ដ៏ត្រឹមត្រូវ និងយូរអង្វែងរួមទាំងតាមរយៈការសន្ទនាដោយផ្ទាល់ជាមួយអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមG7មិនបានបញ្ចេញឈ្មោះប្រទេសណាមួយទេ ប៉ុន្តែបាននិយាយថាសមាជិករបស់ខ្លួន បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ពួកគេចំពោះភាគីទីបីឱ្យបញ្ឈប់ជំនួយណាមួយចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ឬប្រឈមមុខនឹងការចំណាយធ្ងន់ធ្ងរ។
លោក ពូទីន បានជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុនក្នុងទីក្រុងម៉ូស្គូ សម្រាប់កិច្ចពិ ភាក្សាដែលរួមបញ្ចូលទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធដោយធ្វើឱ្យមានការព្រួយបារម្មណ៍ដល់សហរដ្ឋអាមេរិកនិងប្រទេសដែលមានសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត។
ទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូបានបដិសេធថា កូរ៉េខាងជើងមិនអាចផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដែលបានចំ ណាយ យ៉ាងច្រើននៅក្នុងសង្គ្រាមជាង ១៨ខែ។
លោក Wang Yi ធ្វើទស្សនកិច្ចនៅរុស្ស៊ីមុនជំនួបលោក ស៊ី-ពូទីន
អ្នកការទូតកំពូលចិន លោក Wang Yi ចាប់ផ្តើមចេញដំណើរកាលពីថ្ងៃចន្ទ ទៅបំពេញ ទស្សនៈកិច្ចរយៈពេល៤ ថ្ងៃនៅប្រទេសរុស្ស៊ី ក្នុងអំឡុងពេលដែលប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងសន្យាថានឹងផ្តល់ទំនុកចិត្តលើ គ្នាទៅវិញទៅមកខាងនយោបាយកាន់តែស៊ីជម្រៅនិងត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់ដែលអាចធ្វើទៅបានរវាងប្រធានាធិបតី វ៉្លាឌី មៀ ពូទីន និងលោស៊ី ជីនពីនទៅកាន់ទីក្រុងប៉េកាំងក្នុងខែតុលា។ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wang ដែលជាប្រធានក្រសួងការ បរទេសក៏ដូចជាការិយាល័យកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនឹងជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខ Nikolai Patrushev សម្រាប់កិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំ។
លោកក៏ត្រូវបានគេរំពឹងថានឹងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់រដ្ឋធានីចិនសម្រាប់វេទិកាខ្សែក្រវាត់និងផ្លូវលើកទីបីបន្ទាប់ពីការអញ្ជើញរបស់ប្រធានាធិបតី ស៊ីជីនពីងក្នុងអំឡុងពេលដំណើរទស្សន កិច្ចដ៏ខ្ពង់ខ្ពស់ទៅកាន់ទីក្រុងម៉ូស្គូក្នុងខែមីនា។លោកពូទីនបានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវចំនួនពីរលើកដំបូង របស់ប្រទេសចិនក្នុងឆ្នាំ ២០១៧និង ២០១៩ ៕