Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអាជ្ញាធរអាមេរិក សុំជំនួយអ្នកស្រុកជួយរកយន្តហោះ F-35 ដែលបាត់ខ្លួន

អាជ្ញាធរអាមេរិក សុំជំនួយអ្នកស្រុកជួយរកយន្តហោះ F-35 ដែលបាត់ខ្លួន

 យន្ដហោះចម្បាំងអាមេរិកដែលមានសមត្ថភាពបំបាំងកាយបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី ១៧ខែកញ្ញា ក្នុងអំឡុងពេលហោះហើជំរុញឱ្យមានការអំពាវនាវ តាដល់អ្នកស្រុកក្នុងតំបន់ឱ្យជួយស្វែងរកទីតាំង​យន្ត​ហោះដែលមានតម្លៃរាប់លានដុល្លារ។

យន្តហោះ និងអ្នកបើកយន្តហោះនៅជាមួយកងនាវាចម្បាំង Marine Fighter Attack Training Squadron 501 ដែលមានមូលដ្ឋាននៅទីក្រុង Beaufort មិនឆ្ងាយពីឆ្នេរសមុទ្រ South Carolina នៃមហាសមុទ្រអាត្លង់ទិក។បន្ទាប់ពីអ្វីដែលអាជ្ញាធរដាក់ស្លាកថាគ្រោះថ្នាក់អ្នកបើកយន្តហោះ F-35 នៅរដ្ឋ South Carolina កាលពី​រសៀល​ថ្ងៃអាទិត្យបានចុចកៅអីឆ័ត្រយោងលោតចេញពីយន្តហោះនោះ។គាត់បានរួចជីវិតហើយត្រូវ​បានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ឈ្មោះអ្នកបើកយន្តហោះមិនត្រូវបានបញ្ចេញឲ្យដឹងទេ។អ្នកបើកយន្តហោះបានរួចរស់ជីវិតប៉ុន្តែយោធាបានបន្សល់ទុកនូវបញ្ហាដ៏ថ្លៃមួយ។វាមិនអាចស្វែងរកយន្ត​ហោះ​ឃើញទេ ដែលនាំឱ្យមូលដ្ឋានទ័ពCharleston សុំជំនួយពីអ្នកស្រុក។

នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterបានផ្សព្វផ្សាយថាប្រសិនបើអ្នកមាន​ព័ត៌​មាន​ណាមួយដែលអាចជួយក្រុមសង្គ្រោះរបស់យើងកំណត់ទីតាំង F-35 សូមទូរស័ព្ទទៅមជ្ឈមណ្ឌល​ប្រតិបត្តិការ​ការពារមូលដ្ឋាន។

អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងស្វែងរក ដោយមានការសម្របសម្រួលជាមួយនិយតករអាកាស​ចរណ៍សហព័ន្ធ នៅជុំវិញបឹងពីរភាគខាងជើងនៃទីក្រុង Charleston ។

យន្តហោះដែលផលិតដោយក្រុមហ៊ុន Lockheed Martin មានតម្លៃប្រហែល ៨០លានដុល្លារអាមេរិក​ក្នុងមួយ​គ្រឿង ៕

RELATED ARTICLES